ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល ថ្ងៃ​អង្គារ ៩​រោច ខែ​អស្សុជ ឆ្នាំ​កុរ ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អា​មេ ប្រវែង ៤០៥​ម៉ែត្រ ទទឹង ៨​ម៉ែត្រ កម្រាស់ ០,១៥​ម៉ែត្រ ស្ងិតនៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត​។​

​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត នាយក នាយករង​រដ្ឋបាលខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត អភិបាលក្រុង ចៅសង្កាត់ សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពត សរុប ៣៥០​នាក់​។​

​ក្នុង​ឱកាស​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​មានប្រសាសន៍ថា ការបើក​ការដ្ឋាន​សាងសង់​ផ្លូវ​១​ខ្សែ​នេះ គឺ​អនុវត្ត​តាម​ផែនការ​អភិវឌ្ឍន៍​ខេត្ត ដើម្បី​រួមចំណែក​សម្រាល និង​បំពេញ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​អ្នកធ្វើដំណើរ​ឆ្លងកាត់ ដែល​កន្លងមក​តែងតែ​ជួប​ការលំបាក និង​រួមចំណែក​កែលម្អ​សោ​ភណ្ឌ​ភាព​ក្នុង​ក្រុង​យើង​ផង​ដែរ​។

​ព្រម​ជាមួយ​នេះ លោក​អភិបាលខេត្ត ក៏​បាន​ឯកភាព និង​វាយតម្លៃ​ខ្លស់​ចំពោះ​សមិទ្ធផល​ទាំងឡាយ ដែល​រដ្ឋបាល​ក្រុង​កំពត​សម្រេចបាន ដែល​កើតចេញ​ពី​ការរួបរួម​សាមគ្គី​គ្នា​រវាង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រុង​-​សង្កាត់​ទាំង​៥ ពិសេស​ការចូលរួម និង​សហការ​បាន​ល្អ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​។​

​ជាមួយនេះ លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​ក្រុមហ៊ុន​ទទួល​ម៉ៅការ​សាងសង់​ត្រូវ​ធានា​ឲ្យបាន​តាម​បទដ្ឋាន​បច្ចេកទេ​ស ដើម្បី​ផ្លូវ​មាន​គុណភាព និង​ប្រើប្រាស់​យូរអង្វែង ហើយ​ត្រូវ​បញ្ចប់​ការសាងសង់​តាម​ផែនការ​កំណត់ និង​គ្រប់​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ដើរតួនាទី​ជា​អ្នកត្រួតពិនិត្យ​គុណភាព​ផ្លូវ​ឲ្យបាន​ហ្មត់ចត់​បំផុត និង​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​សហការ និង​យោគយល់​អធ្យាស្រ័យ ប្រសិនបើ​មាន​ផលប៉ះពាល់​ដោយ​ប្រការ​ណាមួយ ដោយសារ​ពិបាក​ធ្វើ​ដំណើរ ក្នុង​រយះពេល​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.