ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តី​ពី​ពន្ធ​ប្រថាប់ត្រា លើ​ការផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​ដីធ្លី​មិន​ប្រើប្រាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​សណ្ឋាគារ សង្គហ​មិត្ត​គយ នា​ព្រឹក​ថ្ងៃទី ២២ ខែតុលា ឆ្នាំ​២០១៩ នេះ សាខា​ពន្ធដារ​ខេត្ត​កែប សហការ​ជាមួយ​រដ្ឋបាល​ខេត្ត បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី ពន្ធ​ប្រថាប់ត្រា លេីការ​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ពន្ធ​លើ​អចលនទ្រព្យ និង​ពន្ធ​លេីដី​ធ្លី​មិន​បាន​ប្រីប្រាស់ សិក្ខាសាលា​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក អ៊ុក ថា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប និង​មាន​ការ​អញ្ចេ​ី​ញ​ចូលរួម​ពី​សំណាក់​លោក ប្រធាន​សាខា​ពន្ធដា​ខេត្ត តំណាង​កងកម្លាំង​ទាំង​បី លោក លោកស្រី តំណាង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រី​សាខា​ពន្ធដា និង​តំណាង​វិស័យ​ឯកជន​ពាក់ព័ន្ធ​សរុប​ចំនួន ២៧០​នាក់​។​

​បន្ទាប់​ពី​កិច្ច​ស្វាគមន៍ និង​សេចក្តីរាយការណ៍ របស់លោក អៀង ក្អូន ប្រធាន​សាខា​ពន្ធដារ​ខេត្ត រួចមក លោក អ៊ុក ថា អភិបាលរង​ខេត្ត ក៏​បាន​ធ្វើ​ការកោតសរសើ​រ​ចំពោះ សាខា​ពន្ធដារ​ខេត្ត ដែល​ជា​ប្រតិបត្តិ​ករ​មួយ​ដ៏​សំខាន់​របស់​ខេត្ត ក្នុង​ការប្រមូល​នូវ​ថវិកា​ពន្ធដា​ជូន​ជាតិ រយះពេល​កន្លងមកនេះ​។​

​លោក អ៊ុក ថា ក៏បាន​លើកឡើង​នូវ​ចំណុច​មួយចំនួន ដែល​ជា​បញ្ហា​របស់​បង​ប្អូន​ជា​ម្ចាស់​អចលនទ្រព្យ ហើយ​ខេត្ត​បាន​កំពុង​ធ្វើ​ការដោះស្រាយ​ផងដែរ​។​ក្នុងនោះ​លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ អំពី​ការរៀបចំ​ធ្វេី​ពន្ធ​ប្រថាប់ត្រា​លេីការផ្ទេរកម្មសិទ្ធិ ពន្ធ​លេីដី​ធ្លី​មិន​បាន​ប្រេី​ប្រាស់ នៅតាម​បណ្តា​ក្រុង ស្រុក ដេ​ី​ម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​អំពី​គោលការណ៍​ច្បាប់​របស់​រាជរដ្ឋាភិបាល សំរាប់​បង់ពន្ធ​លេ​ី​អចលនទ្រព្យ និង​បម្រើ​ដល់​អត្ថប្រយោជន៍​លើ​ការងារ​គ្រប់គ្រង និង​បង់ពន្ធ​អចល​ទ្រព្យ​នាពេល​អនាគត​។​

​ក្នុងនោះដែរ លោក​អភិបាលរង​ខេត្ត ក៏​បាន​លើក​នូវ​បទពិសោធន៍​ល្អៗ​មួយចំនួន ដើម្បី​ឲ្យ​អង្គ​សិក្ខា​ធ្វើ​ការឆ្លុះបញ្ចាំង ទៅលើ​ការងារ​បង់ពន្ធ​អចលនទ្រព្យ​នៅតាម​មូលដ្ឋាន ទាំង​ដីធ្លី មាន​ប័ណ្ណកម្មសិទ្ធិ និង​មិន​មាន​ប័ណ្ណកម្មសិទ្ធិ និង​ប័ណ្ណ​កាន់កាប់ គឺ​ត្រូវតែ​ទៅ​បំពេញ​កាតព្វកិច្ច​ក្នុង​ការបង់ពន្ធ ទៅតាម​ការកំណត់​របស់​រដ្ឋ​។​

​លោក អ៊ុក ថា ក៏​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ក្រុង ស្រុក ធ្វេី​ការផ្សព្វផ្សាយ​នៅ​ច្បាប់​គ្រប់គ្រង​ដីធ្លី ងាយស្រួល​ក្នុងការ​ធ្វើ​កម្មសិទ្ធិ​ជា​លក្ខណៈ ប្រព័ន្ធ ព្រមទាំង​ជម្រុញ​ដល់​ប្រជាពលរដ្ឋ និង ម្ចាស់​អចលនទ្រព្យ​ទាំងអស់ ឲ្យចូល​ទៅ​បង់ពន្ធ​នៅ​សាខា​ពន្ធដារ​ខេត្ត​។ ជាមួយ​នេះ​ដែរ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​ចេញប្រកាស ស្តីពី​ការ កំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ចំពោះ​ការផ្ទេរសិទ្ធិ ឬ សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ជាពិសេស​
​ដើម្បី​ពង្រឹង​ការប្រមូល​ចំណូល​ពន្ធ​លើ​វិស័យ​អចលនទ្រព្យ​នៅ​ទូទាំង​ខេត្ត ដែល​ជា​ចំណូល​ថវិកា​ថ្នាក់ក្រោម​ជាតិ សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.