ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ប៉ូលិស​ចាប់​ជនសង្ស័យ និង​គ្រឿង​ថ្នាំញៀន​ចំនួន ៣០​កញ្ចប់​តូច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពត​ ៖ កាលពី​រសៀល​ម៉ោង ៤​ៈ​៣០​នាទី ថ្ងៃទី ១៧ ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លងទៅនេះ កម្លាំង​នគរបាល​ព្រហ្ម​ទ​ណ្ធ​ខេត្ត ដឹក នាំ​ដោយ​លោក ខាន់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពត ចុះ​បង្ក្រាប​បាន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន ម្នាក់ នៅក្នុង​ភូមិ​ថ្កូវ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិខ ស្រុក​កំពង់ត្រាច ខេត្ត​កំពត ។​

​មន្ត្រី​នគរបាល​ខេត្ត​បានឱ្យដឹងថា ជនសង្ស័យ​ម្នាក់​នោះ ឈ្មោះ សេង សៀង​ឡេង ភេទ​ប្រុស អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ថ្កូវ ឃុំ​ប្ញ​ស្សី​ស្រុក​ខាងលិខ ស្រុក​កំពង់ត្រាច ។ វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​រួម​មាន​ ៖ ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក ៣០​កញ្ចប់​តូច និង​ទូរស័ព្ទដៃ​ម៉ា​ណូគា អិន​ចុច​ពិល ២​គ្រឿង ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ជនសង្ស័យ​ត្រូវ​កម្លាំង​ឃាត់ខ្លួន ខណៈ​ពេក​កំពុង​ដេក​លើ​អង្រឹង​នៅ​ខាងក្រោយ​ផ្ទះ ប្រជាពលរដ្ឋ រង់ចាំ​បក្ខពួក​មក​ទទួល​ថ្នាំ​ញៀន យកទៅ​លក់​បន្ត ឬ​ក៏​ទិញ​យក​ទៅ​ប្រើប្រាស់ ។ ប្រជាពលរដ្ឋ​និយាយថា ជនសង្ស័យ​នេះ លក់​ថ្នាំ​ញៀន​ដូច​លក់​ត្រី​អញ្ចឹង​គ្មាន​ខ្លាច​សមត្ថកិច្ច​បន្តិច​ណា​សោះឡើយ ។

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​មក​សួរ​នៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
​ហេង ដា​រ៉ា​

 

2015_12_19ch1

Filed in: គ្រឿងញៀន

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.