ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ទារក​ចំលែក​កើ​មក​មិន​គ្រប់​ខែ មាន​ក្បាល តែ​គ្រឿងក្នុង​នៅក្រៅ​ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌល​គី​រី ៖ មាន​ករណី​ភ្ញាក់ផ្អើល​មួយ ដែល​កម្រ​កើតឡើង​ដោយសា​ទារ​កមួយ​កើត​មក​ហើយ បែរ​ជា​គ្រឿងក្នុង នៅក្រៅ​ដងខ្លួន​ទៅវិញ មាន​ដងខ្លួន​មួយ​កំណាត់​មាន​ជើង​មួយ​ចំហៀង និង​មាន​ម្រាមដៃ​ដុះ​តែ​មួយ​ប៉ុណ្ណោះ​។
​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ កើតឡើង​នៅ​មណ្ឌុល​សុខភាព​អូរអាម ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌុល​គីរី  ។ កាលពី​វេលា​ម៉ោង​១៦​និង​២០​ល្ងាច​ថ្ងៃ​ទី​១៦​ខែ ធ្នូ ឆ្នាំ ២០១៥​ស្ត្រី ម្នាក់​មាន​ឈ្មោះ ថា​ង ស្រី​និច អាយុ​២៥ ឆ្នាំ និង ប្តី ឈ្មោះ ជួន រតនៈ មាន​ទីលំនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុម ស្រុក​កែ​សី​ម៉ា ខេត្ត​មណ្ឌល់​គី​រី បាន​មក​សំរាលកូន​នៅ​មណ្ឌុល​សុខភាព អូរ​អាម បាន​ទារ​កមួយ​មិន​គ្រប់​ខែ ហើយ​កើតមក​មិនបាន ៥​នាទី​ក៏​ស្លាប់់​ទៅ​វិញ មិនដឹង​ភេទ​ប្រុស ឬ​ស្រី​នោះទេ​។
​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​បានអោយដឹងថា ៖ នេះ​ក៏​ព្រោះ​តែ​មក​ពី​ម្តាយ​មិន​បាន​យកចិត្ត​ទុក្ខ​ដាក់ និង​ថែរក្សា​សុខភាព​ពេល​មាន​ផ្ទៃពោះ ហើយ​មិន​បាន​តាមដាន និង​ពិនិត្យ​សុខភាព​របស់​ទារក​នៅ​ពេល ពរ​ផ្ទៃពោះ​ដំបូង រហូត​ទុក​ដល់ពេល​ឈឺ​ពោះ ក៏​បង្កើតអោយមាន​ហេតុភេទ​ចំឡែក​របៀបនេះ​។​
​គ្រូពេទ្យ​សំណូមពរ​ដល់​មាតា​បី​តា​ដែលមាន​ប្រពន្ធ​មាន​ផ្ទៃពោះ សូម​មក មន្ទី​ពេទ្យ ដើម្បី​ចាក់​ថ្នាំ​បង្ការ​ការពារ និង​តាមដាន​នៅ​ការវិវត្តន៍ នៃ​ទារក​ក្នុង​ផ្ទៃ ជា​រៀងរាល់​ខែ រហូតដល់​ពេល​ប្រសូត្រ​តែម្តង​។​

​គួរ​បញ្ជាក់​ដែរ​ថា​នេះ​ជា​លើក​ទី​ពីរ​ហើយ ក្នុង​ខេត្ត​មណ្ឌល​គី​រី ដោយ​លើក​ទី​មួយ​ទារក​កើត​មក​ហើយ​មាន​ដងខ្លួន​ពេញលេញ ចំលែក​ត្រង់​មាន​លលា​ដ៏​ក្បាល​ដល់​ទៅ​ពីរ ៕
​ដោយ ៖ ចិន្ដា​

 

2015_12_18a (2) 2015_12_18a (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.