ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨​រោច ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៩ លោក ប៉ឹ​ល កុសល អភិបាលរង​ខេត្ត តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​ដឹកនាំ​គណ​:​អភិបាលខេត្ត ចូលរួម​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។

​ក្នុង​កិច្ចប្រជុំ​នាពេលនេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត សរុប​៧៥​នាក់​។

​កិច្ចប្រជុំ​នា​ព្រឹក​នេះ​ប្រព្រឹត្តទៅ​តាម​របៀបវារៈ​ដូចខាងក្រោម​៖
១/-​ពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០៣ របស់​ក្រុមប្រឹក្សា​ខេត្ត
២/-​ពិនិត្យ និង​អនុម័ត​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​០២ របស់​ក្រុមប្រឹក្សា​ខេត្ត
៣/-​ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​កក្កដា ឆ្នាំ​២០១៩ ស្តីពី​ការអនុវត្ត​ការងារ របស់​រដ្ឋបាល​ខេត្ត
៤/-​ពិនិត្យ និង​អនុម័ត លើ​ការបែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ
៥/-​ពិនិត្យ​និង​អនុម័ត លើ​ការបែងចែក​តួនាទី ភារកិច្ច និង​របៀបរបប​ធ្វេី​ការងា​ររបស់​គណ​:​អភិបាលខេត្ត​
៦/-​ពិនិត្យ​និង​អនុម័ត លើ​ការកែសម្រួល​ឡើងវិញ នូវ​សមាសភាព នៃ​សេចក្តីសម្រេច ស្តីពី​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​។
៧/-​ពិនិត្យ​និង​អនុម័ត លើ​ការកែសម្រួល​ឡើងវិញ​នូវ​សមាសភាព នៃ​សេចក្តីសម្រេច​ស្តីពី​គណៈកម្មាធិការ​លទ្ធកម្ម​។
៨/-​ពិនិត្យ​និង​អនុម័ត លើ​ការកែសម្រួល​ឡើងវិញ នូវ​សមាសភាព នៃ​សេចក្តីសម្រេច ស្តីពី​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​និង​កុមារ​។
៩/-​ពិនិត្យ​និង​អនុម័ត លើ​ការកែសម្រួល​ឡើងវិញ​នូវ​សមាសភាព នៃ​សេចក្តីសម្រេច ស្តី​ពី​ក្រុម​ការងារ​កសាង​ផែនការ និង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​ខេត្ត​។
១០/-​ពិនិត្យ​និង​អនុម័ត លើ​ការកែសម្រួល​ឡើងវិញ នូវ​សមាសភាព នៃ​សេចក្តីសម្រេច ស្តីពី​គណៈកម្មាធិការ​រៀបចំ​គម្រោង​ខេត្ត​។
១១/-​ពិនិត្យ​និង​អនុម័ត លើ​ការកែសម្រួល​ឡើងវិញ នូវ​សមាសភាព នៃ​សេចក្តីសម្រេច ស្តីពី​គណៈកម្មាធិការ​គ្រប់គ្រង​មណ្ឌល​អភិវឌ្ឍន៍​ធនធានមនុស្ស​។
១២/-​ពិនិត្យ​និង​អនុម័ត លើ​ការកែសម្រួល​ឡើងវិញ នូវ​សមាសភាព នៃ​សេចក្តីសម្រេច ស្តីពី​គណៈកម្មាធិការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន អនុប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ​។
១៣/- ពិនិត្យ​និង​អនុម័ត លើ​សចក្តីណែនាំ ស្តីពី​ការរៀបចំ​កម្មវិធី​វិនិយោគ​ខេត្ត​។
១៤/-​ពិនិត្យ​និង​អនុម័ត លើ​សំណើ​សុំ​កែសម្រួល​គម្រោង​ខេត្ត ឆ្នាំ​២០១៩ ផ្លូវ​ពី​ស្តុបភូមិ​តា​អេង​ដល់កី​ឡា​លើទឹក ពី​ផ្លូវ​កៅស៊ូ AC មក​ជា​ផ្លូវ​បេតុង​វិញ​។
១៥/-​បញ្ហា​ផ្សេងៗ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.