ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

អភិបាលខេត្ត​បាត់ដំបង ជំរុញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ដោះស្រាយ​បញ្ហា​នានា ក្នុង​ខេត្ត​ឲ្យបាន​ទាន់​ពេលវេលា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង ៖ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​ត្រួតពិនិត្យ ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ក្នុង​ការអនុវត្ត​កន្លង​មក​រួម​គ្នា​ដោះស្រាយ ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​ផ្សេងៗ គ្រប់​ប្រភេទ​។​

​ការជំរុញ​របស់​លោក​អភិបាលខេត្ត ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៩ ក្នុង​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ខេត្ត និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​ដែល​រៀបចំ​ដោយ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នគរបាល​យុត្តិធម៌​។​

​ក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​ការចូលរួម​ពី​លោក ជា វណ្ណ​: ប្រធាន​សាលាដំបូង​ខេត្ត​, លោក នួន សាន ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​, លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​នគរបាល​ខេត្ត​, លោក អ៊​ន ជ្រី​សៅរ៍​មណ្ឌល មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​, លោក ឃុត ណា​រី តំណាង UN និង​លោក​ចៅក្រម ព្រះរាជ​អា​ជ្ញរង ប្រធាន អនុប្រធាន លេខាធិការដ្ឋាន​រដ្ឋបាល មន្ត្រី​ក្រឡាបញ្ជី​តុលាការ អភិបាលក្រុង ស្រុក​ទាំង​១៣ អធិការ​ក្រុង ស្រុក មន្ទីរ​ពាក់ព័ន្ធ​មន្ត្រី​នគរបាល​ក្នុង​ខេត្ត​។​

​បន្ទាប់​ពី​សុន្ទរកថា​ស្វាគមន៍​របស់លោក ជា វណ្ណ​: ប្រធាន​សាលាដំបូង​ខេត្ត និង​លោក នួន សាន ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត ក្នុង​កិច្ចប្រជុំ​រួចមក លោក ងួន រតនៈ បាន​ថ្លែងថា នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការត្រួតពិនិត្យ ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ដោះស្រាយ​បញ្ហា​នានា​នៅ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង ខេត្ត​បាត់ដំបង និង​នគរបាល​យុត្តិធម៌​នេះ​ថា ដើម្បី​អនុវត្ត​ការងារ​នេះ​ទៅឲ្យ​បាន​ល្អ​បាន ផ្តោត​ទៅលើ​ចំណុច​សំខាន់ៗ​រួមមាន​៖

​ទី​១៖ ការអនុវត្ត​ដីកា​ផ្សេងៗ ឆ្លើយតប​ឲ្យបាន​ទាន់​ពេលវេលា​, ទី​២៖​ការបង្ក្រាប​បទល្មើស​ផ្សេងៗ ពិសេស​បទល្មើស​នេសាទ ដែល​មន្ត្រី​នគរបាល​យុត្តិធម៌ ត្រូវ​ពង្រឹង​អនុវត្ត​ច្បាប់ និង​ទប់ស្កាត់​ឲ្យបាន​ក្នុង​ការ​ទន្ទ្រាន​ដី​រដ្ឋ​ជាដើម និង​ទី​៣៖​ដំណោះស្រាយ​ពន្លឿន​បញ្ហាជន​ជាប់ឃុំ ឲ្យមាន​ការបញ្ជូន​ខ្លួន​បាន​ទាន់វេលា​។​

​លោក​អភិបាលខេត្ត បាន​បន្តថា ដើម្បី​ឲ្យ​អនុវត្ត​ការងា​រ​នេះ​មាន​ភាពរលូន​ល្អ ហើយ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ពិសេស​មន្ត្រី​នគរបាល​យុត្តិធម៌ ខិតខំ​បម្រើ​ការងារ ទៅ​តាម​តួនាទី​របស់​ខ្លួន និង​ត្រូវ​ចេះ ត្រួតពិនិត្យ​ការងារ​នេះ អប់រំ កសាង អនុវត្ត​ច្បាប់ គ្រប់គ្រង​ដល់​ប្រជាពលរដ្ឋ ពិសេស​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស បាន​ស្គាល់​បទល្មើស​របស់​ខ្លួន​ផងដែរ​៕
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.