ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ជនជាតិ​ចិន​៩​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​បើក​សេវាកម្ម​ផ្លូវភេទ​ក្នុង​ក្រុង​កំពត ឥឡូវ​នេះ​ត្រូវ​សមត្ថកិច្ច​ជំនាញ​រៀបចំ​បញ្ជូន​ទៅ​សាលាដំបូង​នៅ​រសៀល​ថ្ងៃ​នេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ៖ ជនជាតិ​ចិន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​លួច​បើក​សេវា​បម្រើ​ផ្លូវភេទ​ក្នុង​ក្រុង​កំពត ត្រូវបាន​សមត្ថកិច្ច​ជំនាញ​រៀបចំ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពត​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៩​នេះ​។​

​យោ​តាម​ការ​បង្ហើប​ឲ្យដឹង​ពី​នគរបាល​ការិយាល័​យ​អន្តោរ​ប្រវេ​ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​បញ្ជាក់ថា ការចុះ​បង្ក្រាប​ទីតាំង​បម្រើសេវា​ផ្លូវភេទ​មួយកន្លែង កាលពី​យប់​ថ្ងៃ​ទី​១៩​ខែ​សីហា ឆ្នាំ​២០១៩ កម្លាំង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​ជា​ជនជាតិ​ចិន​ចំនួន ៩ នាក់​នាំ​មកកាន់​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ដើម្បី​ធ្វើ​ការសាកសួរ​ធ្វើ​កំណត់ហេតុ និង​បន្ត​អនុវត្ត​តាម​នីតិវិធី​ច្បាប់​។​

​ទាក់ទិន​នឹង​ករណី​ខាងលើ លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័​មធុ​រិទ្ធ ស្នងការ​ខេត្ត​បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យដឹងថា ទីតាំង​ដែល​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ខាងលើ ស្ថិតនៅ​ក្នុង​សង្កាត់ ក្រាំង​អំពិល ក្រុង​កំពត ខេត្ត​កំពត ដោយ​ប្រតិបត្តិការ​នេះ​ស្ថិត​ក្រោម​ការសម្របសម្រួល​ពី​លោក ខា ដែន​ណា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។

​លោក​ស្នងការ​ខេត្ត​បាន​បន្តថា កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​ស្នងការ​ក្នុង​ការចុះ​បង្ក្រាប​នេះ​បាន​ឃាត់ខ្លួន​មនុស្ស​ជា​ជនជាតិ​ចិន​ទាំង​អស់​ចំនួន​៩​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​៥​នាក់​និង​វត្ថុតាង​ខិតប័ណ្ណ​ផ្សព្វផ្សាយ​សេវា​បំរើ​ផ្លូវភេទ ព្រមទាំង​ស្រោមអនាម័យ​មួយចំនួន​ផង​ដែរ​។​

​ក្រោយពី​ធ្វើ​ការឃាត់ខ្លួន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.