ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ក្រោយ​រដូវ​ទឹកជំនន់​បានបញ្ចប់ គម្រោង​ធ្វើ​ផ្លូវ​ចាក់​បេតុង​ជា​អំណោយ​សប្បុរសជន​តាម​រយៈ​ឯកឧត្តម ភុ​ន សារ​ពេជ្រ នឹង​ចាប់ផ្តើម​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខែ​សីហា​នេះ​ហើយ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត​៖ គម្រោង​ធ្វើ​ផ្លូវ​ចាក់​បេតុង​មួយ​ខ្សែរ ដែលជា​អំណោយ​សប្បុរសជន​តាម​រយៈ​ឯកឧត្តម ភុ​ន សារ​ពេជ្រ ប្រធាន​យុវជន​គណបក្ស​ប្រជាជន​ខេត្ត​កំពត ស្ថិតនៅក្នុង​ភូមិ​តា​ដិប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត នឹង​ចាប់ផ្តើម​ធ្វើ​នៅក្នុង​ខែ​សីហា ឆ្នាំ​២០១៩​នេះ ដោយ​មិនឲ្យ​ប្រជាពលរដ្ឋ​ខក​បំណង​ឡើយ ព្រោះ​រដូវ​ទឹក​ជំនាន់​បាន​កន្លងផុត​ទៅ​ហើយ​។​

​បើ​តាម​ឯកឧត្តម ហ៊ុន សុខា អនុប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​កំពត បានឲ្យដឹងថា គម្រោង​ផ្លូវ​មួយ​ខ្សែរ​នេះ​ត្រូវតែ​ធ្វើ​ជូន​ប្រជាពលរដ្ឋ នេះ​ជា​អំណោយ​សប្បុរសជន​។ កន្លងមក​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ពី ឯកឧត្តម ភុ​ន សារ​ពេជ្រ ថា បាន​យក​លុយ​២​ម៉ឺន​ដុល្លារ ដោយ​មិន​ធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​សារ​ទាំងនេះ​គ្រាន់តែ​ជា​ពាក្យ​ញុះញុង​តែប៉ុណ្ណោះ ព្រោះ​ថា​រដូវ​ទឹក​កំពុង​ឡើង​ឲ្យធ្វើ​ផ្លូវ​យ៉ាងម្តេច​។​

​ឯកឧត្តម​បាន​បន្តថា បុគ្គល​មួយចំនួន​គួរ​ឈប់​រិះគន់​មនុស្ស​ល្អ ថ្នាក់​ដឹកនាំ​ល្អ​ដូច​ឯកឧត្តម ភុ​ន សារ​ពេជ្រ ជា​បន្ត​ទៀត លោក​ជា​ថ្នាក់​ដឹកនាំ​មួយ​ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​សម្រាប់​ប្រជាពលរដ្ឋ​ណាស់ ឯកឧត្តម​មិន​យក​កិត្តិយស​មក​ចោល​ត្រឹម​លុយ​២​ម៉ឺន​ដុល្លារ​តែប៉ុណ្ណោះ​។​

​គម្រោង​ផ្លូវ​នេះ​ត្រូវ​ចាប់ផ្តើម​ហើយ​នៅក្នុង​ខែ​នេះ ប្រសិនបើ​អាកាសធាតុ​អំណោយផល​ល្អ មិន​មាន​ទឹក​ឡើង​ជាបន្តទៀត​។​

​សូមជម្រាបថា ៖ គម្រោង​ផ្លូវ​នេះ​ឯកឧត្តម ភុ​ន សារ​ពេជ្រ បាន​ត្រៀម​ថវិការ​ជាង​៥​ម៉ឺន​ដុល្លារ​ទៀត មិនមែន​២​ម៉ឺន​ដុល្លារ​នោះទេ ដើម្បី​ជៀសវាង​ការធ្វើ​ផ្លូវ​មួយ​ខ្សែរ​នេះ​មាន​ការខ្វះខាត ហើយ​បន្ត​ធ្វើ​ឲ្យ​រួច​រាល់តាម​ស្តង់ដារ​ត្រឹមត្រូវ​របស់​វិស្វករ​ជំនាញ គឺ​ធ្វើ​ផ្លូវ​ឲ្យមាន​ការ​រឹងមាំ​ល្អ​៕
(​ដោយ គេហទំព័រ កម្ពុជា អភិវឌ្ឍន៍​)
www.Kap-news.com
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.