ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ប្រជាពលរដ្ឋ​ចំនួន​៣០៥​គ្រួសារ​បាន​ទទួល​អំណោយ និង​ថវិកា ពី​រាជរដ្ឋាភិបាល​កម្ពុជា

​ប្រជាពលរដ្ឋ​ចំនួន​៣០៥​គ្រួសារ​បាន​ទទួល​អំណោយ និង​ថវិកា ពី​រាជរដ្ឋាភិបាល​កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ និង​ងាយ​រងគ្រោះ​ចំនួន ៣០៥​គ្រួសារ មកពី​ឃុំ​ស្រែ​អំពូ​ម និង​ឃុំក្រង​តេះ ក្នុងស្រុក​ពេជ្រ​ជា ខេត្ត​មណ្ឌលគិរី បាន​ទទួល​អំណោយ និង​ថវិកា​មួយចំនួន របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយះ​ឯកឧត្តម វង សូ​ត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា នៅ​ព្រឹក​ថ្ងៃទី ១៨​ខែ​វិច្ឆិកា​នេះ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​នីតិសម្បទា គឺជា​ស្ថាប័ន​មួយ​របស់​រាជរដ្ឋាភិបាល លើ​ការងារ​មួយផ្នែក សម្រាប់​បំពេញ​នូវ​តួនាទី​របស់​ខ្លួន បម្រើ​ផលប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ការខ្វះខាត ជាក់ស្តែង​នា​ថ្ងៃនេះ​ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ​ខេត្ត និង​លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី ពី​ស្ថានភាព​គ្រោះមហន្តរាយ​ដោយ​សារ​គ្រោះធម្មជាតិ​ជាយថាហេតុ​ផ្សេងៗ ។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​នាំយក​អំណោយ និង​ថវិកា របស់​រាជរដ្ឋាភិបាល​កម្ពុជា​មក​ប្រគល់ជូន​ដល់​ក្រុម​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ក៏ដូចជា​ជនក្រីក្រ​នៅតាម​សហគមន៍ ជន​ចាស់ជរា​គ្មាន​ទីពឹង ជន​អានា​ថា ជនពិការ កុមារកំព្រា​នៃ​គ្រួសារ​ក្រីក្រ និង​កុមារកំព្រា​រងគ្រោះ ។​

​ឯកឧត្តម​បាន​បន្តទៀតថា ទោះបី​អំណោយ​ទាំងនេះ ទោះបី​មិន​បាន​ច្រើន​តាម​សេចក្តីត្រូវការ​ក៏ពិតមែន តែ​វា​បាន​ចូលរួមចំណែក ជួយ​សម្រួល​ដល់​ការដោះស្រាយ​បាន​មួយ​រយះពេល​ផងដែរ ។ ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី លោក ខឹម ចាន់​ផល បានឲ្យដឹង​ថា​អំណោយ​ដែល​ចែក​ជូន​នាពេលនោះ​រួមមាន​៖ ភូ​យ​ចំនួន​០១ កន្ទេល​ចំនួន​០១ ទឹកត្រី​ចំនួន​០៦​ដប អង្ករ​ចំនួន​២៥​គីឡូក្រាម និង​ថវិកា​ចំនួន​២​ម៉ឺន​រៀល​ផងដែរ ៕

 

215_11_19r2 (2) 215_11_19r2 (3) 215_11_19r2 (4) 215_11_19r2 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.