ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

អាវុធហត្ថ​ចំនួន ១២០ នាក់​ហ្វឹកហ្វឺន​រយ​:​ពេល ១៥ ថ្ងៃ ដើម្បី​ការពារ​សណ្តាប់ធ្នាប់់​សង្គម​

អាវុធហត្ថ​ចំនួន ១២០ នាក់​ហ្វឹកហ្វឺន​រយ​:​ពេល ១៥ ថ្ងៃ ដើម្បី​ការពារ​សណ្តាប់ធ្នាប់់​សង្គម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ អាវុធហត្ថ​ចំនួន​១២០​នាក់ មក​ពី​មូលដ្ឋាន​អាវុធហត្ថ​ក្រុង ស្រុក ស្នាក់ការ​សន្តិសុខ​ការិយាល័យ និង​កងអនុសេនាធំ​ចល័ត​ចូលរួម​ហ្វឹកហ្វឺន​រយ​:​ពេល​១៥​ថ្ងៃ ដើម្បី​ទទួល​ចំណេះដឹង​ថ្មី​និង​ការពារ​សណ្តាប់ធ្នាប់់​សង្គម ការហ្វឹកហ្វឺន​នេះ មាន​រយ​:​ពេល​១៥​ថ្ងៃ ដោយ​គិត​ពី​ថ្ងៃ​ទី ៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ។​

​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ ការប្រើប្រាស់​អាវុធ ក្នុង​ការរក្សា​សណ្ដាប់ធ្នាប់​និង​លំ​ហាត់​របៀប​ជួរ​ទ័ព – យោង​តាម​អនុក្រិត្យ​លេខ​៧៧ អប​ក្រ ចុះ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ ១៩៩៤ ស្ដីពី​ភារកិច្ច និង​រចនាសម្ព័ន្ធ​ទូទៅ​នៃ​កងរាជអាវុធហត្ថ ។ -​យោង​តាម​ផែនការ​ហ្វឹកហ្វឺន​លេខ ៧៥/២០១៤ ផ​ក ចុះ​ថ្ងៃ​ទី​១៦ ខែ ធ្នូ ឆ្នាំ​២០១៤​របស់​ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ -​យោង​តាម​គោល​គំនិត​កសាង​និង​ពង្រឹង​កងរាជអាវុធហត្ថ អំពី​គុណភាព សមត្ថភាព​ការយល់ដឹង​លើ​ភារកិច្ច​ជំនាញ​អោយ​បាន​លទ្ធផល​ល្អប្រសើរ​គ្រប់​ ភារកិច្ច​។  – យោង​តាម​ស្មារតី​អង្គប្រជុំ​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៥ របស់​ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ។ – យោង​តាម​លទ្ធផល​ហ្វឹកហ្វឺន​បំប៉ន បណ្ដុះបណ្ដាល​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​នា​ឆ្នាំ​២០១៤​កន្លងមក ។ ទើប ឯកឧត្ដម មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ដាក់ចេញ​នូវ​ផែនការ​ ហ្វឹកហ្វឺន ៖
១/ ដើម្បី​លើក​កំពស់​សមត្ថភាព​អោយ​យល់ដឹង​ជូន​ដល់​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ក្នុង​ការអនុវត្ត​ន៍ភារ​កិច្ច​អោយ​បាន​លទ្ធផល​ល្អប្រសើរ​ ។​
២/ ដើម្បី​ធ្វើ​អោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ មាន​សមត្ថភាព​ជំនាញ​ពិតប្រាកដ ក្នុង​ការអនុវត្ត​ន៍ភា​រ​កិច្ច​ការងារ​រក្សា​សណ្ដាប់ធ្នាប់​សាធារណ​:​បាន​ ល្អប្រសើរ​។​
៣/ ដើម្បី​អោយ​មាន​ការយល់​ដឹង​អំពី​បេសកកម្ម​នៃ​ការរក្សា​សណ្ដាប់ធ្នាប់​និង​ ពង្រឹង​នូវ​វិន័យ​បទបញ្ជា​អោយ​បាន​ម៉ឺងម៉ាត់​ដើម្បី​លើក​កំពស់​ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ៕

 

2015_11_17rt1 (1) 2015_11_17rt1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.