ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

ស្ពានអូផ្លាក់ ត្រូវបាក់​​ដោយ​សារ​ឈ្មួញ​ដឹកឈើ

ស្ពានអូផ្លាក់ ត្រូវបាក់​​ដោយ​សារ​ឈ្មួញ​ដឹកឈើ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌល​គី​រី ៖ ដោយយោង​តាម​សំដី​របស់​លោក​មេឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌យើង​ប្រចាំខេត្ត ឲ្យដឹងថា កាលពី​វេលា ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ ថា នៅ​ចំណុច​ភូមិ​ឃុំ​របស់​លោក​មាន​ករណី​រថយន្ដ​បង្កុង​មួយគ្រឿង ដឹកឈើ​(​ពក​)​ធ្នង់​មួយ​ដុំ​ទម្ងន់​ប្រមាណ​ជិត​បី​តោន​បើក​ឆ្លងកាត់​ស្ពាន​អូ​ផ្លាក់ ធ្វើឲ្យ​បាក់ស្ពាន ។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃទី​១៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ក្រុមរ​ហ៊ូ​ត ភូមិ​ចក់​ចា ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។

​បើ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ និង​តៃកុង​ជា​អ្នកបើកបរ​រថយន្ដ​បង្កុង​(​រថយន្ត​កែច្នៃ​)​បាន​ប្រាប់ឲ្យដឹង​ថា រថយន្ដ​ខាងលើ​នេះ​ជា​របស់​ឈ្មោះ ដុក ដែល​មាន​ទីលំនៅ​ភូមិ កា​បី ឃុំ​ពី​ធ្នូ ស្រុក​ស្នូល ខេត្ត​ក្រចេះ ។

​ចំណែក​លោក មាឌ វុទ្ធី ប្រធាន​គំរោង​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា បាន​ប្រាប់ឲ្យដឹង​ថា លោក​កំពុង​តែ​ឲ្យ​មន្ត្រី​របស់​លោក​ចុះទៅពិនិត្យ​មើល​នៅ​កន្លែងកើតហេតុ នឹង​ឃាត់ទុក​ឈើ ដើម្បី​ចាត់​តាម​ផ្លូវច្បាប់ ផងដែរ ៕
​ដោយ ៖ ចិន្ដា កម្ពុជា​អភិវឌ្ឍន៍​

 

03-(1) 03-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.