ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ខ្លាំង​មែន​តែ​កុង​រថយន្ត​ដឹក​ទឹកកក បួង​ចង្កួត​ក្រឡាប់​ឡាន​ចាក់ទឹកក​កចោល​ពេញ​ផ្លូវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ មិន​ដឹង​មូលហេតុ​អ្វី រថយន្ត​មួយ​គ្រឿង​ដឹក​ទឹកកក​យក​ទៅ​បោះ​ឲ្យ​ម៉ូយគ្រឿង ពេល​កំពុង​បើកបរ​នៅលើ​ផ្លូវជាតិ​សុខៗ ស្រាប់តែ​ក្រឡាប់​ទម្លាក់​ទឹកកក​ចោល​ពេញ​ទ្រូងផ្លូវ បង្ក​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤០​នាទី​ទៀបភ្លឺ ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាងកើត​រង្វង់​មូល​សេះស​ប្រមាណ​៣០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​អូរ​ក្រ​សារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ខេត្ត​កែប លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹងថា គ្រោះថ្នាក់​នេះ​គឺ​បង្ក​ដោយ​ខ្លួនឯង ខណៈ​អ្នកបើកបរ​រថយន្ត​ផ្ទុក​ទឹកកក​ខាងលើ​បោះពួយ​មកពី​លិច​ទៅ​កើត​ដោយ​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ក៏​វាក់​អើុជា​មួយនឹង​អ្នកដំណើរ​ផ្សេង​ទៀត ពេលនោះ​អ្នកបើកបរ​រថយន្ត​បួង​ចង្កូត​ដោយ​បង្ខំ ទើប​រថយន្ត​នោះ​ក្រឡាប់​ទាំង​កម្រោល​បណ្តាលឲ្យ​ធ្លាក់​ទឹកកក​ពាសពេញទ្រូង​ផ្លូវ​តែម្តង​។​

​ប៉ូលិស​បាន​បញ្ជាក់ថា រថយន្ត​នោះ​ដឹក​ទឹកកក​ពេញ​និង​ផ្ទុក​មនុស្ស​ពីរ​នាក់​មកពី​ភូមិ​ក្រុង​កំពត ដើម្បី​យក​ទឹកកក​ទៅកាន់​ស្រុក​កំពង់ត្រាច ប៉ុន្តែ​មិន​ទាន់​ដល់​គោលដៅ​ផង​ក៏​ជួប​ហេតុការណ៍​បែបនេះ​តែ​ម្តង តែ​ករណី​នេះ ពុំ​បាន​បង្ក​គ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។ ប៉ូលិស​បាន​ប្រាប់ទៀតថា អ្នកបើកបរ​ឈ្មោះ អេវ ខុម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន​រថយន្ត​បង្ក​ខ្លួន​ត្រូវបាន​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ម្ចាស់​ស្ទួច​យក​ទៅ​ជួសជុល​ឡើង​វិញ ដោយសារ​ពេល​ជួប​គ្រោះថ្នាក់​មិន​បង្ក​បញ្ហា​ដល់​អ្នកដំណើរ​ណា​ម្នាក់​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.