ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​ម​ជ្ឃ​ម​ណ្ធ​ល​ជាតិ​រក្សា​សន្តិភាព​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការសាងសង់ ស្ពាន​១​ខ្សែ ប្រវែង​៤៥​ម៉ែត ទទឹង​៨៨​ម៉ែត្រ ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិសាត់ ៖ នៅ​ថ្ងៃ​ទី​០ ៧ ខែ​ឧសភា ឆ្នាំ​២០១៩ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការសាងសង់​ស្ពាន ១​ខ្សែ ប្រវែង​៤៥​ម៉ែត្រ ទទឹង​៨ ៨​ម៉ែត្រ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​កញ្ជរ និង​ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្ត​ពោធិសាត់ ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឆ្លងកាត់​ស្ទឹង​ពោធិសាត់​។​

​ឯកឧត្តម សែម សុវណ្ណនី បញ្ជាក់ថា ស្ពានេះ គឺ​ស្ថាបនា​ដោយ​កងកម្លាំង​វិស្វកម្ម មួក​ខៀវ​កម្ពុជា ដែល​កម្លាំង​ទាំងអស់​ចុះ​ធ្វើ​កម្មសិក្សា​មុន​ចេញទៅ​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ នៅ​ក្រៅប្រទេស ដែល​មាន​នៅ​ប្រទេស​លី​បង់ ម៉ាលី និង​អាហ្វ្រិក​កណ្តាល​ជាដើម​។ ឯកឧត្តម បាន​ណែនាំ​ទៅ​កងកម្លាំង​កម្មសិក្សា​វិស្វកម្ម ត្រូវ​ធ្វើការ និង​ត្រូវ​គិត​ពី​សុវត្ថិភាព​ជា​ចំបង​។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ និង​សួរ​សុខ​ទុក ប្រជាពលរដ្ឋ រស់​នៅ​អម​ស្ពាន ជា​អំណោយ​របស់​សម្តេច​តេជោ នេះ ឯកឧត្តម បាន​នាំយក​អំណោយ​របស់​សម្តេច នាយករដ្ឋមន្ត្រី និង​សម្តេ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅ​ទឹកប្រាក់ ចំនួន​២​លាន​រៀល ជូន​កម្លាំង​ជា​កម្មសិក្សា ជូន​ប្រជាពលរដ្ឋ​នូវ​សា​រ៉ុង និង​ថវិកា ដែល​សរុប​សា​រ៉ុង​ចំនួន​៣០០ និង​ថវិកា​ជិត​៤​លាន​រៀល​៕
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.