ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​២​ខែ កន្លងមក និង​លើក​ទិសដៅ​បន្ត របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល ថ្ងៃ​ចន្ទ ៣​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សាលសន្និសីទ​ខេត្ត​កំពត លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​រយៈពេល​២​ខែ កន្លងមក និង​លើក​ទិសដៅ​បន្ត របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​ការអនុវត្ត​គាំទ្រ​គោលនយោបាយ និង​យុទ្ឋសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ខេត្ត​កំពត ក្រោម​អធិបតីភាព លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពត​។

​ក្នុងឱកាស​នោះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត បាន​គូសបញ្ជាក់ថា កន្លង​មក​សកម្មភាព​របស់​ក្រុម​ការងារ​ពិត​ជា​សម្រេច​បាន​តាម​អង្គ​វេទិកាសាធារណៈ មាន​ភាពល្អប្រសើរ ហើយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់​មួយចំនួន គឺ​ក្រុម​ការងារ​បាននិងកំពុង​ដោះស្រាយ​ដោយ​ច្បាស់លាស់​និង​ឆាប់រហ័ស ប្រកបដោយ​ប្រសិទ្ធភាព​ទៀតផង​។​

​ជាមួយនេះ លោក​កិត្តិ​សេដ្ឋា ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ចំពោះ​លទ្ធផល​ការងារ​ស្តែង​ចេញ​ពី​ការខិតខំ​បំពេញ​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ក្រុម​ការងារ​ទាំង​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ក្រុង ស្រុក គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ចុះ​បំពេញការងារ​បាន​យ៉ាង​ល្អប្រសើរ​។​

​លើសពីនេះ លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ចាត់ទុក​អង្គ​វេទិកាសាធារណៈ​របស់​រា​ជ​រដ្ឋាភិបាល​នៅ​តែ​មាន​សារសំខាន់​ក្នុង​ការផ្សព្វផ្សាយ​ស្តីពី​គោលនយោបាយ​នានា​របស់​រាជ​រដ្ឋភិបាល និង​ដើម្បី​ឆ្លើយតប​ដោះស្រាយ​សំណូមពរ ក្តី​កង្វល់​និង​បញ្ហា​ប្រឈម​ទាំងឡាយ​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​។​

​សូមជម្រាបថា​៖ ក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​លោក លោកស្រី ក្រុមការងារ​ថ្នាក់ជាតិ សរុប​២១៥​នាក់ ស្រី​៣០​នាក់ និង​លោក លោកស្រី ជា​ក្រុមការងារ​ខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ សរុប​១០៧​នាក់ ស្រី​០៩​នាក់​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.