នៅវេលាម៉ោង ២ និង ១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកាម៉ារី ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-១១១៤ បើកពីលិចមកកើត លុះដល់ចំណុចកើតហេតុ បានបុកបង្គោលភ្លើងបាក់ជាពីរកំណាត់ ធ្វើឱ្យម្ចាស់រថយន្តនោះ បានស្លាប់ភ្លាមៗនៅនឹងកន្លែង នៅត្រង់ចំណុចភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
ម្ចាស់រថយន្តដែលបានស្លាប់នោះ មានឈ្មោះ ម៉ាច ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរទាហាន និងធ្វើជាងធ្មេញ បច្ចុប្បន្ន រស់នៅភូមិកំពង់ត្រាចទី ១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជនរងគ្រោះដែលស្លាប់នេះ ត្រូវបានបងប្អូនយកមកធ្វើបុណ្យតាមប្រពៃណីហើយ ។/
ដោយ ហេង ដារ៉ា




