ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់ លោក ហ៊ុន ម៉ា​នី ប្រមាណ​ជាង​៤០០​នាក់ ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​៩​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ទ​ទូល​ស្វាគមន៍ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ដឹកនាំ​ដោយ លោក លេង ផា​លី ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត និង​ជា​តំណាង​ដ៍​ខ្ព​ង​ខ្ពស់​ឯកឧត្ដម ហ៊ុន ម៉ា​នី ចំនូ​ន​ជាង​៤០០​នាក់ បន្ត​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​ជាង​៣.០០០​នាក់ ដែល​អញ្ជើញ​មក​ពី​ក្រុងកែប ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នឹង​មកពី​ស្រុក​ដងទង់ ស្រុក​ទឹកឈូរ និង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។

​ជាមួយនេះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី ប្រមាណ​ជាង​៤០០​នាក់ ខាងលើ ក៏​បាន​ពិនិត្យ​ព្យាបាល​ជំងឺ និង​ចែក​ជូន​អំណោយ​ថ្នាំពេទ្យ ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣​ពាន់​នាក់ នៅ​សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ដំណាក់​ចង្អើរ ព្រមទាំង​មាន​ការចែក​នំ​បុ័ង និង​ទឹក​សុទ្ធ​ផងដែរ​។​

​ការពិនិត្យ និង​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​នោះ​រួមមាន​៖ ជំងឺ​ទូទៅ មាន​វះកាត់​ខ្នាត​តូច ជំងឺ​ផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឬ​ស​ដូង​បាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ករ ជំងឺ​តម្រងនោម អេកូ​សាស្ត្រ​…​។​ល​។​

​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ គឺជា​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ដែល​ស្តែង​ចេញ​ពី​សេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាម​ជា​ឈាមជ័រ ខ្មែរ​ដូច​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែមួយ អនាគត​តែមួយ ពោល​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​មួយចំណែក​។ បញ្ហា​សុខភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះទៅរក ភាពជោគជ័យ​សុភមង្គល ជូន​គ្រួសារ និង​សង្គមជាតិ​។​

​សូម​ជម្រាប​ជូន​ថា​៖ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​រួម​នឹង​ការចែកជូន​ថ្នាំ​ដោយ​ឥតគិតថ្លៃ បាន​ចំនួន​១៨​រាជធានី​ខេត្តហើយ ដោយ​ក្នុង​នោះ​រួម​មាន​ខេត្ត​ដូចជា​៖ កំពង់ស្ពឺ​, កំពង់ធំ​, កំពង់ចាម​, ព្រៃវែង​, តាកែវ​, កំពង់ឆ្នាំង​, សៀមរាប​, បាត់ដំបង​, កណ្តាល​, ព្រះវិហារ​, កំពត​, កោះកុង​, ព្រះសីហនុ​, បន្ទាយមានជ័យ​, ស្វាយរៀង​, ឧត្តរមានជ័យ រាជធានី​ភ្នំពេញ នឹង​ខេត្ត​កែប​។​

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត លោក ហ៊ុន ម៉ា​នី បាន​ចុះ​ពិនិត្យ ព្យាបាល​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន ក្នុង​តំបន់​ដាច់ស្រយាល​តាម​ខ្នង​ផ្ទះ ដោយ​ផ្ទាល់​នេះ ដោយសារ​ប្រទេស​ជាតិ មាន​សុខសន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពសុខសាន្ត​។ មាន​តែ​សម្តេច​តេជោ​ទេ ដែល​មាន​ទេពកោសល្យ​ពី​កំណើត ដឹកនាំ​ប្រទេសជាតិ​ឲ្យមាន​ការ​រើ​ក​ចំរើន ឥតឈប់ឈរ​មាន​ការផ្សះផ្សា​ជាតិ​បង្រួបបង្រួម​ជាតិ មាន​ស្ថិរភាព និង​សន្តិភាព​ពិតប្រាកដ​។ ដូច្នេះ​នេះ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ស្ថិរភាព​តាម​គោលនយោបាយ ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យបាន​គង់វង្ស​ជា​ដរាប​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.