ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​រដ្ឋបាល​ខណ្ឌដូនពេញ បើក​កិច្ចប្រជុំ​បន្ទាន់ ខណៈ​ដែល​ក្រុមហ៊ុន​ស៊ីន​ទ្រី អាក់ខាន​ក្នុង​ការប្រមូល​សំរាម​មួយរយៈ​ខ្លី ដោយ​មូលហេតុ គ្រឿងចក្រ​មួយ​ចំនួន​នៅ​ទីលាន​ចាក់សំរាម​បាន​ខូច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​បែងចែក​កម្លាំង​ជួយ​ដោះស្រាយ ប្រមូល ដឹក​ជញ្ជូន​សំរាម និង​បាញ់​លាង​សម្អាត​តាម​ដេប៉ូ​សំរាម​ក្នុង​មូលដ្ឋាន​ខណ្ឌ ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ដើម្បី​កុំឲ្យ​មាន​ក្លិនស្អុយ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​

​កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​ស័ក​រាជ​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ៤ និង​៣០​នាទី ដើម្បី​ដឹកនាំ​កម្លាំង​បែងចែក​ជួយ​ដោះស្រាយ ប្រមូល ដឹក​ជញ្ជូន​សំរាម និង​បាញ់​លាង​សម្អាត​ដេប៉ូ​សំរាម​ក្នុង​មូលដ្ឋាន​ខណ្ឌ ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ដោយសារ​សំរាម​ក្នុង​រាជធានី​ភ្នំពេញ មាន​ការកកស្ទះ ព្រោះ​គ្រឿងចក្រ​នៅ​ទីលាន​ចាក់សំរាម​ខូច ទើប​រថយន្ត​មិន​អាច​ចូល​ចាក់​សំរាម​បាន ។​

​ដូច្នេះ​រដ្ឋបាល​ខណ្ឌដូនពេញ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​ទាំងអស់​មេត្តា​ជ្រាប​ថា សំរាម​ដែល​នៅ​តាម​ដេប៉ូ​ធំៗ និង​តាម​ខ្នង​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ និង​ត្រូវ​អាក់ខាន​ក្នុង​ការប្រមូល​មួយរយៈ​ខ្លី ដោយ​មូលហេតុ គ្រឿងចក្រ​មួយ​ចំនួន​នៅ​ទីលាន​ចាក់សំរាម​បាន​ខូច មិន​អាច​រុញ​សំរាម​ចូលក្នុង​រណ្តៅ​បាន ជាហេតុ​នាំឲ្យ​មាន​ការកក់ស្ទះ​រថយន្តដឹក ដែល​ចូល​ទៅក្នុង​ទីលាន​ចាក់សំរាម​ផងដែរ ។​

​ជា​ចំណាត់ការ​បន្ទាន់ រដ្ឋបាល​ខណ្ឌដូនពេញ បាន និង​កំពុង​រៀបចំ​កម្លាំង​ប្រមូល​បាញ់​លាង សម្ភារ និង​គ្រឿងចក្រ ដើម្បី​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ទ្រី ជួយប្រមូល ដឹកជញ្ជូន និង​សម្អាត​ឡើងវិញ ។​

​ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​បញ្ហា​នេះ​ផង ៕ ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.