ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក ឃួ​ង ស្រេង ជួប​សំណេះសំណាល ជាមួយ​ក្រុមប្រឹក្សា​សង្កាត់ ជា​អង្គ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នៅ​ខណ្ឌ​ព្រែក​ព្នៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ​ព្រែក​ព្នៅ នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​ចុះ​ជួប​សំណេះសំណាល ជាមួយ​ក្រុមប្រឹក្សា​សង្កាត់ ជា​អង្គ​បោះឆ្នោត​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ​-​ខណ្ឌ អាណត្តិ​ទី​៣ នៅ​ទីស្នាក់ការ​គណបក្ស ប្រជាជន​កម្ពុជា ខណ្ឌ​ព្រែក​ព្នៅ​។​

​លោក សុខ សម្បត្តិ ប្រធាន​គណៈកម្មាធិកា​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ព្រែក​ព្នៅ បាន​លើកឡើង​ថា សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំងអស់ ដែល​ជា​អង្គ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​-​ខណ្ឌ ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​មុន​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​-​ខណ្ឌ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែ​ក្រោយ​នេះ​។​

​លោក សុខ សម្បត្តិ បាន​បញ្ជាក់​ទៅ​ក្រុមប្រឹក្សា​សង្កាត់​ទាំងអស់​ថា ក្នុងនាម​ជា​អង្ក​បោះឆ្នោតក្រុមប្រឹក្សា​រាជធានី​-​ខណ្ឌ ការ​គូស​សន្លឹកឆ្នោត ត្រូវ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​ទៅ​លើ​ឡូហ្គោ គណបក្ស​នីមួយៗ ដោយសារតែ​មាន​គណបក្ស​មួយ​នោះ​មាន ឈ្មោះ​ស្រដៀង និង​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្រៅ​ពី​ការលើកឡើង​ខាងលើ​លោក សុខ សម្បត្ដិ ក៏បាន​លើកឡើង​ពី​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​លោក​បញ្ជាក់ថា ក្នុង​រយៈពេល​នៃ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ​ប៉ុន្មាន​ថ្ងៃ កន្លងមកនេះ​ឃើញថា នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ​ប្រសើរ គ្មាន​ចោរ​គាស់​ផ្ទះ​ចោរលួច ចោរប្លន់​។​

​ការរក្សាបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អប្រសើរ​នេះ គឺ​ដោយសារតែ​អាជ្ញាធរ សង្កាត់​-​ខណ្ឌ បង្កើត​កម្លាំង​ល្បាត​នៅតាម​ទីកន្លែង​សប្បាយភាព និង​កន្លែង​ស្មុគស្មាញ​មួយចំនួន​នៅក្នុង​មូលដ្ឋាន​៕
​ដោយ ហុក វិបុល​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.