ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច នាំយក​អំណោយ​ផ្តល់ជូន លោកយាយ គង់ ទន់ ដែល​ជា​ស្ត្រី​ម៉ា​ម៉ា​យ​គ្មាន​ទីពឹង ក្នុង​ឃុំ​ព្រែក​ក្រឹស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាលស្រុក និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កំពង់ត្រាច ខេត្ត​កំពត អមដំណើរ ដោយ​លោក ជួន សុភា អភិបាលរង​ស្រុក និង​អាជ្ញាធរ​ភូមិ ឃុំ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ស្ត្រី​ម៉េ​ម៉ា​យ​ដែល​ចាស់ជរា ក្រីក្រ​គ្មាន​ទីពឹង ឈ្មោះ គង់ ទន់ ភេទ​ស្រី អាយុ​៧៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ជាមួយនឹង​ការអញ្ជើញ​ចុះសួរសុខទុក្ខ​នេះ លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច ក៏​បាន​នាំយក​នូវ​អំណោយ​អនុសាខា​កាកបាទ​ក្រហម​ស្រុក រួម មាន​៖ អង្ករ ២​បាវ​=៥០​គីឡូក្រាម​, មី ១​កេស​, ត្រីខ ១​យួរ និង​ថវិកា​ចំនួន​១៨០.០០០​រៀល ប្រគល់ជូន​លោក​យាយ ឈ្មោះ គង់ ទន់ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​គាត់​។​

​ក្នុងឱកាស​នោះ លោក អូន ខន ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​កំពង់ត្រាច ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍ ផ្តាំផ្ញើ សួរសុខទុក្ខ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ពិសេស​ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​គ្មាន​រើសអើង​ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ​។​

​ក្នុងឱកាស​នោះ លោកយាយ គង់ ទន់ ព្រមទាំង​ក្រុមគ្រួសារ ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​ក្រុមការងារ​កាកបាទក្រហម​របស់​ស្រុក​កំពង់ត្រាច ពិសេស​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ជួយ​ផ្តល់​នូវ​នូវ​គ្រឿងឧបភោគ បរិភោគ ក៏​ដូច​ជា​ថវិកា​ដល់​លោកយាយ​នាពេលនេះ​។​

​ដោយឡែក នៅ​រសៀល​ថ្ងៃ​ដដែល បន្ទាប់​ពី​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​កាកបាទក្រហម​ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​រួចមក លោក អូន ខន ក៏​បាន​ចុះ​ត្រួតពិនិត្យ​មើល​ពី​ស្ថានភាព​ទឹក នៅ​តាម​ព្រែក ប្រឡាយ ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រែក​ក្រឹស ផងដែរ​៕ សេង ណា​រិទ្ធ​
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.