ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

លោក ជាវ តា​យ ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​យុវជន​គណបក្ស​ទូទាំង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ កាលពី​រសៀល​ថ្ងៃ​ពុធ ៥​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៤ ខែ មេសា ឆ្នាំ​២០១៩ នៅ​មន្ទីរ​គណៈកម្មាធិកា​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​យុវជន​គណបក្ស​ទូទាំង​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​សមាជិក​អចិន្ត្រៃយ៍​គណបក្ស និង​សមាជិក​គណបក្ស​ខេត្ត​សរុប​ប្រមាណ ៦០០ នាក់​។

​នា​ឱកាស​នេះ​ដែរ លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត បាន​ជម្រាបជូន អំពី​សភាពការណ៍​នយោបាយ​ថ្មីៗ​នៅ​កម្ពុជា ដូចជា ការសម្រេច​របស់​គណៈ​កម្ម​ការ​អឺរុប​លើ​ការចាប់ផ្តើម​នីតិវិធី​នៃ​ការព្យួរ អ៊ី ប៊ី អេ​(E B A) (​គ្រប់​មុខ​ទំនិញ​លើកលែង តែ​អាវុធ​) មានការ​បំភ្លៃ​ព័ត៌មាន​អំពី​ការ​បោះ​ទីតាំង​ទ័ព​បរទេស​ក្នុង​ទឹកដី​កម្ពុជា បញ្ហា​និន្នាការ​នយោបាយ​សាកល និង​ការ​បំផុស​បញ្ហា​មួយចំនួន​ក្នុងប្រទេស ក្នុង​គោលបំណង​ធ្វើឲ្យ​ប៉ះពាល់​សតិអារម្ម​ណ៍​មហាជន ពិសេស​យុវជន​ទូទាំង​ប្រទេស ។ ជាមួយគ្នានេះដែរ លោក ជាវ តា​យ ក៏​បាន​រម្លឹក​ដល់​ថ្នាក់ដឹកនាំ​យុវជន​គណបក្ស​ខេត្ត ត្រូវ​យកចិត្តទុកដាក់​នូវ​ប្រសាសន៍​របស់​ស​ម្តេច​អគ្គមហាសេនាតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន គណបក្ស​ដែល​បាន​លើកឡើង​ថា​៖ “ មិន​ត្រូវ​យក​អធិបតេយ្យភាព​របស់​យើង ទៅ​ដោះដូរ​ជាមួយ​នឹង​ជំនួយ​ណាមួយ​ឡើយ​”
“ ត្រូវរ​ស់​ដោយ​អុកស៊ីសែន​ខ្លួនឯង ដោយ​មិន​ត្រូវ​ពឹង​នូវ​ខ្យល់​ដែល​គេ​បញ្ចូល​ឲ្យ​នោះទេ​”
“ ទោះ​មាន ឬ​គ្មាន អី​ុ ប៊ី អេ វា​ក៏​មិន​ធ្វើឲ្យ​យើង​ក្លាយជា​អ្នក​មាន​ដែរ​” ។​

​ក្នុង​ឱកាស​នេះ​ដែរ លោក ជាវ តា​យ ប្រធាន​គណបក្ស​ខេត្ត បាន​ឧបត្ថម្ភ​ថវិកា ១០.៦៨០.០០០ រៀល ដល់​ថ្នាក់ដឹកនាំ​យុវជន​គណបក្ស​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ សរុប​ចំនួន ៥៣៤​នាក់​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.