ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

បែកធ្លាយ​រឿង​ដី​ចែក​ឲ្យ​ប្រជាពលរដ្ឋ ជាប់​ដីកា​សម្រេច​រក្សា​ការពារ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ ដី​ដែល​អាជ្ញាធរខេត្ត ធើ្វ​ការដោះដូរ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​សម្បុកចាប ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មក​រស់នៅ​ដី​ថ្មី​ចំណុច​អូរ​តា​សៀម ជាប់​ក្រវ៉ាត់​ព្រំដែន ក្នុងភូមិ​ផ្សារ​ព្រំ​ដដែល​នោះ ត្រួវបាន​គេ​មើលឃើញថា ជា​ដី​ដែល​មាន​ការពាក់ព័ន្ធ​ដីកា​សម្រេច​រក្សា​ការពារ របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន តាមរយះ​ដីកា​លេខ​៥៩(​ចៅក្រម​បន្ទប់​«​ក​») ចុះ​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៥ ដែល​ចេញ​ដោយ​លោក លាង សួគ៍ ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន ។​

​តាម​ខ្លឹមសារ​ដីកា​សម្រេច​រក្សា​ការពារ ត្រួវ​គេ​មើលឃើញថា​៖ ជា​ដី​ដែល​មាន​ទំនាស់​មិន​ទាន់​ដោះស្រាយ​រួចរាល់​នៅឡើយ​នោះទេ ដែល​ភាគី​នៃ​ម្ចាស់​ទំនាស់​នោះ គឺ​លោក យិន សាវុធ ហៅ អ៊ុង វណ្ណៈ ជា​ម្ចាស់បំណុល ជាមួយ​លោក ឌី ហុក និង​ឈ្មោះ នង ស៊ី​វត្ថា​ន ជា​សហ​កូនបំណុល ។ តាម​ខ្លឹមសារ​ដីកា​គឺ​បាន​សម្រេច​ថា​៖ ហាមឃាត់​ជាបន្ទាន់​លើ​សហ​កូនបំណុល​ឈ្មោះ ឌី ហុក និង​ឈ្មោះ នង ស៊ី​វត្ថា​ន ព្រមទាំង​តតិយជន​ផ្សេងៗ​ទៀត មិន​ឲ្យ​លក់​-​ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធិ ឬ​កម្មសិទ្ធិ ធ្វើ​អំណោយ ឬ​មត៌ក ដាក់​ធានា​, ដាក់​ហ៊ី​ប៉ូ​តែ​ក​ទៅ​ឲ្យ​អ្នកដទែ និង​មិន​ឲ្យ​សាងសង់​សំណង់ ដាំ​ដំណាំ​និង​ឈួសឆាយ​ផ្សេងៗ នៅ​លើ​អចលនវត្ថុ​នោះ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​លោក យិន សាវុធ​ហៅ អ៊ុង វណ្ណៈ ជា​មនុស្ស​ពិកា​ភ្នែក​ទាំង​ពីរ និង​ជា​ម្ចាស់​ដី​បាន​រៀបរាប់​ទាំង​អួលដើមក​ឲ្យដឹងថា​៖ គាត់​មាន​ដី​ទំហំ​២០​ម៉ែត្រ គុណ​៥០​ម៉ែត្រ បាន​កាន់កាប់​តាំងពី​ឆ្នាំ​២០០០​មក​ម្លេះ ជា​ដី​របប​មេភូមិ​ចែក​ឲ្យ តែ​ក្រោយមក​នៅ​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១០ រូបគាត់​បាន​ទៅ​បោះបង្គោល​ព្រំ​ដី​បន្ថែម តែ​ត្រួវ​ឈ្មោះ ឌី ហុក មក​វាយ​បំផ្លាញ​ចោល​អស់ ព្រមទាំង​ប្រាប់​គាត់​ថា បាន​ទិញ​ដី​នេះ​ពី​ឈ្មោះ ប៉ាក ប៊ុន​នឿន ទៅហើយ តែ​តាមពិត​ដី​ដែល ឌី ហុក ទិញ​នេះ​ជា​ដី​ឡូត៌​ផ្សេង​ទៅ​វិញ​នោះ​ទេ ។​

​ប្រភព័ត៌មាន​បន្តថា​៖ ចាប់តាំងពី​ពេលនោះ​មក រូបគាត់​បាន​ដាក់ពាក្យ​ប្តឹង​ទៅ​មេឃុំ មេស្រុក ខេត្ត រហូត​ដល់​តុលាការ ហើយ​តុលាការ​បាន​ចេញ​ដីកា​សម្រេច​រក្សា​ការពារ ទៀតផង ។ រូបគាត់​បាន​ស្នើរ​សូម​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន មេត្តា​ជួយ​រូបគាត់​ផង ព្រោះ​រូបគាត់​មាន​តែ​ដី​មួយ​នេះ​ទេ​សម្រាប់​ការរស់នៅ ហើយ​ណា​ខ្លួន​គាត់​ពិការ​ទៀត ពុំ​បាន​ទៅ​រក​អ្វី​ជា​ដុំកំភួន ដើម្បី​ទ្រ​ទ្រ​ង​ជីវភាព​ឡើយ ។

​តាម​ប្រភព​ព័ត៌មាន​មួយ​ផ្សេង​ទៀត​បានឲ្យដឹងថា​៖ នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៥​នេះ បែរជា​មាន​បុរស​ម្នាក់​ឈ្មោះ ភិន វ៉ាន់ ហៅ​ប្រុស ជា​សមាជិក​ក្រុមការងារ​គណៈកម្មការ ដើម្បី​ចុះ​ស្រង់​ទិន្នន័យ​ចំនួន​ខ្នង​ផ្ទះ នៅ​ចំណុច​តំបន់​សម្បុកចាប់ មក​ដក​យក​ទៅ​បំផ្លាញចោល ដោយ​មិន​ខ្លាច​ដីកា​របស់​តុលាការ​ឡើយ ។ ទង្វើ​នេះ​ត្រួវបាន​គេ​និយាយថា មើល​ទៅ​ដីកា​អ្វី​ដែល​ចេញ​ដោយ​តុលាកា គឺ​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ បើ​បុគ្គល​ឈ្មោះ​ភិន វ៉ាន ហៅ​ប្រុស នេះ មិន​ខ្លាច​ផង​នោះ តើ​រូប​បុគ្គល​ម្នាក់​នេះ​យក​ច្បាប់​ទៅ​ទុក​ឯណា ?

​ពាក់ព៏ន្ធ​បញ្ហា​នេះ​ដែរ អ្នកយក​ព័ត៌មាន មិនអាច​សុំ​ការទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក ភិន វ៉ាន់ ហៅ​ប្រុស​បាន​ទេ ព្រោះ​ទូរស័ព្ទ​មិន​ចូល ។

​កាលពី​ថ្ងៃ​ទី​២០​រហូតមកដល់​ថ្ងៃ​ទី​២៣​ខែ​១០​ឆ្នាំ​២០១៥​មាន​គណៈកម្មការ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត លោក​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​បញ្ជូន​ខេត្ត លោក​អភិបាលស្រុក​សាលា​ក្រៅ​/ ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សាលា​ក្រៅ និង​មន្ត្រី​ជំនាញ​ឃុំ ស្រុក​/​ខេត្ត ព្រមទាំង​មន្ទីរ​ព័ត៍មាន​ខេត្ត​/​និង​អ្នកយក​ព័ត៍មាន​ក្នុង​ខេត្ត​ប៉ៃលិន បាន​មក​ចុះ​ជា​១​គណៈកម្មការ ដើម្បី​ពិនិត្យ​ប្រព័ន្ធ​លូ​ទៅ​លើ​ផ្លូវជាតិ​លេខ​៥៧​នៅ​ចំណុច​ខាងក្បូង​វត្ត​ផ្សារ​ព្រំ​ក្នុង​ភូមិផ្សារ​ព្រំ ដែល​មាន​សំរាម​កកស្ទះ ក្នុង​លូ ហើយ​មាន​ទាំង​ដី ? ក្នុងនោះ លោក​ប្រធាន​មន្ទីរ​សា​ធាណ​កា​និង​ដឹក​បញ្ជូន បាន​យក​គ្រឿង​ច្រក​១​គ្រឿង​កំពុងតែ​កាយ​គម្រប​លូ​ចេញ ដើម្បី​យក​កាកសំណល​ចេញពី​ក្នុង​លូ នៅពេលនោះ មាន​បុរស​ម្នាក់​ឈ្មោះ ភិន វ៉ាន ហៅ​ប្រុស​បាន​បើកបរ​រថយន្ត​ទំនើប​មក​ហាម ដល់​គណៈកម្មការ​នៅ​កន្លែង​កាយ​លូ ហើយ​បាន​មាន​ជម្លោះ​ពាក្យសំដី​ជាមួយ​លោក​អភិបាលស្រុក និង​ប្រមាថមើលងាយ​ដល់​ក្រុមការងារ ដែល​ចុះ​ពិនិត្យ​ប្រព័ន្ធ​លូ ព្រមទាំង​ជេរ​នៅ​មុខ​ប្រជាពលរដ្ឋ​ផងដែរ ៕
​ស សារឿ​ន​

 

2015_10_25b (4)

2015_10_25b (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.