ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌល​គី​រី​នាំ​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ កាលពី​រសៀល​ថ្ងៃ​ទី ២១ ខែតុលា សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត​មណ្ឌលគិរី ឯកឧត្តម ស្វាយ សំ​អ៊ាង បាន​នាំយក អំណោយ ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៧៣​គ្រួសារ នៅ​ភូមិ​ពូ​ត្រុំ​ថ្មី សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ។​

​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលរង​ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា បុគ្គល​មួយចំនួន​បាន​យល់ថា កាកបាទ​ក្រហម​ជា​អង្គភាព​ដែល​សំបូរ​ធនធាន ព្រោះ​មាន​អំណោយ​ចែកជូន​គ្រប់ពេល ដែល​មាន​បញ្ហា ប៉ុន្តែ​វា មិនមែន​បែប​នោះទេ កាកបាទ​ក្រហម​ជា​ការងារ​ស្ម័គ្រចិត្ត មិន​មាន​ប្រាក់ខែ​នោះទេ  អំណោយ​ដែល​ចែកជូន គ្រប់​ពេល​នោះ​ជា ការចូលរួម​ជួយ​ពី​សប្បុរសជន​ទាំងឡាយ តាមរយៈ​ការអំពាវនាវ របស់​កាកបាទក្រហម ។
​កាកបាទ​ក្រហម​ជា​អង្គភាព​មួយ​ដែល ធ្វើ​ការងារ​មនុស្សធម៌ ហើយ​រាល់​កិច្ចការ​ទាំងអស់​កាកបាទ​ក្រហម​តែងតែ​មាន​ការចូលរួម​ពី​សប្បុរសជន ។
​ជាក់ស្តែង​អំណោយ​ដែល​បាន​យក មក​ចែក​ជូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ គឺ​បាន ការរួមចំណែក​ដ៏​ខ្ពង់ខ្ពស់ ពី​ព្រះចៅអធិការ ព្រមទាំង​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត ព្រះពុទ្ធ​មណ្ឌលគិរី ។

​នា​ឱកាស​នោះ​ផងដែរ លោក ឡុង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ បានអោយដឹងថា អំណោយ​ដែល​ចែកជូន​នា​ពេល​នោះ រួមមាន អង្ករ ១០ គីឡូក្រាម មី ទឹកដោះគោ ទឹក​សុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិការ​២​ម៉ឺន​រៀល​ផងដែរ ។​

​ឯកឧត្តម ស្វាយ សំ​អ៊ាង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា តម្រូវការ​របស់​ប្រជាពលរដ្ឋ​មាន​ច្រើន កាកបាទ​ក្រហម​មិន​អាច​បំពេញបាន ទាំងស្រុង​នោះ​ទេ ប៉ុន្តែ​អាច​ជួយ​ដោះ​ទុក្ខលំបាក​បាន​មួយគ្រាៗ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​មានលទ្ធភាព បន្តរ​ការអភិវឌ្ឍន៍​គ្រួសារ​បន្ថែម​ទៀត​បាន ៕

 

2015_10_22ch1 (1) 2015_10_22ch1 (2) 2015_10_22ch1 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.