ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី

ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំស្តីពីការពង្រឹងការទទួលខុសត្រូវក្នុងការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

សេចក្តីណែនាំនេះធ្វើឡើងដោយយកចិត្តទុកដាក់ខ្ពស់ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦ ពាក់ព័ន្ធនឹងការពង្រឹងសីលធម៌សង្គម ការលើកកម្ពស់តម្លៃ និងការការពារសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

ក្នុងន័យនេះ អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពល លើបណ្តាញសង្គម អ្នកគ្រប់គ្រងគេហទំព័រ និងគណនីបណ្តាញសង្គម ព្រមទាំងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ ក្រមសីលធម៌និងវិជ្ជាជីវៈ និងការទទួលខុសត្រូវ ចំពោះសង្គម ព្រមទាំងការទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះមាតិកាដែលខ្លួនបានផលិត បង្ហោះ ចែករំលែក ឬផ្សព្វផ្សាយ និងការគោរពសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

ត្រូវចៀសវាងការផលិត ធ្វើបទសម្ភាសន៍នានា ការបង្ហោះ ការចែករំលែក ឬការផ្សព្វផ្សាយ មាតិកាដែលមានលក្ខណៈញុះញង់ បង្កហេតុ បង្កជម្លោះ ឬជំរុញឱ្យមានការស្អប់ខ្ពើម, ជេរប្រមាថ បរិហារ កេរ្តិ៍ បន្ទាបបន្ថោក ឬធ្វើឱ្យអ្នកដទៃអាម៉ាស់, មាតិកាអាសអាភាស អនាចារ ឬផ្ទុយនឹងសីលធម៌ និង គុណតម្លៃល្អរបស់សង្គមខ្មែរ, មាតិកាដែលប្រមាថមើលងាយ ឬប៉ះពាល់ដល់តម្លៃ កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់ស្ត្រី, ព្រមទាំងការប្រើប្រាស់រូបភាព វីដេអូ សំឡេង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យា ឌីជីថលផ្សេងទៀត ដើម្បីកែច្នៃ បំភ្លៃ ឬបង្កើតមាតិកាដែលបំពានសិទ្ធិ និងបង្កការខូចខាតដល់អ្នកដទៃ និងមាតិកាដែលយករូបរាង រាងកាយ ជីវិតឯកជន ឬភាពងាយរងគ្រោះរបស់ស្ត្រីមកធ្វើជាមធ្យោបាយទាក់ទាញការចាប់អារម្មណ៍ បង្កើនចំនួនអ្នកមើល ឬស្វែងរកផលប្រយោជន៍ពាណិជ្ជកម្ម ដោយបន្ទាប បន្ថោកកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

ក្រសួងព័ត៌មាន សូមបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវអនុវត្តដោយភ្ជាប់ជាមួយការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងការគោរពច្បាប់។ សេរីភាពមិន អាចត្រូវបានប្រើប្រាស់ជាមធ្យោបាយដើម្បីបំពានសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬបង្ក ផលប៉ះពាល់ដល់សីលធម៌ និងសណ្តាប់ធ្នាប់សង្គមឡើយ។

*វិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត ក្រសួងព័ត៌មាននឹងអនុវត្តវិធានការស្របតាមសមត្ថកិច្ច និងបទប្បញ្ញត្តិជាធរមាន ដោយផ្អែកលើលក្ខណៈ ទំហំ និងភាពធ្ងន់ធ្ងរនៃអំពើរួមមាន៖

១. ចំពោះអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន

ក្រសួងព័ត៌មាននឹងអនុវត្តវិធានការរដ្ឋបាលតាមសមត្ថកិច្ចចាប់ពីការណែនាំ ការព្រមានការតម្រូវឱ្យកែតម្រូវ ឬដកចេញមាតិកាដែលមានបញ្ហា រហូតដល់ការពិនិត្យឡើងវិញនូវលក្ខខណ្ឌ និង អនុលោមភាពនៃអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ដែលបានចេញដោយក្រសួងព័ត៌មាន និងចាត់វិធានការរដ្ឋបាលផ្សេងទៀតស្របតាមច្បាប់ ការចុះបញ្ជីឬការអនុញ្ញាតផ្សេងទៀត និងបទប្បញ្ញត្តិជាធរមាន។

ក្នុងករណីរកឃើញថាអំពើនោះមានសញ្ញានៃបទល្មើស ឬស្ថិតក្រោមសមត្ថកិច្ចរបស់ស្ថាប័នផ្សេង ក្រសួងព័ត៌មាននឹងបញ្ជូនករណី ឬសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

២. ចំពោះអ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម អ្នកគ្រប់គ្រងគេហទំព័រ ឬគណនីបណ្តាញសង្គម ដែលមិនស្ថិតក្នុងវិសាលភាពអ្នកសារព័ត៌មាន

ក្រសួងព័ត៌មាននឹងសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តវិធានការសមស្របទៅតាមស្ថានភាពជាក់ស្តែង រួមមានការអប់រំ និងណែនាំ ការព្រមាន ការស្នើឱ្យកែតម្រូវ ឬដកចេញមាតិកាដែលបំពាន ការសម្របសម្រួលជាមួយអ្នកផ្តល់សេវា ឬវេទិកាឌីជីថល តាមនីតិវិធីជាធរមាន និងវិធានការផ្សេងទៀតតាមសមត្ថកិច្ច។

ក្នុងករណីមានសញ្ញានៃបទល្មើស ក្រសួងព័ត៌មាននឹងសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

៣. គោលការណ៍នៃការអនុវត្តវិធានការ

រាល់វិធានការរដ្ឋបាល និងវិធានការច្បាប់ នឹងអនុវត្តដោយផ្អែកលើគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ សមាមាត្រ សមធម៌ និងការទទួលខុសត្រូវ ដោយពិនិត្យទៅលើធម្មជាតិ និងភាពធ្ងន់ធ្ងរនៃចេតនានៃការប្រព្រឹត្ត ទំហំ និងវិសាលភាពនៃការផ្សាយ ផលប៉ះពាល់ដែលបានកើតឡើង ការប្រព្រឹត្តដដែលៗ និងកម្រិតនៃការទទួលខុសត្រូវរបស់បុគ្គល ឬអង្គភាពពាក់ព័ន្ធ។
ទន្ទឹមនឹងការអនុវត្តវិធានការខាងលើ ក្រសួងព័ត៌មានសូមអំពាវនាវដល់ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងសាធារណជនទាំងអស់ ចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីព័ត៌មានប្រកបដោយសុវត្ថិភាព សីលធម៌ គុណភាព និងការទទួលខុសត្រូវ ដោយលើកកម្ពស់មាតិកាវិជ្ជមាន មាតិកាអប់រំ និងមាតិកាដែលលើកតម្កើងតម្លៃគ្រួសារ វប្បធម៌ ប្រពៃណី សីលធម៌សង្គម និងជាពិសេស តម្លៃ កិត្តិយស សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីកម្ពុជា។

ការពង្រឹងសីលធម៌សង្គម និងការការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី គឺ ជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.