ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ!

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដាដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នារសៀលថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មការធិការគណបក្សខេត្ត បានអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ជូនអង្គពិធី។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្តេច បានលើកឡើងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន ដែលស្ថិតនៅជាប់ផ្ទាល់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺជាដំណើរការដ៏មានសារៈសំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍ ប្រទេសជាតិ។

សម្ដេច មានប្រសាសន៍បន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាយន្តការដ៏សំខាន់ក្នុងការ ជំរុញ និងលើកកម្ពស់ដំណើរការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងជំរុញ ដំណើរការវិមជ្ឈការនៅថ្នាក់ក្រោមជាតិ សំដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ការផ្តល់ សេវាសាធារណៈប្រកបដោយតម្លាភាព គណនេយ្យភាព និងការជំរុញអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែឆ្លើយតប និងមានប្រសិទ្ធភាព។ ការបោះឆ្នោតដោយផ្ទាល់នៅថ្នាក់ឃុំ សង្កាត់ គឺជាយន្តការដ៏សំខាន់ក្នុងការពង្រឹង លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ចាប់ពីថ្នាក់មូលដ្ឋាន ដែលជាការចូលរួមពង្រឹងស្ថិរភាព នយោបាយ ស្ថិរភាពសង្គម និងបង្កើតបរិយាកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

សម្ដេច មានប្រសាសន៍បន្ថែមថា ក្រៅពីការងារត្រៀមរៀបចំឆ្ពោះទៅកាន់ការបោះឆ្នោត ក្រុមការងារ និងគណបក្ស គ្រប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់តាមដាន គ្រប់គ្រង និងក្តាប់សភាពការណ៍នៅមូលដ្ឋាន សភាពការណ៍នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម សតិអារម្មណ៍ប្រជាពលរដ្ឋ បញ្ហា ប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីចាត់វិធានការអន្តរាគមន៍ និងដោះស្រាយ ផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ជាពិសេស ផលប៉ះពាល់ដែលបណ្តាលមកពីការបិទច្រកព្រំដែនកម្ពុជា-ថៃ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ឧស្ម័ន និងកត្តាប្រឈមផ្សេងៗទៀត។ ទន្ទឹមនេះ ត្រូវបន្តតាមដានការវិវត្តនៃ ស្ថានភាពអាកាសធាតុ ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ ព្រមទាំងត្រៀមសហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ និងមន្ទីរ អង្គភាព ពាក់ព័ន្ធ ដើម្បីចាត់វិធានការឆ្លើយតប និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ជាពិសេស ការដោះស្រាយបញ្ហាទឹក ជួយសង្គ្រោះស្រូវ និងដំណាំដែលរងផលប៉ះពាល់ ការត្រៀម ពូជស្រូវ ព្រមទាំងជួយសង្គ្រោះ និងគាំទ្រប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះ ធម្មជាតិ ដើម្បីរក្សាលំនឹងជីវភាពរស់នៅ និងសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។

សម្ដេច មានប្រសាសន៍គូសបញ្ជាក់ថា រដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជំនាញនានា ត្រូវខិតខំពង្រឹងប្រសិទ្ធភាព ការងារក្នុងស្ថាប័ន អង្គភាពរបស់ខ្លួន និងត្រូវជំរុញការអនុវត្តគម្រោង និងកម្មវិធីអភិវឌ្ឍន៍ នានានៅមូលដ្ឋាន ខិតខំជួយផ្តល់ការគាំទ្រដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងការដោះស្រាយឆ្លើយតបសំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អ និងទាន់ពេលវេលា។

ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សម្តេចអនុប្រធានគណបក្ស សម្តេច សង្ឃឹម យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ទាំងអស់ នឹងបន្តពង្រឹងឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីដណ្តើមជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.