Sunwah Group គឺជាសាជីវកម្មពហុវិស័យដ៏ធំមួយ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងហុងកុង។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៥៧ ដោយចាប់ផ្តើមពីអាជីវកម្មកែច្នៃ និងចែកចាយអាហារសមុទ្រ មុនពេលពង្រីកទៅជាសាជីវកម្មអន្តរជាតិ ដែលមានការវិនិយោគលើវិស័យជាច្រើន រួមមាន អចលនទ្រព្យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាបៃតង។
នៅកម្ពុជា Sunwah Group បានចាប់ផ្តើមវិនិយោគតាំងពីឆ្នាំ ១៩៩៤ ដោយដំបូងផ្តោតលើការបង្កើតរោងចក្រកែច្នៃអាហារសមុទ្រសម្រាប់នាំចេញ។ ក្រោយមក ក្រុមហ៊ុនបានពង្រីកការវិនិយោគទៅលើវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងការអភិវឌ្ឍគម្រោងធំៗនៅរាជធានីភ្នំពេញ។
រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រ ទី៧ សីហា ២០២៦
Receiving a courtesy call and having a discussion with delegations from the Chinese General Chamber of Commerce (CGCC) and the Guangdong-Hong Kong-Macao Greater Bay Area Entrepreneurs Alliance (GBA Alliance), led by Mr. Jonathan K.S. Choi, Chairman of Sunwah Group, Chairman of CGCC in Hong Kong, and Chairman of the GBA Alliance, at Peace Palace.
Sunwah Group is a large conglomerate headquartered in Hong Kong. Founded in 1957 as a seafood processing and distribution business, the company has since grown into an international conglomerate with investments across a wide range of sectors, including real estate, finance, technology, infrastructure, education, media, and green technology.
The company entered the Cambodian market in 1994, beginning with a seafood processing factory focused on exports. Over time, the company has expanded its presence into real estate, trade, and major project development in Phnom Penh.
Phnom Penh, Friday afternoon, 7 August 2026




