ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ !

លោក ជា ពិសី តំណាង​លោក ហ៊ុន ម៉ា​ណែ​ត នាំយក​អំណោយ​ឧបត្ថម្ភ​ជូន​លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស​២៥១​នាក់ នៅ​សាលា​បឋមសិក្សា​ពញាក្រែក ខណ្ឌ​ឫស្សីកែវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ តំណាង​លោក ហ៊ុន ម៉ា​ណែ​ត​, លោក ជា ពិសី អភិបាល​ខណ្ឌ​ឫស្សីកែវ និង​លោកស្រី អាន ផល្លា ប្រធាន​អនុសាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខណ្ឌ និង​សប្បុរសជន​ខ្មែរ​ក្នុង​ស្រុក​នានា បាន​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​នាំ​យក​គ្រឿង​បរិភោគ អង្ករ សម្លៀក​បំពាក់ និង​ថវិកា ឧបត្ថម្ភ​ជូន​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ចំនួន​២៥១​នាក់ ស្ថិតនៅ​សាលាបឋមសិក្សា​ពញាក្រែក ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ នា​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩​។​

​ក្នុង​ពិធី​ខាងលើនេះ មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​-​លោកស្រី មន្ត្រីរាជការ បុគ្គលិក​សាលាខណ្ឌ អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​សង្កាត់ សមាគមនារី​ខណ្ឌ យុ​ជន អ​.​ម​.​ត និង​យុវជន ស​.​ស​.​យ​.​ក សរុប​ប្រមាណ​ជាង​៣០០​នាក់​។​

​នា​ឱកាស​ប្រគល់ និង​ទទួល​អំណោយ​នេះ លោកគ្រូ អ្នកគ្រូ ១៨៩​នាក់ និង​សិស្សានុសិស្ស​៦២​នាក់​ផ្សេង​ទៀត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ជូនពរ​ដល់ លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ព្រមទាំង​ក្រុមគ្រួសារ និង​សប្បុរសជន​នានា ឲ្យ​ជួប​ប្រទះ​តែ​សេចក្ដីសុខ និង​ជោគជ័យ​គ្រប់​ភារកិច្ច ក្នុង​ការដឹកនាំ បន្ទាប់ពី​ពួកគាត់​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​ឧបត្ថម្ភ​ចំនួន​២០,០០០​រៀល (​ពីរ​ម៉ឺន​រៀល​) និង​អាវ​ចំនួន​១ សម្លៀក​បំពាក់​សិស្ស​មួយ​០១​ឈុត សម្ភារ​សិក្សា​០១​ឈុត និង​អង្ករ​១០​គីឡូក្រាម តាមរយៈ​លោក ជា ពិសី និង​លោកស្រី អាន ផល្លា ជាមួយ​សប្បុរសជន​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក ឡាំ ប្រុស ទីប្រឹក្សា​ពលករ​នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោក ជា ពិសី បាន​ពន្យល់​ឲ្យ​សិស្សានុសិស្ស ខិតខំ​សិក្សា​រៀនសូត្រ ដោយ​យកចិត្តទុកដាក់​ស្ដាប់​លោកគ្រូ អ្នកគ្រូ ដែល​ជា​មាតាបិតា ទី ២ របស់ សិក្សា នុ សិស្ស គ្រប់រូប ដូច​ពាក្យចាស់ លោក ពោលថា « មាតាបិតា ជា អាចារ្យ ទីមួយ ឬ ជា គ្រូ ទីមួយ ជា អ្នក បង្រៀន កូន ឲ្យ​ចេះ និយាយ ឲ្យ​ចេះ ដើរ ចេះ ឈរ ចេះ ស្លៀកពាក់ នោះ គឺជា កាតព្វកិច្ច របស់ មា តា បិតា ដែលជា គ្រូ​ដើម »​។​

​ចំណែក គ្រូបង្រៀន គឺជា អ្នកផ្ដល់ ចំណេះដឹង ចំណេះវិជ្ជា ទៅដល់ សិស្ស ដែល គេ ចាត់ទុកថា ជា គ្រូ ទី ២ របស់ សិស្ស ។ ដូចនេះ ទឹក ចិ ត្ដ គ្រូ មិន ខុសពី មាតាបិតា ដែលមាន សន្ដាន ចិ ត្ដ ទៅលើ កូន ឡើយ បើ ផ្ដើម ពី ពាក្យ ថា កូន នោះ គឺ មានន័យ​ថា គ្រូ ចាត់ទុក សិស្សានុសិស្ស ប្រៀបដូចជា កូន របស់លោក ដែរ នោះ គឺ ទឹក ចិ ត្ដ ដែល ប្រកបដោយ មេ ត្ដា ករុណា មាន ព្រហ្ម វិហារ​ធម៌ ចំពោះ សិស្សានុសិស្ស របស់លោក គ្រប់ៗ គ្នា​៕​ដោយ ហុក វិបុល​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.