ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ!

សម្ដេចធិបតី​៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់

សម្ដេចធិបតី​៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី និងសម្ពោធអគារសិក្សា ចំណត និងការិយាល័យកម្ពស់ ៦ជាន់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ។

មានប្រសាសន៍ក្នុងឱកាសនោះ, សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយ និងបានអបអរសាទរយ៉ាងកក់ក្តៅចំពោះនិស្សិតជ័យលាភីទាំង ៤ ០០១ អង្គ/នាក់ ព្រមទាំងក្រុមគ្រួសារ, សាស្ត្រាចារ្យ, គណៈគ្រប់គ្រង និងបុគ្គលិកនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលខិតខំប្រឹងប្រែងរួមគ្នា និងបានបង្កលក្ខណៈឱ្យនិស្សិតសម្រេចបានជោគជ័យ។  សម្ដេចធិបតី បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ ឱ្យបន្តពង្រឹងគុណភាពអប់រំ, ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្ស លើវិស័យសេដ្ឋកិច្ច, នីតិសាស្រ្ត, យុត្តិធម៌ និងរដ្ឋបាលសាធារណៈ ប្រកបដោយសមត្ថភាព, សីលធម៌ និងស្មារតីស្នេហាជាតិ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានជំរុញឱ្យបុគ្គលិកអប់រំទាំងអស់ខិតខំអភិវឌ្ឍសមត្ថភាពឌីជីថល និងវិធីសាស្ត្របង្រៀនជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអប់រំ និងផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។

ក្នុងឱកាសនោះដែរ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចថា រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ » ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ រយៈពេលវែង ដោយបន្តផ្តល់អាទិភាពទី១ ដល់ «មនុស្ស» និង បន្ថែមអាទិភាពថ្មី គឺ «បច្ចេកវិទ្យា» សំដៅផ្លាស់ប្តូរខឿនសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា ។ រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ; ការអភិវឌ្ឍជំនាញ, ទាំងជំនាញរឹង និងជំនាញទន់; ការរៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងការផ្លាស់ប្តូរនៃនិម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ, និងបច្ចេកវិទ្យាឌីជីថលតាមរយៈការផ្លាស់ប្តូរជំនាញ និងការបង្កើនជំនាញ; និងការលើកកម្ពស់សុខភាពសាធារណៈ។ ជាមួយនេះ, រាជរដ្ឋាភិបាលក៏កំពុងកែលម្អលក្ខខណ្ឌការងារ, ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន, តាមរយៈការកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ, និងការកែសម្រួលប្រព័ន្ធលើកទឹកចិត្ត។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រដ្ឋាភិបាលក៏កំពុងខិតខំប្រឹងប្រែងពង្រីកហេដ្ឋារចនាសម្ព័ន្ធអប់រំទៅដល់មូលដ្ឋាន និងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលមានគុណវុឌ្ឍិសមស្រប ព្រមទាំងបានអំពាវនាវដល់គ្រឹះស្ថានសិក្សាទាំងអស់កុំទម្លាក់គុណភាពដើម្បីតែការប្រកួតប្រជែងឱ្យសោះ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា គុណភាពនៃការអប់រំមិនមែនសំដៅត្រឹមតែលើការបំពាក់កុំព្យូទ័រ ឬអគារសិក្សាខ្ពស់ៗនោះទេ ហើយសិស្សក៏មិនគួរទៅរៀនត្រឹមតែដើម្បីយកពិន្ទុ ឬសញ្ញាបត្រនោះដែរ ប៉ុន្តែត្រូវយកពិន្ទុក្នុងសង្គមតាមរយៈសមត្ថភាពជាក់ស្តែង ដោយសម្ដេចធិបតីបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនថា មេរៀននៃឥរិយាបថល្អ ការបង្កើតគំនិតច្នៃប្រឌិត និងការទទួលខុសត្រូវក្នុងជីវិត ជាអ្វីដែលមិនអាចបំភ្លេចបាន ខណៈបទបញ្ជាផ្ទៃក្នុង និងទម្ងន់នៃការសិក្សានៅសាលា គឺជួយបណ្ដុះបណ្ដាលមនុស្សឱ្យចេះឆ្លងកាត់ការងារលំបាក និងចៀសវាងការដើរតាមផ្លូវកាត់។ សម្ដេចធិបតីបន្តថា ផលិតភាព (Productivity) កើតចេញពី «គុណភាព + បំណិន + ឥរិយាបថ» រួមផ្សំជាមួយនឹងឆន្ទៈ។ ជាមួយគ្នានេះ, សម្ដេចធិបតីបានសង្កត់ធ្ងន់ថា សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដា ដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់។ ចំពោះផ្នែកបច្ចេកវិទ្យា, គោលដៅចុងក្រោយគឺការប្រើប្រាស់ក្នុងកម្រិតសមស្របមួយដើម្បីបង្កើនសមត្ថភាព ដោយនៅតែរក្សាបាននូវបំណិនមូលដ្ឋាន ពោលគឺសិស្ស-និស្សិតមិនត្រូវពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងពេក រហូតបាត់បង់ម្ចាស់ការលើខ្លួនឯងឡើយ ប៉ុន្តែត្រូវមានសមត្ថភាពម្ចាស់ការក្នុងការគ្រប់គ្រង និងប្រើប្រាស់វាឱ្យមានប្រសិទ្ធភាព។

ជាចុងក្រោយ, សម្ដេចធិបតីបានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ឱ្យពឹងផ្អែកលើខ្លួនឯង និងប្រែក្លាយសញ្ញាបត្រដែលទទួលបានឱ្យទៅជាសញ្ញាឃើញ នៃសមត្ថភាពពិតប្រាកដ តាមរយៈការខិតខំស្រាវជ្រាវ និងរៀនសូត្រពេញមួយជីវិត។ សម្ដេចធិបតីបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗជ័យលាភីនឹងយកចំណេះដឹង,ជំនាញ និងបំណិនទាំងនេះ ទៅបម្រើការងារក្នុងស្ថាប័នរដ្ឋ, វិស័យឯកជន ឬអង្គការនានា ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួន គ្រួសារ និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។ បន្ថែមលើនេះ, ជ័យលាភីទាំងអស់ត្រូវខិតខំជម្នះរាល់ឧបសគ្គ ដើម្បីកសាងខ្លួនជាពលរដ្ឋល្អ, មន្ត្រីល្អ និងបុគ្គលិកល្អ ដែលមានមនសិការវិជ្ជាជីវៈ, សីលធម៌ និងស្មារតីដាក់ខ្លួនបម្រើប្រជាជនដោយស្មោះត្រង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.