ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង

សម្តេច​តេជោ ហ៊ុន សែន​៖ ប្រាក់បៀវត្ស​សម្រាប់​ខែ​មេសា ត្រូវ​បើក​តែម្តង​បញ្ចូល​គ្នា នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​ម្នាក់ៗ​៥​ម៉ឺន​រៀល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​ប្រកាសប្រាប់​ដល់​មន្ត្រីរាជការ​ស៊ីវិល និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ថា ដើម្បី​ជាការ​គិតគូរ​ដល់​មន្ត្រី​រាជការ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​នឹង​ចូលមក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ រាជរដ្ឋាភិបាល​សម្រេច​បើកប្រាក់​បៀវត្ស សម្រាប់​ខែ​មេសា​នេះ តែ​ម្តង​គត់​បញ្ចូល​គ្នា រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​ម្នាក់ៗ​៥​ម៉ឺន​រៀល ដោយ​មិន​មែន​បើក​២​ដង​ដូច​ខែ​មុនៗ​ឡើយ ដែល​ធ្វើ​បែប​នេះ ដើម្បី​ឲ្យ​មន្ត្រី​រាជការមា​ន​ប្រាក់​ចាយវាយ​គ្រប់​។​

​សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ប៉ុន្តែ​ចាប់ពី​ខែ​ឧសភា ឆ្នាំ​២០១៩​តទៅ​ការបើក​ប្រាក់បៀវត្ស​គឺ​អនុវត្តន៍​ដូច​ធម្មតា គឺ​បើក​២​ដង​ក្នុង​១​ខែ ឬ​២​សប្តាហ៍​ម្តង​។​

​ការ​បញ្ជាក់ជូន​មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ យ៉ាង​ដូច្នេះ​ធ្វើឡើង​ក្នុង​ឱកាស សម្តេច​តេជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​ចំនួន ៣,២១៣​នាក់ នារី ២,៧០៤​នាក់ នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មេសា​នេះ នៅ​សាល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ជាមួយនឹង​ការចូលរួម​លើកកម្ពស់​វប្បធម៌​ពន្ធដារ ដែល​ធ្វើឲ្យ​ប្រាក់​ចំណូល​ជាតិ របស់​យើង​កើនឡើង​។ នេះ​ជា​ពេលវេលា​មួយ​ដ៏​ល្អ ខ្ញុំ​សូមបញ្ជាក់ថា សម្រាប់​មន្ត្រីរាជការ​ស៊ីវិល កម្លាំងប្រដាប់អាវុធរ​បស់​យើង និវត្ត​ជន នៅក្នុង​ខែ​មេសា​នេះ យើង​មិន​បើក​ប្រាក់ខែ​២​ដង​ក្នុង​១​ខែ​។ បើសិនជា​បើក​ពាក់កណ្តាល គឺ​អត់​មាន​លុយ​ចាយ​គ្រប់​ក្នុង​ពេល​ចូលឆ្នាំ​ទេ អីចឹង​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏​ស្នើសុំ​យោបល់​មក​ខ្ញុំ​ថា បើក​តែម្តង​ទេ គឺ​មុន​ចូល​ឆ្នាំ​គឺ​បើកប្រាក់​ពេញ​មួយ​ខែ​តែ​ម្តង បូក​បន្ថែម​នឹង​ការឧបត្ថម្ភ​ម្នាក់​៥​ម៉ឺន​រៀល​ថែម​ទៀត ដែល​ត្រូវ​បើក​មុន​ចូលឆ្នាំ ដើម្បី​ឲ្យមាន​លុយចាយ​ចូលឆ្នាំ ដល់​ខែ​ឧសភា​មក​ពីរដង​ដូច​ធម្មតា​»​។​

​ជាមួយគ្នានេះ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ផងដែរ​ថា ចាប់ពី​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៩​នេះ​តទៅ គឺជា​ពេល​ដែល​រាជរដ្ឋាភិបាល ចាប់ផ្តើម​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ ដោយ​ការ​ប្រាក់បៀវត្ស​២​លើក​ក្នុង​១​ឆ្នាំ ដោយ​ការដំឡើង​ប្រាក់បៀវត្ស​លើក​ទី​១ នៅ​ខែ​មករា គឺជា​ការដំឡើង​ឯ​កតា​នៃ​ស​ន្ទ​ស្សន៍​បៀវត្ស​មូលដ្ឋាន និង​ការដំឡើង​លើក​ទី​២ នៅ​ខែ​មេសា មុន​ចូលឆ្នាំ​ខ្មែរ ដែល​ជា​ការដំឡើង​ប្រាក់​បំណាច់​មុខងារ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នូវ​ការ​អរគុណ និង​កោតសរសើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​ចូលរួម​លើកកម្ពស់​វប្បធម៌​បង់ពន្ធ ដែល​ធ្វើឲ្យ​ចំណូល​ពន្ធដារ​មាន​កំណើន​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​ក្នុង​ខែ​មិនា ឆ្នាំ​២០១៩ កន្លងទៅនេះ​ចំណូល​ពន្ធដារ និង​ពន្ធគយ ដែល​រដ្ឋ​ប្រមូលបាន​មាន​រហូតដល់​ជាង​៧០០​លាន​ដុល្លារ​អាមេរិក​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា វប្បធម៌​បង់ពន្ធ​នេះ ជា​ការរួមចំណែក​ជំរុញ​សេដ្ឋកិច្ចជាតិ និង​សម្រាប់​បម្រើ​ទៅ​វិញ​ឱ្យ​ប្រជាពលរដ្ឋ តាមរយៈ​វិស័យ​អប់រំ សុខាភិបាល និង​វិស័យ​ផ្សេងៗ​ទៀត​។​

​សូមជម្រាបថា កាល​ថ្ងៃទី​០១ ខែ​មីនា ឆ្នាំ​២០១៩​កន្លងទៅនេះ ក្នុងឱកាស​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​តម្លៃ ៥០​លាន​ដុល្លារ នៅ​ខេត្ត​ត្បូងឃ្មុំ សម្តេច​តេជោ​បានបញ្ជាក់​យ៉ាងច្បាស់​ជូន​មន្ត្រីរាជកា​រ និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ថា បើ​ទោះបីជា​កម្ពុជា​អត់​មាន​ចំណូល​បន្ថែម ក៏​រាជរដ្ឋាភិបាល​មាន​លុយ សម្រាប់​បើកប្រាក់​បៀវត្ស​ជូន​មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ យ៉ាងតិច​រយៈពេល​១​ឆ្នាំ ដែល​ខុស​ពី​ពេល​មុន​ដែល​រដ្ឋ​ត្រូវ​ខ្ចីលុយ ពី​ធនាគារ​ដើម្បី​បើក​ប្រាក់ខែ​៕​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.