ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​អតីតយុទ្ធជន​៤​គ្រួសារ​នៅ​ព្រៃវែង ទទួល​បាន​ផ្ទះ​ពី​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រៃវែង​)៖ ផ្ទះសម្បែង​ជា​ជម្រក​ដ៏​ចាំបាច់​សម្រាប់​មនុស្ស​គ្រប់​រូប​នៅ​លើ​លោកា​យើង​នេះ​។ ដោយសារតែ​ជីវភាព​ខ្វះខាត​អតីតយុទ្ធជន​៤​គ្រួសារ​នៅ​ក្នុងស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង បាន​ខ្វះ​ផ្ទះសម្បែង​ធ្វើជា​ទ្រនំ​សម្រាប់​ការរស់នៅ​។ ឥលូវ​ភាពលំបាក ការខ្វះ​ផ្ទះសម្បែង​របស់​ពួកគេ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដោះស្រាយ​ជូន​ហើយ ដោយ​បាន​ប្រគល់​ផ្ទះ​ចំនួន​៤​ខ្នង​ជូន​ពួកគេ​សម្រាប់​រស់នៅ​ជួប​គ្រួសារ​ដោយ​ភាពកក់ក្តៅ​។​

​ផ្ទះ​ជា​អំណោយ​ប្រកបដោយ​ទឹកចិត្ត​សម្បុរ​ស​ធម៌​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី គន់ គីម ចុះ​ទៅ​ប្រគល់ជូន​ដោយ​ផ្ទាល់​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៣១ ខែ​មីនា ឆ្នាំ​២០១៩​នេះ​។ ការចុះ​ប្រគល់​ផ្ទះ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​ខេត្ត​ព្រៃវែង​។​

​នាយ​ឧត្តមសេនីយ៍ គន់ គីម បានលើកឡើង​ពី​ការយកចិត្តទុកដាក់រ​បស់​សម្តេច​ទាំង​ទ្វេ​លើ​សុខទុក្ខ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​សមាជិក​អតីតយុទ្ធជន​កម្ពុជា​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ជំរុញ​ក្រុមគ្រួសារ​ដែល​ទទួលបាន​ផ្ទះ​ពី​សម្តេច​ត្រូវ​ចេះ​ថែទាំ និង​ត្រូវ​ខិតខំ​ប្រកប​របរ​ចិញ្ចឹមជីវិត លេីក​ស្ទួយ​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​។​

​ក្នុងឱកាស​នោះ​ដែរ​លោក​ទេសរដ្ឋមន្ត្រី គន់ គីម ក៏​បាន​រំលឹក​ដល់​ថ្នាក់ដឹកនាំ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​ព្រៃវែង ត្រូវ​គ្រប់គ្រង​សមាជិក ស​.​អ​.​ក ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ ពេល​ពួកគាត់​មាន​បញ្ហា​អ្វីមួយ​ត្រូវ​ជួយ​ដោះស្រាយ​ឱ្យ​ទាន់​ពេលវេលា និង​បាន​ជំរុញ​ឱ្យ​បើកប្រាក់ បេឡា​មរណៈ សង្គ្រោះ ឱ្យ​បាន​ទានពេលវេលា និង​បន្ត​ធ្វេី​ផ្ទះ​អំណោយ​របស់​សម្តេចឱ្យ​រួច​តាម​ផែនការ​៣៧​ខ្នង ដេ​ី​ម្បី​ប្រគល់​ជូន​សមាជិកអ​តីត​យុទ្ធជន​ដែល​ខ្វះខាត​ឱ្យបាន​ទាន់ពេលវេលា​។​

​លោក សាត ពុធ ជា​ជនពិការ​រស់នៅ​ភូមិ កោះ​ចេក ឃុំ​កោះ​ចេក ស្រុក​ពាម​ជរ តំណាង​ឱ្យ​បងប្អូន​ទាំង​៤​គ្រួសារ បាន​គោរព​ថ្លែងអំណរគុណ​សម្តេច​ទាំង​ពីរ ដែល​ផ្ដល់​ផ្ទះ​ជូន​ពួកគាត់ ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​មាន​លំនឹង និង​បាន​គោរព​ជូន​ពរ​ឱ្យ​សម្តេច​ទាំងពីរ និង​ក្រុមគ្រួសារ​មាន​សុខភាព​ល្អ​បរិបូរណ៍​កម្លាំង​ពលំ​ខ្លាំងក្លា​ដឹកនាំ​នាវា​កម្ពុជា​កាន់តែ​រីកចម្រើន​៕
​ដោយ ហុក វិបុល​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.