ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក កែ​ន សត្ថា អញ្ជើញ​ចូលរួម​បើក​ការដ្ឋាន​សាងសង់​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​០២​ខ្សែ ស្ថិតក្នុង​ឃុំ​អង្កោល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នា​រសៀល​ថ្ងៃ​សៅរ៍​១០​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​មីនា​ឆ្នាំ​២០១៩ នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ចំនួន​០២​ខ្សែរ ឆ្លងកាត់​ភូមិ​កោះ​សោម និង​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ដោយ​ខ្សែរ​ទី​១ ត​ភ្ជាប់​ចេញពី​ភូមិ​កោះ​សោម​មក​ថ្នលជាតិ​លេខ​១៣៣២​ប្រវែង​១.៤៧៥​ម៉ែត្រ ។ ខ្សែរ​ទី​២ ត​ភ្ជាប់​ចេញពី​ភូមិ​អំពេ​ង និង​ភូមិ​កោះ​សោម​មក​ថ្នលជាតិ​លេខ​១៣៣២ ដែល​មាន​ប្រវែង​១.៦២០​ម៉ែត្រ​។

​ក្រោយពី​បាន​ស្ដាប់​របាយការណ៍​របស់​លោក មី​ុ ជី មេឃុំ​អង្កោល រួចមក លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចូលរួម នោះ ត្រូវធ្វើ​យ៉ាងណា​ជួយ​ថែទាំ​ផ្លូវ​ឲ្យបាន​ល្អ ព្រោះ​ជា​ផ្លូវ​របស់​យើងទាំងអស់គ្នា នេះហើយ​ជា​ការ​យក​ចិត្ត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​។​លោក​អភិបាលខេត្ត បាន​ក្រើន​រំ​ឮ​ក​ទៀតថា ជា​ពិតណាស់ បើ​យើង​មាន​ផ្លូវ​គឺ​ត្រូវតែ​មាន​ក្តីសង្ឃឹម​។​

​លើសពីនេះ មូលដ្ឋាន​យើង​បើ​មាន​ផ្លូវ​ស្អាត​ពិតជា​ងាយស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​លឿន​រហ័ស ពិសេស​ងាយស្រួល​ដល់​កូនចៅ​បាន​ទៅ​សាលារៀន​ទៀងទាត់​ពេលវេលា​ទៀត​ផង​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏​សូម​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងចាស់ទាំងក្មេង​បើ​បាន​ផ្លូវ​ល្អ​ហើយ ត្រូវ​ចេះ​ជួយ​ថែរក្សា​ឲ្យបាន​គង់វង្ស ហើយ​សូម​បើកបរ​ដោយ​ប្រុងប្រយ័ត្ន និង​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.