(ខេត្តកំពត)៖ កិច្ចប្រជុំគណៈកម្មការ អនុគណៈកម្មការ រៀបចំកម្មវិធីកំពតសង្ក្រាន្ត ឆ្នាំ២០១៩ និងការងារត្រៀមរៀបចំបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឲ្យដំណើរការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទីរួមខេត្តកំពត ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃសៅរិ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។
សមាសភាពចូលរួមមានលោក លោកស្រី ជាអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការ នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព ចំណុះសាលាខេត្ត សរុប ៦៩នាក់។
ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលខេត្ត ក៏បានជំរុញដល់មន្ទីរ អង្គភាព គ្រប់ជំនាញនៅទូទាំងខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ដើម្បីត្រៀមលក្ខណៈរៀបចំពិធីកំពតសង្ក្រាន្តឲ្យមានភាពអធិកអធម ពិសេសត្រៀមលក្ខណៈជាស្រេច ដើម្បីទទួលបដិសណ្ឋារកិច្ច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្តិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការនូវប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតទីរួមខេត្តកំពត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ៕
សេង ណារិទ្ធ






