ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ពិធី​បិទ​សន្និបាត​បូក​សរុប​សមិទ្ធផល​សុខាភិបាល​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​មន្ទីរ​សុខាភិបាល​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ មន្ទីរ​សុខាភិបាល​ខេត្ត​កែប បាន​ធ្វើ​ពិធី​បិទ​សន្និបាត​បូក​សរុប​សមិទ្ធផល​សុខាភិបាល​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប អមដំណើរ​ដោយ លោក​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ព្រមទាំង​បុគ្គលិក​សុខាភិបាល​ក្នុង​អង្គភាព​ទាំងមូល​។​

​យោងតាម​របាយការណ៍​របស់ លោក ម៉ែន សុធី​រ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប បានឲ្យដឹងថា បច្ចុប្បន្ន​ដោយ​ផ្អែក​លើ​សូចនាករ​សំខាន់ៗ​នៃ​កម្មវិធី​បន្ត​ពូជ មាតា ទារក និង​កុមារ​បាន​ជះឥទ្ធិពល​លើ​ការកាត់បន្ថយ​មរណភាព​មាតា​និង​ទារក នៅតែ​បន្ត​ស្ថិត​ក្នុង​វឌ្ឍនភាព​គួរ​ឲ្យ​មោទនៈ ជាក់ស្តែង​លទ្ធផល​បានបង្ហាញ​ថា ពុំ​មាន​ករណី​ស្លាប់​របស់​មាតា​និង​ទារក​នោះទេ នៅក្នុង​ឆ្នាំ​២០១៨​កន្លងមក ដោយ​លទ្ធផល​នេះ​បានបញ្ជាក់​ថា ចំនួន​ស្ត្រី​កាន់តែ​កើនឡើង​ដែល​បាន​សម្រេចចិត្ត​យ៉ាង​ត្រឹមត្រូវ​ក្នុង​ការជ្រើសរើស​យក​ការ​សម្រាលកូន​មាន​ស​វត្ថិ​ភាព នៅ​មូលដ្ឋាន​សុខាភិបាល ពី​ឆ្នាំ​២០១៥ ដល់​ឆ្នាំ​២០១៨ ស្ថិត​ក្នុង​អត្រា​៥០%​។​ចំពោះ​ការ​សម្រាលកូន​ដោយ​ឆ្មប​បុរាណ គឺ​ពុំ​មាន​ឡើយ ហើយ​ស្ត្រី​មាន​ផ្ទៃពោះ​បាន​ទទួល​ការពិនិត្យ​ផ្ទៃពោះ​មុន​ពេល​សម្រាល​យ៉ាងតិច​២​ដង មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​។​

​លោក​ម៉ែន សុធី​រ បាន​បញ្ជាក់ទៀតថា នៅ​ឆ្នាំ​២០១៩​នេះ ដោយ​ផ្អែក​លើ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ នៃ​រាជរដ្ឋាភិបាល​បន្ត​ផ្តោត​លើ​ការបង្កើន ការ​សម្រាលកូន​ដោយ​ឆ្មប​ជំនាញ ពង្រីក​សេវា​សម្ភព​សង្គ្រោះបន្ទាន់ និង​សេវា​ថែទាំ​ទារក ពង្រីក​សេវា​ផ្តល់​មធ្យោបាយ​ពន្យា​កំណើត បង្កើន​អត្រា​គ្របដណ្តប់​នៃ​ការ​ផ្តល់​ថ្នាំ​បង្ការ ពង្រឹង​វិធានការ​បង្ការ និង​កែលម្អ​គុណភាព សេវា​ថែទាំ​ព្យាបាល​ជំងឺឆ្លង ជំងឺមិនឆ្លង​រាំ​ុ​រ៉ៃ ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​អន្តរាគមន៍​សុខភាព​សាធារណៈ​។​បន្ត​ពង្រីក និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ដូចជា ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ​ខេត្ត តំឡើង​កម្រិត ពី​CPA1 ទៅ CPA2 បំពាក់​ឧបករណ៍ បរិក្ខា​ពេទ្យ បច្ចេកវិទ្យា អភិវឌ្ឍ​ព័ត៌មានវិទ្យា ពង្រឹង​ការអនុវត្ត​មូលនិធិ​សមធម៌ ពង្រឹង​ការ​គ្របដណ្តប់​សេវា​ឯកជន ពង្រឹងគុណភាព​អនាម័យ​អាហា​រដ្ឋា​ន ភោជនីយដ្ឋាន​និង​រី​ស៊ត សណ្ឋាគារ ផ្ទះសំណាក់ និង​បន្ត​ពង្រឹង​កិច្ចសហការ​ល្អ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍ​ផងដែរ​។​

​ក្នុងឱកាស​បិទ​សន្និបាត លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​បង្កើន​ថវិកា​សម្រាប់​វិស័យ​សុខាភិបាល​ជា​រៀងរាល់ឆ្នាំ ពិសេស​បាន​អនុវត្ត​គម្រោង​លើកទឹកចិត្ត​ជាច្រើន​ក្រៅពី​ប្រាក់បៀវត្ស រួមមាន​៖ កន្សោម​អាទិភាព មូលលិធិ​សមធម៌ ការផ្តល់ប្រាក់​លាភការ​បន្ថែម​លើកទឹកចិត្ត​ដល់​ឆ្មប​ដែល​បាន​បង្កើត​កូន​រស់ ព្រមទាំង​ប្រាក់រង្វាន់​នៃ​ការប្រកួតប្រជែង​លើ​ការផ្តល់​សេវា​ក្នុង​វិស័យ​សាធារណៈ ក្នុង​គោលបំណង​រួមគ្នា​ក្នុង​ការធ្វើឲ្យ​ប្រសើរឡើង នូវ​ការផ្តល់​សុខាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព គុណភាព គុណធម៌ សមធម៌ ពិសេស​សំដៅ​ធ្វើ​យ៉ាណា​កាត់បន្ថយ​អត្រា​ឈឺ និង​ស្លាប់​របស់​មាតា​-​ទារក និង​កុមារ កាត់បន្ថយ​អត្រា​ឈឺ​និង​ស្លាប់​ដោយ​ជំងឺឆ្លង និង​បន្ថយ​បន្ទុក​ជំងឺមិនឆ្លង ព្រមទាំង​បញ្ហា​សុខ​ភាព​ផ្សេងៗ ឲ្យបាន​ជា​អតិបរិមា​។ តាមរយៈ​លទ្ធផល​ទទួល​បាន​នាពេលនេះ សបញ្ជាក់​ឲ្យឃើញ​ថា ស្ថានភាព​សុខភាព​របស់​ស្ត្រី​និង​កុមារ និង​ប្រជាជន​កម្ពុជា​មាន​លក្ខណៈ​ល្អប្រសើរ​បន្តិច​ម្តងៗ ជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅ​ខេត្ត​កែប​យើង​តែ​ម្តង​។ ទន្ទឹម​នេះ​ត្រូវ​យកចិត្តទុកដាក់​លើ​សុខភាព​របស់​មាតា​-​ទារក និង​កុមារ​តូចៗ​ក្នុងចំណោម​គ្រួសារ​ក្រីក្រ​នៅ​ទីជនបទ និង​តំបន់​ដាច់ស្រយាល​នៅតែ​ជា​បញ្ហា​ប្រឈម​សម្រាប់​សង្គមជាតិ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ការលើកកម្ពស់​សេវាសាធារណៈ និង​អាហារូបត្ថម្ភ​គឺជា​កិច្ចការ​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​តែងតែ​ផ្តល់​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ក្នុង​នីតិកាល​កន្លងមក ក៏ដូចជា​នីតិកាល​ទី​៦​នេះ​។​ដូច្នេះ​ដើម្បីឲ្យ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​ក្លាយ​ជា​ប្រព័ន្ធ​សុខាភិបាល​ដែល​មាន​ប្រជាប្រិយភាព ប្រសិទ្ធភាព គុណធម៌ និង​កាត់បន្ថយ​ការប្រើប្រាស់​សេវា​សុខាភិបាល​នៅ​ក្រៅប្រទេស ដែល​ធ្វើឲ្យ​ខាត​ពេលវេលា និង​ថវិកា​ច្រើន លោក​សូម​ឲ្យ​មន្ទីរ​សុខាភិបាល មន្ទីរ​អង្គភាព​វិស័យ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ រួម​សហការ​គ្នា​អនុវត្ត​ការងារ​ឲ្យ​កាន់តែ​មាន​គុណភាព និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​។​

​ជាទី​បញ្ចប់​គណៈអធិបតី ក៏​បាន​ប្រគល់​ប្រាក់រង្វាន់​ដល់​មន្ត្រី បុគ្គលិក នៃ​មន្ទីរពេទ្យ​បង្អែក និង​តាម​មណ្ឌល​សុខភាព​និមួយៗ​ដែល​មាន​ស្នាដៃ​ឆ្នើម និង​បាន​ជូន​នូវ​វត្ថុ​អនុ​ស្សា​រីយ៍ ដល់​សមាជិក សមាជិកា ក្នុង​អង្គពិធី​នេះ​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.