ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ប្រសាសន៍​សំខាន់ៗ​សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​អញ្ជើញ​ជួប​ជាមួយ​អ្នកវិនិយោគ​និយាយ​ពី​ការវិនិយោគ ពាណិជ្ជកម្ម និង​ធុរកិច្ច​នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​សុក្រ ៩​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើ​ក​ទី​១៨ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។​

​វេទិកា​នេះ​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកវិនិយោគ ធុរជន​ដែល​កំពុង​វិនិយោគ និង​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ វេទិកា​នេះ​មាន​ការជជែក​ដោយ​បើកចំហរ​រវាង​សម្តេច​តេជោ ហ៊ុន សែន ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នករកស៊ី​នៅ​កម្ពុជា​ទៅ​បញ្ហា​ពាក់ព័ន្ធ​ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម និង​ធ្វើ​ធុរកិច្ច​ជាដើម ប្រមាណ​ជាង​៥​ម៉ោង​។​

​ខាងក្រោម​នេះ​ជា​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​តេជោ ហ៊ុន សែន​៖

* សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា កម្ពុជា​ដឹងគុណ​ដ៏​ស្មោះ​ចំពោះ​ជំនួយ​ដ៏​សប្បុរស​របស់ ដៃគូរ​អន្តរជាតិ​ទាំងឡាយ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការអនុគ្រោះ EBA មិន​មាន​ជា​អចិន្ត្រៃយ៍​នោះឡើយ ពោល​វា​នឹង​បាត់បង់​នៅពេល​កម្ពុជា​ចាកចេញ​ពី​ប្រទេស​ក្រីក្រ និង​អាច​ដើរ​បាន​ដោយ​ខ្លួនឯង​។​

* សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា ប្រសិនបើ​កម្ពុជា​បន្ត​ទទួលបាន​ផល EBA ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត ក៏​វា​ជា​ឧកាស​ល្អប្រសើរ ប៉ុន្តែ​ដូច​ខ្ញុំ​បញ្ជាក់​រឿ​យៗ​ហើយ​ថា កម្ពុជា មិន​យក​ឯករាជ្យ ឬ​អធិបតេយ្យ​របស់ខ្លួន ទៅ​ដូរ​ជំនួយ​បរទេស​ទេ​

* សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា ត​ទៅ​មុខ​ទៀត កម្ពុជា​ត្រូវការ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ច្រើន ដើម្បី​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក ជាមួយ​ដៃគូរ​សំខាន់ៗ​របស់​យើង ដោយ​ឈរ​លើ​ការគោរព​ឯករាជ្យ​គ្នា​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទោះ​មាន ឬ​មិន​មាន EBA កម្ពុជា​នៅតែ​បន្ត​ដំណើរ​ដោយ​ស្វាហាប់​ឆ្ពោះទៅកាន់​អនាគត​របស់​ខ្លួន​ដោយ​ភ្លឺស្វាង ដោយ​មាន​សុខសន្តិភាព ស្ថេរភាព​។​

* សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា EU នៅតែ​ជា​ដៃគូរ​សំខាន់​របស់​យើង ក្នុង​ចំណោម​ដៃគូ​សំខាន់​ផ្សេងៗ​ទៀត​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុង​ស្មារតី​បុរេ​សកម្មភាព បាន​គិតគូរ​ត្រៀម​វិធានការ និង​ថវិកា​គ្រប់គ្រាន់​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​កើត​មាន​ជាយ​ថ​ហេតុ ហើយ​ធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ចជាតិ និង​លំនឹង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែក​ឯកជន​លើ​ក​ទី​១៨​នេះ នឹង​មាន​រយៈពេល​ច្រើន​ម៉ោង ពោល​អាច​បិទ​បញ្ចប់​នៅ​ក្រោយ​ម៉ោង​១២​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការ​ដែល​ខកខាន​ការរៀបចំ​វេទិកា​រាជរដ្ឋាភិបាល​-​វិស័យ​ឯកជន​តាំងពី​ឆ្នាំ​២០១៤​មក​នោះ ដោយសារ​តែ​ការងារ​ត្រូវបាន​ក្រុម​ការងារ ដោះស្រាយ​រួចរាល់ ដោយ​មិន​មាន​ការរាំងស្ទះ​នោះទេ​។​

* សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា​កិច្ច​ចរចា​គ្នា​រវាង​ភាគី​កម្ពុជា និង​តួ​ក​គី​បាន​ឈាន​ទៅដល់​ការព្រមព្រៀង​គ្នា ហើយ​យក​នាវា​ផលិត​ថាមពល​អគ្គិសនី​មក​កម្ពុជា​

* សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​លោក​ឧបនាយករដ្ឋមន្ត្រី និង​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​រួមគ្នា​ដោះស្រាយ​ចែក​ទៅលើ បញ្ហា​មួយចំនួន​នា​ពេល​កន្លងមក​ដោយ​ជោគជ័យ​

* សម្ដេច​តេជោ ហ៊ុន សែន បានប្រកាសថា នៅ​ឆ្នាំ ២០១៨ កន្លងទៅ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនលើស​ការរំពឹ​ង​ទុក​ក្នុង​រង្វង់​ជាង ៧​ភាគរយ​

* សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១៨ ដែល​ជា​ឆ្នាំ​បោះឆ្នោត​ផង​នោះ​គឺ​ដោយសារតែ​ភាពរស់រវើក​គ្រប់​វិស័យ​ទាំងអស់​

* សម្ដេច​តេជោ ហ៊ុន សែន ថា​សមិទ្ធផល​សេដ្ឋកិច្ច​ទាំងអស់នេះ គឺ​បានមកពី​ការចូលរួម​របស់​អ្នកវិនិយោគ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ថ្ងៃនេះ​ខ្ញុំ​នឹង​ធ្វើការ​បូកសរុប​រួម​ទាំង​ប្រកាស​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​កំណែទម្រង់​មួយ ជា​កញ្ចប់​សំរាប់​ដោះស្រាយ​ឱ្យ​ចំ នូវ​បញ្ហា​រចនាសម្ព័ន្ធ​ភូមិ​ឃុំ ក៏ដូចជា​បញ្ហា​ប្រឈម​ជាក់ស្ដែង​សំខាន់​សំខាន់​ផ្សេង​ទៀត ដែល​បណ្ដាល​វិនិយោគិន និង​ធុរកិច្ច​ជន​កំពុង​ជួបប្រទះ​នៅក្នុង​អាជីវកម្ម​របស់​ខ្លួន​។​

* សម្ដេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យមាន​ការបញ្ចុះ​តម្លៃ​នៅ​កំពង់ផែ​ទាំងពីរ​របស់​កម្ពុជា​

* សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​កម្ពុជា​បាន​វិនិយោគ​លើ​ការផលិត​ថាមពល​អគ្គិសនី​ជាច្រើន​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា តម្លៃ​អគ្គិសនី​នឹង​មាន​ការចុះ​បន្ថែមទៀត​នាពេលខាងមុខ​

* សម្តេច​តេជោ ហ៊ុន សែន ថា​នៅ​សប្តាហ៍​ក្រោយ​នឹង​មាន​កិច្ចប្រជុំ​គណ​:​រដ្ឋមន្ត្រី សម្រេច​លើ​ការ​សាង​សាង​កន្លែង​ផលិត​ថាមពល​អគ្គិសនី​មួយ​ចំនួន​ទៀត​។​

* សម្តេច​តេជោ ហ៊ុន សែន បន្ទាប់​ពី​ការកែសម្រួល​ការបង់​សេវា​ផ្សេងៗ វិស័យ​ឯកជន​ចំណេញ ៤០០​លាន​ដុល្លារ ពី​ការចំណាយ​លើ​សេវា​ផ្សេងៗ​។ សម្តេច​តេជោ អះអាងថា តាម​ការកែសម្រួល​នេះ ទោះបី EU មិន​ផ្តល់​អនុគ្រោះ​ពន្ធ​ក៏​កម្ពុជា​មិន​ស្លាប់​នោះ​ដែរ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អតីត​របស់​កម្ពុជា​ឈឺចាប់​ឆ្អែតឆ្អន់​ហើយ ដូច្នេះ​មិន​ត្រូវ​បន្ត​ឈឺចាប់​ឱនក្បាល​ដាក់​នរណា​ទៀត​នោះ​ឡើយ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ជន​ណា​ដែល​ឱនក្បាល​ដើម្បី EBA មិនបាច់​មក​ធ្វើជា​មេដឹកនាំ​ប្រទេស​កម្ពុជា​នោះទេ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ត្រូវ​ដង្ហែ​តាម​ព្រះតម្រិះ​របស់​ព្រះ​បរម​រតន​កោដ្ឋ មិន​ត្រូវ​លក់​អធិបតេយ្យ​ជាតិ ឱនក្បាល​ដាក់​បរទេស​ណាមួយ​នោះឡើយ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា នៅ​ថ្ងៃ​ម្សិលមិញ​ពន្ធដារ​ប្រមូល​ពន្ធ​បាន ១២០​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការ​ដែល​សម្តេច​មិន​លក់​ស្ថាប័នគយ​តាម​សំណើ​របស់​បរទេស​ពីមុន គឺ​ជា​ការសម្រេចចិត្ត​ត្រឹមត្រូវ ព្រោះ​បច្ចុប្បន្ន​ចំណូល​ពី​គយ​ជា​ចំណូល​ជាតិ​មិន​បែងចែក​ឲ្យ​បរទេស​។ បើ​សម្តេច​ស្តាប់​តាម​បរទេស​ណែនាំ​ពី​ពេល​មុន​នោះ កម្ពុជា​នឹង​ត្រូវ​បែងចែក​ចំណូល​ពី​គយ​ទៅ​ឲ្យ​បរទេស​ហើយ​។​

* សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យមាន​ការពិចារណ​កាត់បន្ថ​យ​ថ្ងៃ​ឈប់សម្រាក ដោយ​លើកយក​ថ្ងៃ​សម្រាក​មួយថ្ងៃៗ ទៅ​បូក​ជា​មួយ​ថ្ងៃ​បុណ្យចូលឆ្នាំ និង​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​សម្រេច​ឲ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាត់បន្ថយ​ការចុះ​ធ្វើ​អធិការកិច្ច​នៅ​តាម​រោងចក្រ សហគ្រាស​។​

* សម្តេច​តេជោ ហ៊ុន សែន សម្រេច​លុប​ថ្ងៃ​ឈប់សម្រាក​ចំនួន​៧​ថ្ងៃ​។​

* បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ៣​ថ្ងៃ លុបចោល​២​ថ្ងៃ​។ កម្ពុជា​យើង​មាន​ថ្ងៃ​ឈប់សម្រាក​ចន្លោះ​ពី ២៨ ទៅ ៣០​ថ្ងៃ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការនាំចេញ​អង្ករ​របស់​ស​កម្ពុជា​នៅ​ឆ្នាំ​នេះ​មានការ​កើន​បើ​ធៀប​ជា​មួយ​ឆ្នាំ​២០១៨ ទោះ EU យកពន្ធ​ក៏ដោយ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការយកពន្ធ​លើ​អង្ករ​ខ្មែរ​ជា​រឿង​គាំពារ​និយម មិនមែន​រឿង EBA នោះទេ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កំពុង​ពិចារណា​រៀបចំ​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO​។ សម្តេច​តេ​ជោថា ការ​យក​ពន្ធ​នេះ​ព្រោះ​តែ​អង្ករ​អ៉ីតាលី ប្រកួត​មិន​ឈ្នះ​អង្ករ​កម្ពុជា​។​

* ទោះបីជា​យ៉ាងណា សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ឲ្យប្រើ​ប្រាស់ឱ្យ​អស់​សក្តានុពល​ចំពោះ​ទីផ្សារ​កម្ពុជា​មាន​ស្រាប់​សម្រាប់​កសិផល​របស់​កម្ពុជា​។​

* សម្តេច​តេជោ ហ៊ុន សែន បានសម្រេច​កែប្រែ​ធានា​គា​អភិវឌ្ឍន៍ជនបទ ទៅ​ជា​ធានា​គារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​។ ការកែប្រែ​នេះ ដើម្បី​ឲ្យ​ធានា​គារ​នេះ​ចូលរួម​អភិវឌ្ឍន៍​កសិកម្ម​។ សម្តេច​តេជោ បានសម្រេច​បន្ថែម​ទុន ៥០​លាន​ដុល្លារ​ដល់​ធានា​គារ​នេះ​។​

* សម្តេច​តេជោ ហ៊ុន សែន បានសម្រេច​បញ្ចប់​ការធ្វើ​អាជីវកម្ម​លើ​ផ្លូវដែក​របស់​ក្រុមហ៊ុន Royal របស់​អ្នកឧកញ៉ា គិត ម៉េង ដោយ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជា​អ្នកគ្រប់គ្រង​បណ្តោះអាសន្ន រង់ចាំ​រក​ក្រុមហ៊ុន​ថ្មី​មក​វិនិយោគ ធ្វើឲ្យ​ផ្លូវដែក​កាន់តែ​ប្រសើរ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការសម្រេច​ប​បញ្ចប់​ការធ្វើ​អាជីវកម្ម​នេះ មិនមែន​ជា​កំហុស​របស់​ឧកញ៉ា គិត ម៉េង នោះទេ តែ​ជា​ការរក​វិធី​ធ្វើឲ្យ​ប្រសើរលើ​ផ្លូវដែ​ករប​ស់​កម្ពុ​ជា​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ការដេញថ្លៃ​វិនិយោគ​លើ​ផ្លូវ​រថភ្លើង​ជាថ្មី គឺ​បើក​ចំហរ​ឲ្យ​គ្រប់​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​មិនមែន​ចង​មុង​ដេញថ្លៃ​ដូច​មុន​ទៀត​ទេ​។​

* សម្តេច​តេជោ បានបង្ហាញ​បង្ហាញ​ការជឿជាក់​ថា លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​នៅតែ​ជា​នាយក​រដ្ឋមន្ត្រី​របស់​ប្រទេស​ថៃ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជា​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បញ្ចេញ​ថវិកា​ទូទាត់​សំណង​ជូន​ក្រុមហ៊ុន​ឧកញ៉ា គិត ម៉េង ក្រោយ​បញ្ចប់​ការធ្វើ​អាជីវកម្ម​ផ្លូវដែក​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល​មាន​ប្រាក់​បម្រុង​ក្នុង​រតន​គារ​ប្រមាណ ៣,០០០​លាន​ដុល្លារ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ទៅ​ឯកអគ្គរដ្ឋទូត​ចិន វៀតណាម និង​ជប៉ុន ជួយផ្តល់​ក្បាលម៉ាស៊ីន​រថភ្លើង និង​អភិវឌ្ឍន៍​ផ្លូវដែក​របស់​កម្ពុជា​។​

* សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ឲ្យ​រថភ្លើង​កម្ពុជា​ទាំង​ពីរ​ទិស​ដឹក​ប្រជាពលរដ្ឋ​ដោយ​មិន​យក​ប្រាក់​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យប្រើ​ប្រព័ន្ធ​ស្វ័យប្រវត្តកម្ម​នៅតាម​ក្រសួង​ស្ថាប័ន្ធ​នានា​។ សម្តេច​តេជោ ហ៊ុន សែន សរសើរ​ក្រសួង​សាធារណការ និង​ក្រសួង​សេដ្ឋកិច្ច ដែល​បាន​ប្រឹងប្រែង​អភិវឌ្ឍន៍ និង​ជំរុញ​ការប្រើ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​ការផ្តល់​សេវា​របស់​ខ្លួន​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ចាប់តាំងពី​សម្តេច​ដឹកនាំ​ប្រទេស​មក មិន​ដែល​យក​លុយ​បរទេស​មក​បើក​ប្រាក់ខែ​ជូន​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​នោះ​ឡើយ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា ក៏​នឹង​ពិចារណា​ចូលរួម​កិច្ចព្រមព្រៀង​ដៃគូ​អន្តរ​-​ប៉ាស៊ីហ្វិក (TPP) បើ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់ ព្រម​គ្នា​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​មួយ​នេះ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ឯកភាព​តាម​សំណើ​របស់​វិស័យ​ឯកជន ដោយ​ឲ្យ​ក្រសួង​ស្ថាប័ន​នានា​ផ្តល់​សេវា​តាម​ប្រព័ន្ធ​អន​ឡា​ញ​។​

* សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ឯកភាព​តាម​សំណើរ​របស់​វិស័យ​ឯកជន ក្នុងការ​ប្រឹងប្រែង​ទប់ស្កាត់​មិនឲ្យ​មាន​បញ្ហា​កូដកម្ម និង​បាតុកម្ម​ច្រើនពេក​។​

* សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ឯកភាព​ក្នុង​ការជំរុញ​គោលនយោបាយ E-commerce ផងដែរ​។ សម្តេច​តេជោ បានបញ្ជាក់​ថា សម្តេច​មិន​មែន​ចង់​បាន​ត្រឹម E-commerce និង E-government នោះទេ តែ​ក៏​ចង់បាន E-people ផងដែរ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ឯកភាព​ឲ្យមាន​ការរៀបចំ​វេទិការាជរ​ដ្ឋា​ភិបាល​-​ផ្នែក​ឯកជន​ឲ្យបាន​ទៀងទាត់​នៅ​ឆ្នាំក្រោយៗ​ទៀត​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បង្ហាញ​ជំហ​រថា កម្ពុជា​មិន​ត្រឹមតែ​មិន​ដក​កងទ័ព​មួក​ខៀវ​ចេញពី​បណ្តា​ប្រទេស​នានា​នោះទេ ហើយ​មាន​តែ​មាន​ផែនការ​បញ្ជូន​ទៅ​បន្ថែម​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​ចោទសួរ​ទៅកាន់​ប្រទេស​ដែល​ចង់​ដាក់ទណ្ឌកម្ម​កម្ពុជា​ថា តើ​យល់​យ៉ាង​ណា​ចំពោះ​កម្ពុជា ដែល​កំពុង​ដើរ​តួនាទី​រួមចំណែក​ក្នុង​សកម្មភាព​រក្សា​សន្តិភាព​នៅ​តាម​បណ្តា​ប្រទេស​នានា ខណៈ​ប្រទេស​មួយចំនួន​ដក​ខ្លួន​ថយ​។ សម្តេច​តេជោ ចោទសួរ​ថា បើ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ស្របច្បាប់ តើ​កម្ពុជា​អាចមាន​លទ្ធភាព​កងទ័ព​ទៅ​ឆាក​អន្តរជាតិ​ដែរ​ទេ​។​

* សម្តេច​តេជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ក្រ​នៅក្នុង​អាស៊ាន តែ​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​អន្តរជាតិ​ក្នុង សកម្មភាព​មនុស្សធម៌​តាមរយៈ​កងទ័ព​មួក​ខៀវ​។​

* បន្ទាប់​ពី​ថ្លែង​ជិត​៥​ម៉ោង​, សម្តេច​បាន​ប្រកាស​បិទ​បញ្ចប់​ជា​ស្ថាពរ​៕
​ដោយ​លោក រុន សារ៉េត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.