ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ផ្លូវលំ​១​ខ្សែ​ប្រវែង ៣.៦០០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល​ឡើងវិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ផ្លូវលំ​ក្រាល​ក្រួស​ល្បាយ​ថ្មភ្នំ​១​ខ្សែ ត​ភ្ជាប់​ពី​វ​ង្វ​ង់​មូល​ភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដែល​មាន​ប្រវែង ៣.៦០០​ម៉ែត្រ ត្រូវបាន​បើក​ការដ្ឋាន​ជួសជុល នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្រោម​វត្តមាន លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង លោក​បណ្ឌិត យឿ​ង សុខុន មេបញ្ជាការ​យោធភូមិ​ភាគ​៣ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​ចំការ​បី អមដំណើរ​ដោយ​លោក លោកស្រី​ជា​អភិបាលរង​ខេត្ត លោក លោកស្រី​ជា​ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជំ​ុ​វិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី លោកស្រី​អភិបាលស្រុក អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។​

​តាម​របាយការណ៍​របស់លោក ហង្ស សាវ៉ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​កែប បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៩​នេះ មន្ទីរ​អភិវឌ្ឍន៍​ជនបទ​បាន​ទទួល​ថវិកា​ពី​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ សម្រាប់​ជួសជុល​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប​ក្រាល​ក្រួស​ល្បាយ​ថ្មភ្នំ​ចំនួន​៤​ខ្សែ ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុងកែប និង​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប មាន​ប្រវែង​សរុប ១១.៤៧០​ម៉ែត្រ ទទឹង​ខ្នង​លើ​៤​ម៉ែត្រ និង​សាងសង់​លូ​ប្រអប់​មុខ​២​ទំហំ ៦​ម​×៨​ម​ផងដែរ​។ លោក​បាន​បញ្ជាក់ថា ចំពោះ​ផ្លូវ​ដែល​កំពុង​ជួសជុល​នាពេលនេះ ត្រូវបាន​ត​ភ្ជាប់​ពី​ផ្លូវ​លេខ​១៣៣៥ នៃ​ភូមិ​ចំការ​បី មាន​ប្រវែង​៣.៦០០​ម៉ែត្រ ទទឹង​ខ្នង​លើ ៤​ម៉ែត្រ​។​

​ជាមួយនេះ លោក​បណ្ឌិត យៀង សុខុន ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​ចំការ​បី បាន​លើកឡើង​ថា ភូមិសាស្ត្រ​ភូមិ​ចំការ​បី​(​ភ្នំ​វ​ល្លិ៍​)​កាលពី​មុន​ជា​តំបន់​គ្រប់គ្រង​ដោយ​កងទ័ព​ខ្មែរក្រហម ដែល​មាន​បង្កប់​ដោយ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជាច្រើន​ប្រភេទ ដូច​ក្បាល​គ្រាប់ និង​ជា​មីន​ជា​ដើម​។​ប៉ុន្តែ​ដោយសារ​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើឲ្យ​តំបន់​នេះ​ប្រែក្លាយ​ជា​តំបន់​មាន​ការអភិវឌ្ឍន៍ រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​ផ្លូវ​ថ្នល់​ជាដើម​។​ល​។​លោក​បណ្ឌិត​បាន​បញ្ជាក់​ទៀតថា ឥឡូវនេះ​ស្រុកទេស​មាន​សុខសន្តិភាព និង​មាន​ការរីកចម្រើន​គ្រប់​វិស័យ យើង​ចង់​ទៅ​កម្សាន្ត​នៅ​ទីណា​ក៏បាន​។​ដូច្នេះ សូម​បងប្អូន​រួមគ្នា​ថែរក្សា​សន្តិភាព​នេះ​ឲ្យបាន​គង់វង្ស​ជា​ដរាប​។​

​ក្នុងឱកាស​បើក​ការដ្ឋាន​នាពេលនេះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់ថា ផ្តើមចេញ​ពី​លទ្ធផល​ការងារ​រីកចម្រើន​លើ​គ្រប់​វិស័យ ស្ថិត​តាម​ភូមិសាស្ត្រ​នានា​ទូទាំង​ប្រទេស គឺ​បាន​កើតឡើង​ដោយសារ​ប្រទេស​យើង មាន​សុខសន្តិភាព​ដ៏​ពិតប្រាកដ​។​យ៉ាងណាមិញ​ខេត្ត​កែប​ដែលជា​ខេត្ត​ទេសចរណ៍ ក៏​ត្រូវបាន​ជំរុញ​ការស្តារ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ការរីកលូតលាស់​គ្រប់ផ្នែក គ្រប់​វិស័យ ពិសេស​ការងារ​ស្ថាបនា​ផ្លូវជាតិ និង​ផ្លូវលំ​ជាដើម សម្រាប់​ងាយស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ ព្រោះថា​នៅ​ទីណា​ក៏​យើង​ត្រូវការ​ផ្លូវ ថ្នល់ ជា​កត្តា​ចាំបាច់ មិន​ខុស​នឹង​ពាក្យ​ថា បើ​យើង​មាន​ផ្លូវ​ល្អ​ត្រូវ​តែមាន​ក្តីសង្ឃឹម​។​

​លោក​អភិបាលខេត្ត​បាន​បន្ថែមទៀតថា បច្ចុប្បន្ន​ក្នុង​ភូមិសាស្ត្រ​នេះ ក្រៅពី​មាន​ផ្លូវលំ​ស្អាត និង​ផ្លូវ​ក្រាល​កៅស៊ូ​ល្អ យើង​ក៏​មាន​វត្ត​អារាម មណ្ឌល​សុខភាព​កាន់តែ​ខិត​ជិត សម្រាប់​ផ្តល់​សេវា​ថែទាំ និង​ពិគ្រោះ​ព្យាបាល​ជំងឺ​ទៀតផង​។​ដូច្នេះ​លោក​សូម​ផ្តែផ្តាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បើ​មាន​បញ្ហា​ផ្នែក​សុខភាព សូម​ប្រញាប់​រួសរាន់​ទៅកាន់​មណ្ឌល​សុខភាព ដើម្បី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជា​បន្ទាន់​។​ជាមួយគ្នានេះ លោក​សូម​ដាស់តឿន​ដល់​បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន​ពី​បញ្ហា​ការធ្វើ​ចរាចរ សូម​កុំ​បើកបរ​លឿន​ហួស​កម្រិត ជៀសវាង​កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើ​ង និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.