ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម ==> ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធរុស្ស៉ី អបអរសាទរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ==> កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តតាកែវ ==> រដ្ឋបាលខេត្តពោធិ៍សាត់ ជំរុញយុទ្ធនាការដាំកូនឈើឆ្នាំ២០២៦ វេលាម៉ោង ០៦:០០ព្រឹក ក្រោមពាក្យស្លោក «ដាំឱ្យបានច្រើន និងដាំឱ្យមានជីវិត» ==> កម្លាំងចម្រុះរាជធានីភ្នំពេញ ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងខុនដូរ URBAN VILLAGE អគារ E-F-G-H ផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ រកឃើញជនបរទេស ២០នាក់ និងជាប់ពាក់ព័ន្ធបទល្មើស Online Scams ៦នាក់ ==> ពលរដ្ឋស្នើសុំអាជ្ញាធរចុះត្រួតពិនិត្យទីតាំងសង្ស័យបើកជល់មាន់តាមប្រព័ន្ធអនឡាញ និងឡូតូជាច្រើនកន្លែង ក្នុងសង្កាត់ចោមចៅទី១ និងចោមចៅទី២ ==> អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធរុស្ស៉ី អបអរសាទរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូន ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធរុស្ស៉ី អបអរសាទរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ញើសារលិខិតជូន លោកស្រី Valentina Matvienko ប្រធានក្រុមប្រឹក្សាសហព័ន្ធ (ព្រឹទ្ធសភា) នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៉ី ដើម្បីអបអរចំពោះ ទិវាបុណ្យជាតិរុស្ស៉ី។

តាមរយៈសារសារលិខិតសម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖

«ក្នុងឱកាសដ៏មាននក្ខត្តឫក្សនៃទិវាបុណ្យជាតិរុស្ស៉ី ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង ក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ លោកជំទាវ ក្រុមប្រឹក្សា សហព័ន្ធ នៃសភាសហព័ន្ធ និងប្រជាជននៃសហព័ន្ធរុស្ស៉ីជាទីរាប់អាន។

ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដោយបានកត់សម្គាល់ថា ទំនាក់ទំនងដ៏យូរអង្វែងរវាង ប្រទេសយើងទាំងពីរ ដែលបានបង្កើតឡើងផ្អែកលើមូលដ្ឋាននៃសាមគ្គីភាព ការជឿទុកចិត្តគ្នាការយោគយល់ គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៅតែបន្តរីកចម្រើន និងបានផ្តល់ប្រយោជន៍ជាក់ស្តែង យ៉ាងច្រើនដល់ប្រជាជនយើងទាំងពីរ។ ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងលើការប្តេជ្ញារួមគ្នាក្នុងការជំរុញទំនាក់ ទំនងទ្វេភាគីរបស់យើង លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យដែលពោរពេញដោយសក្តានុពល ដើម្បីជា ឧត្តមប្រយោជន៍របស់ប្រទេសយើងទាំងពីរ។

ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកជំទាវ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ សភាយើងថែមទៀត ដើម្បីសន្តិភាពយូរអង្វែង និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាថ្មីម្តងទៀត សូម លោកជំទាវ ទទួលការស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតពីខ្ញុំ និងសូមជូនពរ លោកជំទាវ ទទួលនូវសុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម របស់ លោកជំទាវ និងសូមជូនពរប្រជាជននៃសហព័ន្ធរុស្ស៉ីទទួលបានសុខុមាលភាព និងវិបុលភាព»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.