ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ!

កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តតាកែវ

កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តតាកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តាកែវ៖ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ ដែលមានទីតាំងស្ថិតនៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា កសាងដោយលោក នូ ស៊ីថា។

ពិធីនេះមានការអញ្ជើញចូលរួមពីគណៈប្រតិភូ គណៈកម្មាធិការកណ្តាល អ.ន.ក., លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងតាកែវ, ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អាជ្ញាធរ, កងកម្លាំងប្រដាប់អាវុធ, អតីតយុទ្ធជន និងនិវត្តជន ប្រមាណ២០០នាក់។

កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងថា ការសាងសង់ទីស្នាក់ការសមាគមធ្វើឡើង ក្នុងគោលបំណងជួយសម្របសម្រួល និងផ្តល់សេវា ព្រមទាំងដោះស្រាយបញ្ហាប្រឈមទាំងឡាយជាប្រយោជន៍ជូនអតីតយុទ្ធជន និងនិវត្តជនឱ្យបានទាន់ពេលវេលា។ ការសាងសង់ទីស្នាក់ការសមាគម អ.ន.ក.ខេត្ត គឺជាកន្លែងប្រមូលផ្តុំរបស់មន្រ្តី ដើម្បីអនុវត្ត និងផ្តល់សេវាលើតម្រូវការ ព្រមទាំងបញ្ហាប្រឈមនានារបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូប។

កិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តថា បន្ទាប់ពីទីស្នាក់សមាគមបានសាងសង់រួចរាល់ជាស្ថាពរ សូមសមាជិក-សមាជិការទាំងអស់នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវពិនិត្យពីស្ថានភាពជាក់ស្តែងរបស់សមាជិកនីមួយៗ ដើម្បីលើកជាសំណើ និងរបាយការណ៍ជូនថ្នាក់ដឹកនាំ។

ឆ្លៀតក្នុងឱកាសនេះកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តតាកែវ ធ្វើបច្ចុប្បន្នភាពចំពោះអតីតយុទ្ធជន និងនិវត្តជនណាមានជីវភាពទីទ័លដែលស្នើសុំផ្ទះដីឡូត៍ ត្រូវពិនិត្យ និងរៀបចំសំណើមកថ្នាក់ដឹកនាំគណៈកម្មាធិការកណ្តាល អ.ន.ក. ដើម្បីពិនិត្យ និងសម្រេច។

កិត្តិសង្គហបណ្ឌិត គន់ គីម បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតាមដានពីសុខទុក្ខ និងដោះស្រាយការលំបាកជូនអតីតយុទ្ធជន និងនិវត្តជនជាបន្តបន្ទាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.