ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ!

រដ្ឋបាលខេត្តពោធិ៍សាត់ ជំរុញយុទ្ធនាការដាំកូនឈើឆ្នាំ២០២៦ វេលាម៉ោង ០៦:០០ព្រឹក ក្រោមពាក្យស្លោក «ដាំឱ្យបានច្រើន និងដាំឱ្យមានជីវិត»

រដ្ឋបាលខេត្តពោធិ៍សាត់ ជំរុញយុទ្ធនាការដាំកូនឈើឆ្នាំ២០២៦ វេលាម៉ោង ០៦:០០ព្រឹក ក្រោមពាក្យស្លោក «ដាំឱ្យបានច្រើន និងដាំឱ្យមានជីវិត»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៦:០០ព្រឹក លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ចុះអនុវត្តយុទ្ធនាការដាំដើមឈើ (កូនក្ងោក) យ៉ាងសកម្ម នៅចន្លោះពីចំណុចក្បាលហុង ត្រើយខាងលិច ដល់ស្ពានអាកាសផ្លូវវៀងក្រុង ក្នុងភូមិវាល និងពោធិ៍កំបោរ ឃុំវាល ស្រុកកណ្តៀង។

ក្នុងយុទ្ធនាការឆ្នាំនេះ លោកអភិបាលខេត្ត បានដាក់ចេញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនចំនួននៃការដាំដុះឱ្យបានកាន់តែច្រើនលើសពីឆ្នាំមុនៗ ដើម្បីពង្រីកគម្របបៃតងឱ្យគ្របដណ្តប់ទូទាំងខេត្ត។

លោកបានគូសបញ្ជាក់យ៉ាងច្បាស់ អំពីមូលហេតុនៃការចាប់ផ្តើមយុទ្ធនាការ នៅវេលាម៉ោង ០៦:០០ព្រឹកថា៖ «ការជ្រើសរើសពេលវេលាព្រឹកព្រលឹម ដែលមានអាកាសធាតុត្រជាក់ គឺជាកត្តាគន្លឹះដ៏សំខាន់ ដែលជួយឱ្យកូនឈើដែលទើបនឹងដាំមានសំណើមគ្រប់គ្រាន់ ងាយស្រួលក្នុងការចាក់ឬស និងធានាបាននូវអត្រារស់ខ្ពស់បំផុត»។

លោក ខូយ រីដា បានបន្ថែមថា ការដាំដុះមិនមែនត្រឹមតែធ្វើតាមលំអាននោះទេ ប៉ុន្តែត្រូវផ្តោតសំខាន់លើគុណភាពនៃការដាំ៖ «យើងដាំនៅពេលព្រឹក ដើម្បីឱ្យកូនឈើងាយស្រួលក្នុងការសម្របខ្លួន និងមានជីវិតលូតលាស់បានល្អ។ ការដាំឱ្យបានច្រើនគឺជារឿងល្អ ប៉ុន្តែការដាំឱ្យមានជីវិត គឺជាជោគជ័យដ៏ពិតប្រាកដសម្រាប់ខេត្តពោធិ៍សាត់របស់យើង»។

រដ្ឋបាលខេត្តពោធិ៍សាត់ និងរដ្ឋបាលស្រុកកណ្តៀង បានត្រៀមលក្ខណៈរួចរាល់ក្នុងការថែទាំកូនឈើទាំងនេះឱ្យបានដិតដល់ បន្ទាប់ពីការដាំរួចរាល់។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមជាចលនាជាតិក្នុងការដាំដើមឈើឱ្យបានច្រើននៅគ្រប់ទីកន្លែង ដោយជ្រើសរើសពេលវេលាអំណោយផល ដូចជាពេលព្រឹកព្រលឹម ឬពេលល្ងាចត្រជាក់ ដើម្បីធានាថាដើមឈើដែលយើងដាំគ្រប់ដើម នឹងក្លាយជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់មនុស្សជំនាន់ក្រោយ។

ជាមួយគ្នានោះញ លោកសូមថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមចំណែកធ្វើឱ្យយុទ្ធនាការនេះដំណើរការដោយជោគជ័យ និងពោរពេញដោយក្តីសង្ឃឹមសម្រាប់បរិស្ថានខេត្តយើង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.