ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​គរុ​សិស្ស​-​និស្សិត​ជិត ២​ពាន់​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៧​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ​២០១៧-២០១៨ សរុប ១,៩១៨​នាក់ នារី​៧១៣​នាក់​។​

​លោក សៀង សុ​វណ្ណា នាយក​វិទ្យាស្ថាន​ជាតិ​អប់រំ បាន​ប្រាប់ ឲ្យដឹងថា គរុ​សិស្ស និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ រួមមាន​៖ និស្សិត​អធិការ​អប់រំ​ចំនួន ៤០​នាក់ នារី ៤​នាក់​, បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អប់រំ ២៣​នាក់ នារី ៣​នាក់​, និស្សិត​វិជ្ជាជីវៈ នាយក​សាលា​មធ្យមសិក្សា​ទុតិយភូមិ ១៨​នាក់ នារី ១​នាក់​, គ្រូបង្រៀន​កម្រិតឧ​ត្តមបរិ​ញ្ញា​បូក​១ ចំនួន ៨០៥​នាក់ នារី ៣២៤​នាក់​, គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​តាម​ប្រព័ន្ធ​ពន្លឿ​ន ៩៨៨​នាក់ នារី ៣៥០​នាក់​, គ្រូបង្រៀន​កម្រិត​មូលដ្ឋាន​ភាសា​បារាំង​-​ខ្មែរ ១២ បូក​២ ចំនួន ៤៤​នាក់ នារី ៣១​នាក់​។​

​បើ​តាម​លោក សៀង សុ​វណ្ណា សម្រាប់​ការប្រគល់​សញ្ញាបត្រ​ដល់​គរុ​សិស្ស និស្សិត​នៅ​ថ្ងៃនេះ គឺជា​ការប្រគល់​សញ្ញាបត្រ​លើក​ទី​២៣​ហើយ ហើយ​រាល់​ការចែក​សញ្ញាបត្រ​នេះ តែង​ទទួលបាន​ការផ្តល់​កិត្តិយស​អញ្ជើញ​ជា​អធិបតី​ពី​សម្តេច​តេជោ ហ៊ុន សែន​។​

​លោក សៀង សុ​វណ្ណា ក៏​បានឲ្យដឹងថា ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣ វិទ្យាស្ថាន​ជាតិ​អប់រំ បណ្តុះបណ្តាល​គ្រូ និង​មន្ត្រី​អប់រំ​បាន ៣​ម៉ឺន​នាក់ និង​ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១៨ បណ្តុះបណ្តាល​គ្រូ និង​មន្ត្រី​អប់រំ​បាន ២០,៣៨៥​នាក់ នារី ៦៥១​នាក់​។​

​គរុ​សិស្ស និស្សិត ដែល​បញ្ចប់​ការសិក្សា ទទួលបាន​បរិញ្ញាបត្រ​នៅថ្ងៃនេះ ក្លាយ​ជា​ធនធាន​ថ្មី​បន្ថែមទៀត សម្រាប់​ជួយ​ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា និង​ជួយ​បណ្តុះបណ្តាល​កូន​ខ្មែរ​ឲ្យក្លាយ​ជា​ធនធាន​ដ៏​សំខាន់​សម្រាប់​រួមចំណែក​អភិវឌ្ឍ​ជាតិ​៕
​ដោយ ហុក វិបុល​
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.