មណ្ឌលគិរី៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ជំនួសលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែន។
លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មុនត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកមានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕




