ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់

អភិបាលខេត្ត​ប៉ៃលិន ចុះពិនិត្យកា​រប្រមូលផ​លផ្លែទុរេ​ន ដើម្បីផ្គ​ត់ផ្គង់ទីផ្សា​រក្នុងស្រុក និងនាំ​ចេញរ​បស់ប្រ​ជាកសិ​ករ ខណៈឆ្នាំ​នេះទីផ្សារ​ល្អប្រសើ​ជាងឆ្នាំកន្លងទៅ

អភិបាលខេត្ត​ប៉ៃលិន ចុះពិនិត្យកា​រប្រមូលផ​លផ្លែទុរេ​ន ដើម្បីផ្គ​ត់ផ្គង់ទីផ្សា​រក្នុងស្រុក និងនាំ​ចេញរ​បស់ប្រ​ជាកសិ​ករ ខណៈឆ្នាំ​នេះទីផ្សារ​ល្អប្រសើ​ជាងឆ្នាំកន្លងទៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ ​លោកជំទាវបណ្ឌិត បាន ស្រីមុំ ​អភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី៣១ ខែឧ​សភា ឆ្នាំ​២០២៦ បានអញ្ជើ​ញចុះពិនិត្យ​មើលការស្ថា​នភាពការប្រមូលផល​ផ្លែទុរេនរបស់កសិករ នៅ​សង្កាត់អូរតាវ៉ៅ ​ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមប​ង្កើតស្លាកសញ្ញា​សំគាល់អត្ត​សញ្ញាណដែល​បញ្ជាក់ពីប្រភពដើម​ ជាផ​លិតផល​របស់ខេត្ត​ប៉ៃលិន ក្នុងកា​រផ្គត់ផ្គង់ ទីផ្សារក្នុង​ស្រុក និងនាំចេញ ខ​ណៈឆ្នាំនេះ​ទីផ្សារល្អប្រសើ​ជាងឆ្នាំកន្លងទៅ។

លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជា ដែ​លមាន ស​ម្តេច មហាប​វរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យ​មន្ត្រីជំ​នាញ​ធ្វើការ​បណ្តុះបណ្តាល​ដ​ល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្ន​កជំនាញ​ទៅបណ្តុះប​ណ្តាលដ​ល់មូ​លដ្ឋា​នផ្ទាល់​តែម្តង គឺធ្វើយ៉ា​ងណា ឱ្យការ​ដាំដុះរបស់ ប្រជាកសិករទទួលបានទិន្នផលច្រើន ចំ​ណាយ​លើការផលិតតិច និងមានសុវត្ថិភាព ដល់អ្នកប្រើ ប្រាស់ ក៏ដូចជាអ្នកដាំដុះផ្ទាល់ ព្រមទាំងប​ង្កើតស្លាកសញ្ញាសំគាល់អត្តសញ្ញាណដែលបញ្ជាក់ពីប្រភពដើម ជាផលិតផលរបស់ខេត្តប៉ៃលិន ដើម្បីសមស្រប ទៅតា​មតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

លោកអភិបា​លបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ម្ចាស់ចំការទុរេន ឱ្យធ្វើការ​ប្រែក្លាយ ចំការ ទុរេន ទៅជាតំ​បន់កសិទេស​ចរណ៍ (Agrotourism) គឺជាជម្រើសដ៏​ល្អបំផុតមួយ​ដើម្បីបង្កើន​ប្រាក់ចំណូលក្រៅពីរដូវ ប្រមូល ផល ពីព្រោះមិនត្រឹមតែលក់ផ្លែឈើនោះទេ ម្ចាស់​ចំការ​អាចផ្តល់បទពិសោធន៍ផ្ទាល់ដល់ភ្ញៀវទេសចរ ដូចជាការ ដើរទស្សនាក្នុងចំការ ការភ្លក់ទុរេនស្រស់ៗ កន្លែង​លេងកម្សាន្តធម្មជាតិ និងការស្នាក់នៅបែបធម្មជាតិផងដែរ។

ដើម្បីជាការលើកទឹកចិត្ត លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានជួយទិញផ្លែទុរេ​នរបស់បង​ប្អូនកសិ​ករ ព្រមទាំ​ង ជំរុញឱ្យពួកគា​ត់បង្កើន​ការដាំដុះបន្លែផ្លែឈើសរីរាង្គឱ្យបានច្រើន ដើម្បីលើក​កម្ពស់​ជីវភា​ពក្នុងគ្រួសា​រ និងផ្គត់ផ្គង់តម្រូវការ ទីផ្សារទាំងក្នុងខេត្ត និងក្រៅខេត្ត ជាពិសេ​សការនាំ​ចេញទៅក្រៅ​ប្រទេស ហើយក្នុងករណី​មានបញ្ហាទីផ្សារ សូមទំនាក់ទំនងមក កាន់ក្រុមការងារ លោកជំ​ទាវនឹងជួយរកទីផ្សារជូនប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.