ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ!

តំណាងបណ្ឌិត គុណ ញឹម បន្តចុះពិនិត្យភូមិសាស្ត្រនៅតាមមាត់ច្រកព្រំដែនខេត្តស្វាយរៀង និងព្រៃវែង និងផ្សព្វផ្សាយវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ដល់មន្ត្រីគយ អាជីវករ ប្រតិបត្តិករដឹកជញ្ជូនទំនិញ និងជើងសាគយនៅខេត្តព្រៃវែង

តំណាងបណ្ឌិត គុណ ញឹម បន្តចុះពិនិត្យភូមិសាស្ត្រនៅតាមមាត់ច្រកព្រំដែនខេត្តស្វាយរៀង និងព្រៃវែង និងផ្សព្វផ្សាយវិធានការមុតស្រួច ក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ដល់មន្ត្រីគយ អាជីវករ ប្រតិបត្តិករដឹកជញ្ជូនទំនិញ និងជើងសាគយនៅខេត្តព្រៃវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង/ព្រៃវែង៖ ប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោកអគ្គនាយករង គាំ ច័ន្ទកុសល តំណាងលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះតាមបណ្ដាមាត់ច្រកព្រំដែន ផែស្ងួត និងបានចុះពិនិត្យស្ថានភាពភូមិសាស្ត្រតាមមាត់ច្រកតំបន់ និងច្រករបៀង តាមក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង ដើម្បីពិនិត្យស្ថានភាពការចរាចរណ៍ទំនិញ និងការបំពេញការងាររបស់មន្ត្រីគយ ក៏ដូចជាការបំពេញបែបបទគយ ព្រមទាំងយល់ដឹងអំពីបញ្ហាប្រឈម និងផ្សព្វផ្សាយអំពីវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល ដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដែលកំពុងឈរជើងតាមបណ្ដោយព្រំដែន។

លោកអគ្គនាយករង ក្នុងពេលជួបមន្ត្រីគយ និងកងកម្លាំងមានសមត្ថកិច្ចផ្សេងទៀត ដែលប្រចាំការគ្រប់ច្រកព្រំដែនទាំងច្រកអន្តរជាតិ ច្រកតំបន់ និងច្រករបៀង បានស្នើយ៉ាងទទូចឱ្យចូលរួមអនុវត្តវិធានការមុតស្រួចនេះ ឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវណែនាំដល់អាជីវករដែលនាំចូលទំនិញ ត្រូវបង់ពន្ធឱ្យបានត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

លោកអគ្គនាយករង ក្នុងពេលជួបមន្ត្រីគយ និងកងកម្លាំងមានសមត្ថកិច្ចផ្សេងទៀត ដែលប្រចាំការគ្រប់ច្រកព្រំដែនទាំងច្រកអន្តរជាតិ ច្រកតំបន់ និងច្រករបៀង បានស្នើយ៉ាងទទូចឱ្យចូលរួមអនុវត្តវិធានការមុតស្រួចនេះ ឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវណែនាំដល់អាជីវករដែលនាំចូលទំនិញ ត្រូវបង់ពន្ធឱ្យបានត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

លោកអគ្គនាយករង​ ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធដែលមានការលះបង់ខ្ពស់ក្នុងការឈរជើងតាមបន្ទាត់ព្រំដែន និងស្នើឱ្យផ្ដល់កិច្ចសហការជាមួយសមត្ថកិច្ចគយក្នុងការចូលរួមទប់ស្កាត់អំពើរត់គេចពន្ធគ្រប់ប្រភេទ។

បន្ទាប់មកនៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ លោកអគ្គនាយករង បានបន្តចុះធ្វើការផ្សព្វផ្សាយវិធានការមុតស្រួច ក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដល់មន្ត្រីគយនៃសាខា និងការិយាល័យគយនិងរដ្ឋាករក្នុងភូមិសាស្ដ្រខេត្តព្រៃវែង និងអាជីវករ ប្រតិបត្តិករដឹកជញ្ជូនទំនិញ និងជើងសាគយនៅខេត្តស្វាយរៀង សុរបប្រមាណ ៤០នាក់ នៅទីតាំងសាខាគយនិងរដ្ឋាករខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោកអគ្គនាយករង បានថ្លែងអំណរគុណដល់បងប្អូនអាជីវករ ប្រតិបត្តិករដឹកជញ្ជូនទំនិញ និងជើងសាគយទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការមុតស្រួចនេះ។ លោកអគ្គនាយករង បានរំលឹកនិងពន្យល់ជូនបងប្អូននិងអាជីវករ ប្រតិបត្តិករដឹកជញ្ជូនទំនិញ និងជើងសាគយអំពីវិធានការទាំង ៣១ចំណុច នៃវិធានការមុតស្រួចនេះ ដើម្បីឱ្យពួកគាត់បានជ្រួតជ្រាបឱ្យកាន់តែច្បាស់បន្ថែមថែមទៀត និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

នៅចំពោះបងប្អូនអាជីវកម្មនាំចេញនាំចូលទំនិញ ប្រតិបត្តិករដឹកជញ្ជូនទំនិញ និងជើងសាគយ ព្រមទាំងមន្ត្រីគយនៃសាខា និងការិយាល័យគយនិងរដ្ឋាករទាំងអស់ក្នុងភូមិសាស្ដ្រខេត្តព្រៃវែង លោកអគ្គនាយករង បានបញ្ជាក់ថា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាត និងឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពី ជាមួយនឹងអនុសាសន៍ដ៏ថ្លៃថ្លា និងម៉ឺងម៉ាត់បំផុតសម្រាប់អនុវត្តវិធានការមុតស្រួចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដូច្នេះត្រូវចូលរួមអនុវត្តតួនាទី ភារកិច្ច កាតព្វកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកអគ្គនាយករង ក៏បានបញ្ជាក់ផងដែរថា «កុំយល់ច្រឡំថា វិធានការមុតស្រួចនេះ គឺជាការដំឡើងពន្ធខ្ពស់ជាងមុន ប៉ុន្ដែគឺការពង្រឹងអនុលោមភាពលើការអនុវត្តកាតព្វកិច្ចពន្ធនិងអាករ ដើម្បីបង្កើនចំណូលថវិកាជាតិ សម្រាប់បម្រើដល់ការអភិវឌ្ឍនិងការពង្រឹងខឿនការពារជាតិ»។

ជាផ្នែកមួយនៃកិច្ចសម្រួលពាណិជ្ជកម្ម និងការចូលរួមចំណែកក្នុងការកាត់បន្ថយបន្ទុកថ្លៃឡូជីស្ទីក, រាជរដ្ឋាភិបាលក៏បានសម្រេចលុបចោលកម្រៃត្រួតពិនិត្យកុងតឺន័រទំនិញដោយម៉ាស៊ីនស្គែនទាំងស្រុងតែម្តង តាំងពីថ្ងៃទី១ ខែឧសភាមកម្លេះ។

លោកអគ្គនាយករងបានសង្កត់ធ្ងន់ថា ការអនុវត្តកាតព្វកិច្ចពន្ធឱ្យបានត្រឹមត្រូវនេះ មិនត្រឹមតែជាការស្នេហាជាតិប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមអភិវឌ្ឍជាតិ និងកសាងនូវខឿនការពារជាតិឱ្យបានរឹងមាំផងដែរ។ ដូច្នេះសូមបងប្អូនទាំងអស់ ចូលរួមលើកស្ទួយវប្បធម៌សារពើពន្ធឱ្យបានត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.