ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ព្រៃ​អង់​តែ​ន​កំពុង​ទទួល​រង​ការកាប់បំផ្លាញ​ពី​ពួក​ឈ្មួញ​កាឡេ​ថង​ដោយសារ​មានការ​បើកភ្លើង​ខៀវ​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្រយា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ធំ ៖ នៅ​យប់​ថ្ងៃទី​25.3.2019.​វេលា​ម៉ោង​9.45​នាទី​មាន​មាន​កាឡេ​ថង​ដឹក​ឈើមូល​2​គ្រឿង​បើក​កាត់​មុខ​ស្នាក់ការ​មេព្រៃ គល់​ស្ពាន​បាក់ស្នារ​យ៉ាង​រំភើយ ចំនែក​លោក ឈាង មា​លា បាន​ត្រឹម​ឈរ​មើល​តែប៉ុន្នោះ សង្ស័យ​ត្រូវ​ថ្នាំ​របស់​ឈ្មួញ​ដឹក​ឈើ​រួច​ហើយ​តាមមើល​បានជា​ក្រុម​ឈ្មួញ​ហ៊ាន់​បើក​កាត់​មុខ​បែបនេះ​ នាពេល​បច្ចុប្បន្ន​នេះ​តំបន់​ព្រៃ​អង់​តែ​ន​ដែល​ជា​ព្រៃ​សំរាប់​រង្វាស់​ទឹក​វាលទំនាប​អា​សុ​ី​ម៉ូសុ​ង​ទន្លេមេគង្គ​នៃ​ប្រទេស​កម្ពុជា​កំពង់​ទទួលរង​នូវ​ការកាប់បំផ្លាញ​ដឹកជញ្ជូន​ពី​សំណាក់​ពួក​ឈ្មួញ​ក្រុម​កាឡេ​ថង​ប្រមាណ​ជាង​បួន​ភូមិ​គឺ​ភូមិ ទ​ក់ ល្អក់ ត្រពាំង​ព្រីង តាមុ​ិ​ញ ដែល​ស្ថិត​ក្នុង​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។​យោងតាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​តំបន់​ព្រៃ​អង់​តែ​ន​បាន​នាំគ្នា​រឹះ​គន់​ទៅ​លើ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​ក្រ​យា ដែល​មាន​លោក ឈាង មា​លា ជា​នាយ​សង្កាត់ នាពេល​បច្ចុប្បន្ន​គ្មាន​ចំណាត់ការ​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ​។​

​ពាក់ព័ន្ធ​នឹង​ការ​រឹះ​គន់​ការកាប់បំផ្លាញ និង​ដឹកជញ្ជូន​ពី​ពួក​ឈ្មួញ​ខាងលើនេះ​អ្នក​យក​ពត៌មាន​យើង​បាន​ធ្វើ​ការទំនាក់ទំនង​ទូរស័ព្ទ​ទៅ​លោក ឈាង មា​លា នាយ​សង្កាត់​ដើម្បី​សុំ​ការបំភ្លឺ តែ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​លើក​ទទួល មិនដឹង​ថា​រឿង​ការ​រឹះ​គន់​ពី​សំណាក់​មតិ​មហាជន​រឹះ​គន់​ទៅលើ​លោក ឈាង មា​លា ថា​មាន​ការ​បើកដៃ​ទៅ​អោយ​ពួក​ឈ្មួញ​ចូល​កាប់បំផ្លាញ​ព្រៃ​អង់​តែ​ន​យ៉ាង​អនាធិប្បតេយ្យ​បែប​នេះ​។​តែ​មតិ​មហាជន​មួយចំនួន​ទៀត​បាន​និយាយ​រឹះ​គន់​ចំៗ​ទៅលើ​សមត្ថកិច្ច​ដែល​ឈរជើង​នៅតាម​ដងផ្លូវ​ចាប់ពី​ចំនុច​ផ្លូវបំបែក 44 ទៅ​ដល់​ផ្សារ​កំពង់ថ្ម អ្នក​ទាំងនេះ​គេ​មិនដែល​ឃើញ​មាន​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ការកាប់​បំផ្លាញ​នឹង​ដឹកជញ្ជូន​ផល​និង​អនុផល​ព្រៃឈើ​ចេញពី​តំបន់​ព្រៃ​អង់​តែ​ន​ម្តងណា​ឡើយ​។​

​តើ​លោក ប៊ុន សុធី នាយ​ខ័ណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ​.​បានដឹង​ហើយ​ឬ​នៅ​ចំពោះ​លោក ឈាង មា​លា ដែល​បើក​ភ្លើង​ខៀវ​អោយ​គ្រុម​ឈ្មួញ​បើក​កាត់​មុខ​ស្នាក់ការ​បែបនេះ​? សព្វថ្ងៃ​នេះ​ព្រៃ​អង្តែន​ត្រូវបាន​ពួក​ក្រុមកាឡេ​ថងបួន​ភូមិ​ខាងលើ​កំពុងមានការ​កាប់បំផ្លាញ និង​ដឹកជញ្ជូន​រាល់ថ្ងៃ​រាល់​យប់​យកទៅលក់​អោយ​ពួក​អ្នក​ដាក់​ម៉ាស៊ីន​ថាស​ជ្រៀក​ឈើ​អត់​ច្បាប់​នៅ​ភូមិ​កំពង់​ស្ដេច ស្រុក​បារាយណ៍ ដែល​ក្រោម​ការ​គ្រប់​គ្រោង​របស់លោក ហេង កា​ម៉ិច នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បារាយណ៍​នាពេល​បច្ចុប្បន្ន​ត្រូវបាន​មតិ​មហាជន​រឹះ​គន់​ពេញៗ​មាត់​ថា​លោក ហេង កា​ម៉ិច នាយ​សង្កាត់​រូបនេះ​មិនដែល​ឃើញ​ចុះ​ទៅ​ធ្វើ​ការទប់ស្កាត់ និង​បង្ក្រាប ម៉ាស៊ីន​ថាស​ជ្រៀក​ឈើ​ខុស​ច្បាប់​ខាងលើ​នោះទេ ឬ​មួយ​លោក ហេង កា​ម៉ិច​អង្គុយចាំ​ទទួល​ផល​ពី​បទល្មើស​ទាំង​នោះ ។​

​ពាក់ព័ន្ទ​រឿងរ៉ាវ​បទល្មើស​ការកាប់បំផ្លា​ញ​តំបន់​ព្រៃ​អង់​តែ​ន​នេះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ធំ​បាន​ទទូច​សុំ​សំណូមពរ​ទៅ​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ ជួយ​ហៅ​មន្ត្រី​ពាក់ព័ន្ធ​ខាងលើ​ទៅ​ធ្វើ​ការណែនាំ និង​ងូតទឹក​ដុសក្អែល​អោយ​ផង ៕
​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.