ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​អភិបាល​ខេត្ត​កំពត ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​ពន្លឿន​ក្នុង​ការប្រមូល​សំរាម​ក្នុងក្រុង​កំពត ឲ្យបាន​លឿន​បំផុត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ៖ អភិបាលក្រុង​កំពត ត្រូវតែ​ជំរុញ​ដល់​ក្រុមហ៊ុន​ប្រមូល​សំរាម​ឲ្យ​ពន្លឿន​ក្នុង​ការងារ​ប្រមូល​សំរាម និង​កាក​សំណល់​ឲ្យបាន​ផុលផុស​និង​ឆាប់រហ័ស ដើម្បី​ឲ្យមាន​សោភ័ណភាព ហើយ​សកិ្តស​ម​ជា​ទីក្រុង​ស្អាត​ជា​ផ្ការំដួល​បី​ទង ពិសេស​អបអរ​ក្នុង​ពិធី​កំពត​សង្ក្រាន្ត​ឆ្នាំ​២០១៩​។​

​ការលើកឡើង​បែប​នេះ ខណៈ​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ អនុគណៈកម្មការ រៀបចំ​កម្មវិធី​កំពត​សង្ក្រាន្ត ឆ្នាំ​២០១៩ និង​ការងារ​ត្រៀម​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទី​រួម​ខេត្តកំពត កាលពី​រសៀល​ថ្ងៃ​ចន្ទ ៥​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩​។​

​ដោយ​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក ផងដែរ​។​

​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍​ទៀតថា ដើម្បី​ឲ្យ​កម្មវិធី​កំពត​សង្ក្រាន្ត​ឆ្នាំ​ថ្មី ២០១៩​នេះ​កាន់តែ​មាន​ភាព​អធិកអធម លោក​ស្នើ​ដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត រៀបចំ​ធ្វើ​អនាម័យ សម្អាត​បរិស្ថាន​នៅ​ជុំវិញ​អង្គភាព ដោយ​ត្រូវតែ​លាប​ពណ៌​របង និង​ដាក់​ភ្លើង​លម្អ​នៅ​ពេល​រាត្រី​ឲ្យមាន​សោភ័ណភាព ហើយ​ក៏​ជំរុញ​ដល់​លោក​អភិបាលក្រុង ហាមឃាត់​មិនឲ្យ​មាន​ការចត​ម៉ូតូ​អាណាធិបតេយ្យ នៅលើ​ផ្លូវ​ក្បែរ​ផ្សារ​សាមគ្គី ពិសេស​ក្រុមហ៊ុន​ប្រមូល​សំរាម ត្រូវតែ​ពន្លឿន​ក្នុង​ការប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​ឲ្យបាន​ទាន់​ពេលវេលា កុំ​ឲ្យ​ទុក​បង្អាប់​ឬ​ស្តុក​ចោល​យូរ ដែល​នាំ​បង្ក​ជា​ភាព​អាប់អួរ​ក្នុង​ក្រុង​កំពត​របស់​យើង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.