ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច ដឹកនាំ​សហការី ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​អាង​ទំនប់​ភ្នំ​ដំរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃអាទិត្យ​៤​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះ​ពិនិត្យ​មើល​អំពី​ស្ថានភាព​ទំនប់​អាង​ស្តុក​ទឹក​ភ្នំ​ដំរី ដែល​ស្ថិត​ជាប់​គ្នា​រវាង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​ដំណាក់​កន្ទួត​ខាងជើង និង​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​ជា​ទីតាំង​ស្តុក​ទឹក​មួយ​ដ៏​សំខាន់​សម្រាប់​តម្រូវការ​ប្រើប្រាស់​ប្រាំ​ថ្ងៃ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ការចុះពិនិត្យ​ស្ថានភាព​ទឹក​ព្រឹក​នេះ លោក​អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បានឲ្យដឹងថា អាង​ទំនប់​ភ្នំ​ដំរី គឺ​ស្ថិតក្នុង​ភូមិ​ព្រៃ​កែស ឃុំ​ដំណាក់​កន្ទួត​ខាងជើង និង​ភូមិ​អូរ​រលួស ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ដែល​មាន​ទំហំ ១.០០០​ម៉ែត្រ​x១.០០០​ម៉ែត្រ ពិតជា​បាន​ផ្តល់​នូវ​សារសំខាន់​បំផុត សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ចំនួន​២ គឺ​ឃុំ​ដំណាក់​កន្ទួត​ខាងជើង និង​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង​។ ប៉ុន្តែ​ដោយសារ​កត្តា​អាកាសធាតុ​ក្នុង​ឆ្នាំនេះ​មាន​កម្តៅ​ខ្លាំង គាប់​ជួន​ទំនប់​ទឹក​នេះ​នៅជាប់​បឹង​ចង្កេះភ្នំ​ទើប​ធ្វើឲ្យ​ទឹក​ត្រូវ​ហូរ​ច្រោះចូល​តាម​ក្រហែងថ្ម និង​ជ្រាប​ទៅ​ក្រោម​ភ្នំ បណ្តាល​ឲ្យ​ស្ថានភា​ពទឹក​នៅ​ក្នុង​អាងទឹក​ភ្នំ​ដំរី​កាន់តែ​ស្រុត​ស្រក​ចុះ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​។​ទន្ទឹម​នឹង​ស្ថានភាព​បែប​នេះ លោក​បាន​និង​កំពុងរ​ក​វិធានការ ដើម្បី​រក្សា​ទឹក​នៅ​អាង​ទំនប់​នេះ ឲ្យមាន​លំនឹង​ដូច​មុន​វិញ សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឲ្យបាន​គ្រប់គ្រាន់ តាម​តម្រូវការ​។ លោក​បាន​បញ្ជាក់ទៀតថា ដោយសារ​ខែប្រាំង​ឆ្នាំ​នេះ​មាន​សភាព​ក្តៅ​ខ្លាំង និង​ពុំ​មាន​ភ្លៀង​កក់ខែ​ផង​នោះ ធ្វើឲ្យ​ទំនប់ស្តុក​ទឹក​ភ្នំ​ដំរី​មានការ​ស្រក​ចុះ​យ៉ាងខ្លាំង ហើយ​ទឹក​នៅ​សេសសល់​ក្នុង​អាង​ប្រហែល​១០​ភាគរយ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ថា​៖ ទំនប់​ទឹក​ភ្នំ​ដំរី​នេះ​ជា​អាង​ផ្តល់​នូវ​ប្រភព​ទឹក​សម្រាប់​ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ ដែល​ទីតាំង​នេះ​បាន​គ្របដណ្ដប់​លើ​ផ្ទៃដី​ចំនួន​ពីរ​ឃុំ គឺ​ឃុំ​ដំណាក់​កន្ទួត​ខាងជើង និង​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង​។

​ជាមួយនឹង​ក្នុង​ដំណើរ​ពិនិត្យ​ស្ថានភាព​ទឹក​ក្នុង​ព្រឹក​នេះ លោក អភិបាល​ស្រុក​កំពង់ត្រាច ក៏​បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន ជូន​ដល់​ក្រុម​សហគមន៍​ថែរក្សា​ទឹក​អាង​ទំនប់​ភ្នំ​ដំរី ដើម្បី​ជា​ការលើកទឹកចិត្ត ក្នុង​កិច្ច​ការពារ​កន្លងមក​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល បន្ទាប់​ពី​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​ទំនប់​ភ្នំ​ដំរី​រួចមក អាជ្ញាធរ​ស្រុក​កំពង់ត្រាច ក៏​បាន​ដឹកនាំ​សហការី​ចុះ​ពិនិត្យ​ការជួសជុល​កំណាត់​ផ្លូវលំ​មួយ​ខ្សែ​ត​ភ្ជាប់​ពី​ផ្លូវ​រថភ្លើង ទៅ​ទំនប់ទឹក​ភ្នំ​ដំរី ដែល​គាំទ្រ​ថវិកា​ដោយ​ក្រុម​ការងារ​យុវជន សាលារៀន​ចិន គាក ឃួន និង​សប្បុរសជន​នានា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.