ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ!

ការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងក្រសួងមហាផ្ទៃ និងស្ថានទូតវៀតណាមប្រចាំកម្ពុជា បញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសរីករាយ និងរឹតចំណងមិត្តភាព

ការប្រកួតកីឡាវាយកូនគោលមិត្តភាពរវាងក្រសួងមហាផ្ទៃ និងស្ថានទូតវៀតណាមប្រចាំកម្ពុជា បញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសរីករាយ និងរឹតចំណងមិត្តភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ក្នុងកម្មវិធីប្រកួតកីឡាវាយកូនគោល មិត្តភាពរវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ត្រូវបានបញ្ចប់ដោយជោគជ័យ ក្នុងបរិយាកាសរីករាយ និងរឹតចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម។

ការប្រកួតនេះ មានការអញ្ជើញចូលរួមពីសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមកីឡាវាយកូនគោលក្រសួងមហាផ្ទៃ, លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា និងប្រតិភូអមដំណើរផងដែរ។

លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា ការប្រកួតនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីកីឡាករនៃក្រសួងមហាផ្ទៃចំនួន៣២ រូប និងកីឡាករនៃស្ថានទូតវៀតណាមចំនួន ៣២ រូប ដែលបានមកជួបជុំគ្នានៅលើទីលានតែមួយ ប្រកួតជាមួយគ្នាប្រកបដោយមិត្តភាព និងភាពរីករាយ។

លោកបន្តថា ព្រឹត្តិការណ៍កីឡានេះ មិនមែនគ្រាន់តែជាការប្រកួតដើម្បីស្វែងរកអ្នកឈ្នះនោះទេ ប៉ុន្តែវាគឺជាការស្តែងឱ្យឃើញពី «ស្មារតីសាមគ្គីភាព មិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម»។

លោកបន្តថា ទាំងក្នុងពេលអតីតកាល បច្ចុប្បន្ន និងក៏ដូចជាថ្ងៃអនាគត ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរលើគ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ មនុស្សធម៌ បច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្ស និងវិស័យផ្សេងទៀតជាច្រើន ជាពិសេសវិស័យសន្តិសុខដែលជាការងារស្នូលដ៏សំខាន់នៃស្ថិរភាពជាតិ និងសុខសុវត្ថិភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។

លោកបន្តថា «កីឡាវាយកូនគោល គឺជាកីឡាដែលទាមទារនូវការអត់ធ្មត់ យុទ្ធសាស្ត្រ និងការគោរពគ្នាទៅវិញទៅមក។ តាមរយៈការវាយកូនគោលរួមគ្នានៅលើទីលាននាថ្ងៃនេះ យើងនឹងបង្កើតបាននូវបរិយាកាសដ៏រីករាយ បន្ធូរបន្ថយភាពតានតឹងពីការងារ ព្រមទាំងផ្តល់ឱកាសក្នុងការជួបជុំ ពិភាក្សា និងរឹតចំណងមិត្តភាព ឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត ស្របតាមទិសដៅនៃទំនាក់ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» រវាងប្រទេសយើងទាំងពីរ»។

លោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានថ្លែងថា ទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា ត្រូវបានកសាង និងបន្តពង្រឹងឡើង ដោយចំណងមិត្តភាពជិតស្និទ្ធរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងចំណោមការរួមចំណែកទាំងនោះ មិនអាចមិនលើកឡើងពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថានទូតវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជាបានឡើយ។

ស្ថានទូតវៀតណាមប្រចាំកម្ពុជា តែងតែដើរតួនាទីជាស្ពានភ្ជាប់ដ៏សំខាន់ ដើម្បីជួយឱ្យក្រសួងមហាផ្ទៃកម្ពុជា ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងសន្តិសុខសាធារណៈ និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាម រួមចំណែកក្នុងការរក្សាសន្តិសុខ ស្ថិរភាព និងជំរុញការអភិវឌ្ឍវិបុលភាព របស់ប្រទេសទាំងពីរ។

សមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មគ្រឿងញៀន គឺជាភស្តុតាងច្បាស់លាស់នៃកិច្ចសហប្រតិបត្តិការ ដែលមានប្រសិទ្ធភាព និងជាក់ស្តែងរវាងស្ថានទូតវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។

លោកបន្តថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពនៅថ្ងៃនេះ គឺជាឱកាសដ៏ល្អប្រសើរមួយសម្រាប់យើងទាំងអស់គ្នា ដើម្បីផ្អាកពីការងារដ៏មមាញឹក មកចែករំលែកពេលវេលារីករាយជាមួយគ្នា នៅលើទីលានវាយកូនគោល ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងរឹតបន្តឹងចំណងទាក់ទងទាំងផ្ទាល់ខ្លួន និងជាស្ថាប័ន។ ថ្ងៃនេះ យើងមិនត្រឹមតែមានការប្រកួតកីឡាដ៏ជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺជាឱកាសក្នុងការបន្តបណ្តុះ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាព និងសាមគ្គីភាពរវាងមន្ត្រីនៃស្ថានទូតវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។

លោកបន្តថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពនៅថ្ងៃនេះ គឺជាឱកាសដ៏ល្អប្រសើរមួយសម្រាប់យើងទាំងអស់គ្នា ដើម្បីផ្អាកពីការងារដ៏មមាញឹក មកចែករំលែកពេលវេលារីករាយជាមួយគ្នា នៅលើទីលានវាយកូនគោល ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក និងរឹតបន្តឹងចំណងទាក់ទងទាំងផ្ទាល់ខ្លួន និងជាស្ថាប័ន។ ថ្ងៃនេះ យើងមិនត្រឹមតែមានការប្រកួតកីឡាដ៏ជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺជាឱកាសក្នុងការបន្តបណ្តុះ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវមិត្តភាព និងសាមគ្គីភាពរវាងមន្ត្រីនៃស្ថានទូតវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា។

លោកបន្តថា កីឡាវាយកូនគោល គឺជាកីឡាដែលទាមទារការរួមបញ្ចូលគ្នារវាងយុទ្ធសាស្ត្រ ការសម្របសម្រួលយ៉ាងរលូន និងស្មារតីគោរពគ្នាទៅវិញទៅមក។ នេះក៏ជាតម្លៃដែលយើងតែងតែរួមគ្នាលើកស្ទួយ ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

លោកជឿជាក់ថា ការប្រកួតនៅថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃការបង្កើតការរីកចម្រើនថ្មីៗ ក្នុងកិច្ចសហប្រតិបត្តិការ ហើយគ្រប់ជំហាននៅលើទីលានបៃតង នឹងក្លាយជាភស្តុតាងនៃការរួមដំណើរ និងការគាំទ្រគ្នាទៅវិញទៅមក រវាងភាគីទាំងពីរនាពេលអនាគត។ លោកសង្ឃឹមថា ការប្រកួតនេះនឹងក្លាយជាសកម្មភាពប្រចាំឆ្នាំ ដែលជាស្ពានភ្ជាប់នៃការផ្លាស់ប្តូរវប្បធម៌ និងកីឡា ដើម្បីពង្រឹងការតភ្ជាប់ដ៏មានអត្ថន័យរវាងស្ថាប័នទាំងពីរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.