ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

ពិធី​បំពាក់​ឯកសណ្ឋាន​ជូន​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា​ចំនួន ១១៤៥​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​សៅរ៍ ៣​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៩ នេះ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត និង លោក សម កុសល នាយក នៃ​នាយកដ្ឋាន​ធនធានមនុស្ស​កាកបាទ​ក្រហម​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បំពាក់​ឯកសណ្ឋាន​ជូន​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា​ចំនួន ១.១៤៥​នាក់​។​

​បាន​អញ្ជើញ​ចូលរួម​ពិធី​នេះ​រួមមាន លោក លោកស្រី ជា​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត សមាជិក​គណៈកម្មាធិកា​រ គណៈ​កិត្តិយស គណៈកម្មាធិការ​អនុសាខា ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ក្រុម​ប្រតិបត្តិ លោកគ្រូ អ្នកគ្រូ​ទីប្រឹក្សា​យុវជន និង​យុវជន​កាកបាទក្រហម​កម្ពុជា សរុប ប្រមាណ ១.៨០០ នាក់​។​
​លោក ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​កិតិ្ត​យស​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​កំពត បាន​គូសបញ្ជាក់​ដោយ​ផ្តល់​នូវ​ចំណុច​ល្អៗ​ជាច្រើន​ដែល​តម្រូវឲ្យ​យុវជន​កាកបាទក្រហមកម្ពុជា​ត្រូវ​បន្ត​អនុវត្ត​ការងារ ព្រមទាំង​ផ្តែផ្តាំ​ឲ្យ​យុវជន​ទាំង​អស់​ត្រូវ​សហការ​គ្នា​សាង​នូវ​អំពើ​ល្អ​ឲ្យបាន​ច្រើន​ប្រកបដោយ​គុណធម៌ មានចិត្ត​សប្បុ​ស​រសធម៌ ក្នុង​ការងារ​ជួយ​សង្គម ជា​ពិសេស​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ ដោយ​មិន​ប្រកាន់​និន្នាការ ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ​។​

​ក្នុងឱកាស​នោះ លោក ជាវ តា​យ ក៏បាន​ផ្តល់​ប្រាក់​ឧបត្ថម្ភ សរុប​ចំនួន ១២.៥៧០.០០០៛ រួមមាន​៖
១/-​ឧបត្ថម្ភ​ជូន​ទីប្រឹក្សា​យុវជន​កាកបាទក្រហម ២៨ នាក់ ក្នុុង​ម្នាក់ៗ ទទួលបាន ៤០.០០០៛​។​
២/-​ឧបត្ថម្ភ​យុវជន​កាកបាទក្រហម ១.១៤៥​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន ១០.០០០៛​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.