ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានដូចខាងក្រោម៖

ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានដូចខាងក្រោម៖

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

-កងរាជអាវុធហត្ថបានឃើញការផ្សព្វផ្សាយនិងការបញ្ចេញមតិពាក់ព័ន្ធនឹងករណីជំនាញមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ អនុវត្តដីកាបញ្ជាឱ្យចូលខ្លួន ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។

-យោងតាមរបាយការណ៍របស់ជំនាញនគរបាលយុត្តិធម៌បានបញ្ជាក់ថា “នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២ និង ០០ នាទីនៅចំណុចបុរីChipMong60M ផ្លូវL01 ផ្ទះលេខ១៣៨ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ
អ ហ ភ ព សហការជាមួយកម្លាំងជំនាញ អ.ហ ខណ្ឌ ដង្កោ បានចុះអនុវត្ត ដីកាបញ្ជាឲ្យចូលខ្លួន របស់ ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានី -លេខ១៨៥ អ.យ.ក – លេខ១៨៦ អ.យ.ក ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង លួចមានស្ថានទម្ងន់ទោស ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ឈ្មោះ ម៉ែន សុភាព ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ លី ហួរ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ។ ក្នុងអំឡុងពេលអនុវត្ត ជនសង្ស័យទាំងពីរនាក់ មិនព្រមសហការជាមួយកម្លាំងសមត្ថកិច្ចដែលប្រកបដោយឯកសណ្ឋានត្រឹមត្រូវនោះទេ ហើយថែមទាំងបានយកទូរស័ព្ទថតលើសមត្ថកិច្ច និងប្រកែកថាសមត្ថកិច្ចមិនមានសិទ្ធិអនុវត្តដីកាតាមផ្លូវ ថាសមត្ថកិច្ចធ្វើខុសច្បាប់ទាំងស្រុង ថាសមត្ថកិច្ចសាហាវទទួលលុយគេមកកាក់ឡានពួកគាត់តាមផ្លូវ ថាសមត្ថកិច្ចបានលុយច្រើន និងប្រើពាក្យដៀលថា ពួកវាស៊ីលុយគេ…។ល។

-អង្គហេតុ៖ មុនពេលទទួលបានដីកាបញ្ជាឲ្យចូលខ្លួនពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ អាវុធហត្ថរាជធានីភ្នំពេញបានអនុវត្តត្រឹមត្រូវនូវ នីតិវិធីអង្កេតបឋម តាមបណ្តឹងរបស់ នារីម្នាក់ឈ្មោះ ឆែម ម៉េងហួង ដែលបានប្តឹងជនសង្ស័យ ៥នាក់ ១.ឈ្មោះ ម៉ែន សុភាព (ស្រី), ២.ឈ្មោះ លី ហួរ (ស្រី), ៣.ឈ្មោះ អាត់ ស៊ីណាត (ប្រុស), ៤.ឈ្មោះ ហ្សា ណា (ស្រី), ៥.ឈ្មោះ ណា ណា (ប្រុស) ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងលួចមានស្ថានទម្ងន់ទោសដោយសារប្រើហិង្សា។

-ជនរងគ្រោះបានរៀបរាប់ថា នៅថ្ងៃកើតហេតុ ទី១១ ខែមេសា ឆ្នាំ២០២៦ ខ្លួន(ជនរងគ្រោះ) បានទៅចូលរួមលេងកម្មវិធីសង្ក្រាន្តពីរនាក់ប្អូនរាប់អានឈ្មោះ អា ជីង នៅផ្ទះអ្នកស្គាល់គ្នាឈ្មោះ ដាណែត ស្ថិតនៅផ្ទះលេខ៦៤ បុរីពិភពថ្មី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដែលមានអ្នកចូលរួមច្រើនគ្នា ស្រាប់តែពេលខ្លួនទៅបន្ទប់ទឹកជាមួយប្អូនរាប់អានឈ្មោះ អា ជីង ពេលនោះ ជនសង្ស័យទាំង ៥នាក់ខាងលើ បានដើរចូលមក ដោយមានឈ្មោះ ហ្សា ណា ជាអ្នកកាន់ទូរស័ព្ទថត ឈ្មោះ ណា ណា ហក់មកចាប់ អា ជីង ឈ្មោះ អាត់ ស៊ីណាត ចាប់ដៃខ្លួន(ជនរងគ្រោះ) ទាំងសងខាង ហើយឈ្មោះ ម៉ែន សុភាព និងឈ្មោះ លី ហួរ បានធ្វើការព្រួតគ្នា វាយខ្លួន(ជនរងគ្រោះ) យ៉ាងធ្ងន់ធ្ងរ(មានរូបថតភ្ជាប់) និងបានលួចយកក្រវិលពេជ្រទំហំ៨លី មួយគ្រាប់ តម្លៃ ២៧,០០០ ដុល្លារ រួចជម្លៀសខ្លួនគេចចេញពីកន្លែងកើតហេតុតែម្តង។

-បច្ចុប្បន្នកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ បន្តតាមនីតិវិធី ។”

-សកម្មភាពនៃការអនុវត្តរបស់មន្ត្រីកងរាជអាវុធហត្ថ ស្របនឹងច្បាប់ចែង។ ភាគីនៃបណ្ដឹងអាចធ្វើការប្តឹងតវ៉ាតាមផ្លូវច្បាប់ ក្នុងករណីមន្ត្រីនគរបាលយុត្តិធម៌ប្រព្រឹត្តកំហុស នឹងទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា។

សូមសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធមេត្តាជ្រាប។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.