ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ព្រួញ រិទ្ធថា អំពាវនាវ​អោយប្រជា​ពលរដ្ឋមាន​ការ​យោគ​យល់ ខ​ណៈផ្លូវ ២១ខ្សែ ស្ថិត​ក្នុងគម្រោង​ដេញ​ថ្លៃរ​បស់​ADB ==> អភិបាលខេត្តស្វាយរៀង ណែនាំសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តតាមដានបទល្មើស Online Scam ដែលអាចនៅមានលួចបង្កប់តាមទីតាំងនានា ត្រូវបង្ក្រាបបោសសម្អាតឱ្យដល់ឬសគល់ ==> កាកបាទក្រហមកម្ពុជាខេត្តរតនគិរី បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកៀរគរមូលនិធិ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ==> ព្រឹកថ្ងៃនេះ អគារទីស្នាក់ការកណ្តាលពន្ធដារដ៏ស្កឹមស្កៃ ប្រណីត ទំនើប និងស៊ីវិល័យ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បើកទំព័រនៃសករាជថ្មីក្នុងវិស័យពន្ធដារ​របស់កម្ពុជា ==> សម្ដេចតេជោ ហ៊ុន សែន ប្រកាសជំហរមិនទទួលយក សមាជិកគណបក្សក្នុងសម្ព័ន្ធ ដែលទៅបង្កើតបក្សថ្មី ដើម្បីបានចូលជាសមាជិកភាពសម្ព័ន្ធបក្សនយោបាយនោះទេ ==> ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចប់មុខតំណែងប្រធានស្ថានីយជញ្ជីងអចល័តថ្នល់ទទឹង ខេត្តត្បូងឃ្មុំ ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ។ ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសខួបលើកទី៩ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ==> ម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរាជទូតហូឡង់ប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព... ==> ឯកឧត្ដម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២

ព្រឹកថ្ងៃនេះ អគារទីស្នាក់ការកណ្តាលពន្ធដារដ៏ស្កឹមស្កៃ ប្រណីត ទំនើប និងស៊ីវិល័យ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បើកទំព័រនៃសករាជថ្មីក្នុងវិស័យពន្ធដារ​របស់កម្ពុជា

ព្រឹកថ្ងៃនេះ អគារទីស្នាក់ការកណ្តាលពន្ធដារដ៏ស្កឹមស្កៃ ប្រណីត ទំនើប និងស៊ីវិល័យ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បើកទំព័រនៃសករាជថ្មីក្នុងវិស័យពន្ធដារ​របស់កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ឆ្លងកាត់ការគិតគូរដ៏ល្អិតល្អន់ម៉ត់ចត់ និងការលំបាកជាច្រើនអគារទីស្នាក់ការ​កណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារដ៏ស្កឹមស្កៃ និងមានភាពប្រណីត ទំនើប ស៊ីវិល័យ ត្រូវ​បានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃពុធ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។

ពិធីសម្ពោធអគារទីស្នាក់ការកណ្តាលអគ្គនាយកដ្ឋានពន្ធដារទីភ្នាក់ងារប្រមូលថវិកាដ៏សំខាន់សម្រាប់ជាតិ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួម​យ៉ាង​​ច្រើន​កុះករពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ មន្ត្រីរាជការអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើន​រូប​ទៀត។

អគារថ្មីទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបានរៀបចំដោយមានការគិតគូរ​បាន​យ៉ាង​ល្អិតល្អន់ ដោយមានបំពាក់នូវ​ឧបក​រណ៍​​បច្ចេកវិទ្យាទំនើប ដើម្បីបម្រើដល់ការ​គ្រប់​គ្រង ការប្រើប្រាស់ ការថែទាំ និងការធានា​សន្តិ​​សុខ ​និងសុវត្ថិភាពរបស់អគារ គួបផ្សំ​ជា​មួយ​រចនាបថ និងស្នាដៃវប្បធម៌ខ្មែរ​យ៉ាង​ប្រណីត។ ជាពិសេសជាង​នេះ អគារនេះត្រូវបាន​រៀប​ចំ​ដោយ​មានមុខងារ​គ្រប់​ជ្រុង​ជ្រោយ ដែលអាចបម្រើ​ដល់​គ្រប់តម្រូវការរបស់អ្នកប្រើ​ប្រាស់ ទាំងការបំពេញការងារ ការមក​ទទួល​សេវា​ពន្ធដារ និង​ការទទួលបានសេវាគាំទ្រពាក់​ព័ន្ធផ្សេងៗទៀត។

សំណង់អគារនេះ ត្រូវបានគូសប្លង់ និងសាងសង់ឡើងជាផ្លូវការនៅអំឡុងឆ្នាំ២០១៩ ដោយ​ក្រុមហ៊ុន​ក្នុង​ស្រុក C.M.E.D ត្រួតពិនិត្យគុណភាពបន្ថែមដោយក្រុមហ៊ុន Archetype Group និង​បានបញ្ចប់ការសាងសង់ជាផ្លូវការ ដោយជោគជ័យ នៅក្នុងឆ្នាំ២០២៥។

គម្រោងនេះ ត្រូវបានសាងសង់លើផ្ទៃដីសរុបចំនួន ២៥ ៧៥៥ម៉ែត្រការ៉េ និងនៅលើផ្ទៃ​ក្រឡា​សរុបចំនួន ១៥៩ ៦៣៤ម៉ែត្រការ៉េ ដោយមានអគារការិយាល័យ រដ្ឋបាលសរុបចំនួន ៣០ជាន់ និងអគារពាណិជ្ជកម្មចំនួន ៤ជាន់។

ការិយាល័យសម្រាប់មន្រ្តីរាជការពន្ធដារបម្រើការងារ មានសរុបចំនួន ១៩ជាន់។ ជាន់នី​មួយ​ៗ​មានលម្អផ្ទាំងថ្មធម្មជាតិចម្លាក់លៀននៃទេវកថា រឿងកូរសមុទ្រទឹកដោះ ចំនួន ១៥ផ្ទាំង​ផ្សេងៗគ្នា រៀបចំទៅតាមលំដាប់លំដោយនៃសាច់រឿងទាំងមូល, មានលំហការិយា​ល័យ​ធ្វើ​ការប្រកបដោយផាសុកភាព និងមានទីតាំងទទួលទានអាហាររួមគ្នាផងដែរ។

អគារនេះមានការិយាល័យសម្រាប់ជួលចំនួន ៥ជាន់ ចាប់ពីជាន់ទី១០ ​ដល់ជាន់ទី១៤ មាន​ទីធ្លាធំទូលាយ អនុញ្ញាតឱ្យអ្នកជួលអាចរៀបចំ​ ឬរចនាការិយាល័យ ស្របទៅនឹង​តម្រូវការ​អាជី​វកម្មរបស់ខ្លួនបានដោយងាយស្រួល។

ចំណែកឯអគារពាណិជ្ជកម្ម ត្រូវបានរចនាឡើងសម្រាប់​ប្រើប្រាស់ជាបណ្តុំសេវាកម្មតែមួយ ភ្ជាប់គ្នារវាងទីតាំងផ្តល់សេវាអ្នកជាប់ពន្ធទៅនឹងផ្សារទំនើប។ លំហកណ្តាលនៃអគារនេះ លាត​សន្ធឹងពីជាន់ផ្ទាល់ដី ដល់ជាន់ទី៤ ជាមួយនឹងទំហំផ្ទៃក្រឡាជួលសរុបចំនួន ១១ ៣៥៤ម៉ែត្រការ៉េ។

អគារទីស្នាក់ការនេះ មានចំណតយានយន្តដ៏ធំទូលាយ សរុបចំនួន ៥ជាន់ ជាមួយ​ការ​ប្រើ​ប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មចំណតយានយន្ត។ ប្រព័ន្ធនេះ ជួយដល់អ្នកបើកបរក្នុង​ការស្វែង​រក​​ចំណត ប្រកបដោយភាពងាយស្រួល រហ័សទាន់ចិត្ត និងកាត់បន្ថយពេលវេលា។ នៅ​ពេល​​យានយន្តឈានចូលដល់ច្រកចូលចំណត នឹងមានផ្ទាំងទិន្នន័យផ្តល់ព័ត៌មានលម្អិត អំពី​ចំនួន​ចំណតទំនេរក្នុងអគារ និងទៅតាមជាន់ រួមជាមួយនឹងពន្លឺសញ្ញាភ្ជាប់ពិដាន ពណ៌​ក្រ​ហម ឬ ពណ៌បៃតង ជាសញ្ញាសម្គាល់បង្ហាញពីចំណតដែលនៅទំនេរ។

ការចាប់កំណើតនៃអគារ ទីស្នាក់ការកណ្តាលថ្មី របស់អគ្គនាយកដ្ឋានពន្ធដារនេះ គឺជា​ការ​បើកទំព័រនៃសករាជថ្មីមួយក្នុងវិស័យពន្ធដារ​របស់កម្ពុជា នឹងក្លាយជាកត្តាជំរុញកំណើន​សេដ្ឋ​​កិច្ច​ជាតិដ៏យូរអង្វែង ហើយនេះ ជាសក្ខីកម្មមិនអាចប្រកែកបានត្រង់ថា សមិទ្ធផល​នេះ នឹង​ចូល​រួមក្នុងដំណើរកសាងអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា តាមរយៈការផ្តល់សេវាសា​ធា​រណៈក្នុង​យុគសម័យបច្ចេកវិទ្យា។

អគារថ្មីនេះ មិនត្រឹមតែជាសមិទ្ធផលថ្មីមួយសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូប​តំណាងឱ្យភាពរីកលូតលាស់ រឹងមាំ ស្ថិរភាព លេចធ្លោប្រកបដោយទំនុកចិត្តខ្ពស់ និងជា​អនា​គត​ដ៏ត្រចះត្រចង់ ជាសញ្ញាណនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋា​ភិបាល​​កម្ពុជា ក្នុងការផ្តល់​សេវា​សា​ធារណៈ ជាទីកន្លែងដែលប្រជាពលរដ្ឋ អ្នកជាប់ពន្ធ និងមន្ត្រីរាជការពន្ធដារ​ទាំង​អស់ អាច​ទទួលបាននូវបទពិសោធន៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិត ទំនើប ទាន់សម័យ ប្រសិទ្ធភាព ផាសុកភាព ប្រណិតភាព គុណភាព នៃការផ្តល់ និងទទួលសេវាពន្ធដារ ក្រោមដំបូលតែមួយ ក្នុងគោលដៅបន្តដំណើរអភិវឌ្ឍប្រទេសជាតិជាមួយគ្នា។​

ការសម្រេចបាននូវសំណង់អគារទីស្នាក់ការកណ្តាលថ្មីរបស់អគ្គនាយកដ្ឋានពន្ធដារដ៏ប្រណីតនេះ គឺជាដំណើរដ៏វែងឆ្ងាយ និងឆ្លងកាត់ការគិតគូរល្អិតល្អន់ និងម៉ត់ចត់ជាទីបំផុត។ បើតាម​លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ការសាងសង់ ត្រូវបានគិតគូររាប់ចាប់ពីការស្វែងរកទីតាំងឡើងទៅ។ ការជ្រើសតំបន់អភិវឌ្ឍន៍​ជ្រោយ​ចង្វារ ក៏ព្រោះតែតំបន់នេះស្ថិតនៅមិនឆ្ងាយពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ ក៏ដូចជាទី​តាំងទីស្នាក់ការកណ្តាលចាស់ ដែលនៅតែធានាភាពងាយស្រួលក្នុងការមកទទួលសេវា​របស់​អ្នកបង់ពន្ធ។ បន្ថែមពីលើនោះ ទីនេះជាតំបន់ដែលមានសក្តានុពល​ក្នុងអភិវឌ្ឍ​នាពេល​អនាគត និងមានភាពស្រលះទូលាយ ដែលអាចកាត់បន្ថយផលប៉ះពាល់ក្នុងការសាង​សង់​នានា​ជាអតិបរមា និងអាចសម្រួលដល់រំហូរដំណើរការសាងសង់បានយ៉ាងងាយស្រួល។

ការជ្រើសរើសទីតាំងនេះ ក៏ស្ថិតក្នុងការរំពឹងទុកខ្ពស់ក្នុងការចូលរួមគាំទ្រដល់ការ​អភិវឌ្ឍ​រាជ​ធានីភ្នំពេញ ក៏ដូចជាតំបន់ជុំវិញរាជធានី។ ជាក់ស្តែងមកទល់ពេលនេះ សន្ទុះនៃការរីក​ចម្រើន​នៅតំបន់ជ្រោយចង្វារបានកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់ ចាប់តាំងពីការ​សាង​សង់អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បានឱ្យដឹងដែរថា ក្រៅពីការជ្រើសរើសទីតាំងហើយនោះ ការសាងសង់ក៏​ត្រូវ​បាន​គិតគូរ​ឱ្យអគារនេះក្លាយ​ជា​កន្លែង​បណ្តុំនៃសេវាកម្មសម្រាប់អ្នកបង់ពន្ធ និងសាធារ​ណ​ជន ដែលភាសាបរទេសហៅថា «One-stop Servic» ដោយអ្នកបង់ពន្ធអាចទទួល​បាន​នូវ​រាល់សេវាពាក់ព័ន្ធនានា តាម​តម្រូវការក្នុងការទីតាំងតែមួយប្រកប​ដោយភាព​ងាយ​ស្រួល និងប្រសិទ្ធភាពខ្ពស់។ គោលគំនិតនេះ មិនត្រឹមតែបង្ហាញពីអត្តសញ្ញាណ​ថ្មីរបស់​ស្ថា​ប័នប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងរដ្ឋបាលសារពើ​ពន្ធ​ដែលមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងការឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹង​តម្រូវ​ការរបស់អគ្គនាយកដ្ឋានពន្ធដារ និងអ្នកបង់ពន្ធ។

ស្របតាមទិសដៅនេះ អគារនេះ ត្រូវបានរចនាឡើងដើម្បីបំពេញមុខងារ និងគោលបំណង​សំខាន់ៗ​រួមមាន៖ ការគាំទ្រការងាររដ្ឋបាល, ការផ្តល់សេវាសាធារណៈ, ការផ្តល់ការគាំទ្រ​ផ្នែក​បច្ចេក​វិទ្យា​ព័ត៌មានឌីជីថល, មជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Center), ការគាំទ្រ​ដល់​ការបណ្តុះបណ្តាល និងកិច្ចសហការនានា, ការគាំទ្រដល់ប្រតិបត្តិការការងារប្រចាំថ្ងៃ និងការផ្តល់សេវាកម្មគាំទ្រនានា ដើម្បីផ្តល់ភាពប្រទាក់ក្រឡាដល់ការបង់ពន្ធ។

អគារនេះ ត្រូវបានរៀបចំជា២ផ្នែក គឺអគារខ្ពស់ និងអគារទាប។ អគារខ្ពស់ ត្រូវបានរៀប​ចំជា «អគារការិយាល័យ» ដែលមានកម្ពស់៣០ជាន់ ត្រូវបានរៀបចំសម្រាប់មុខងារ​ការិយា​ល័យ បន្ទប់ប្រជុំ និងបដិសណ្ឋារកិច្ច ដែលគាំទ្រដល់ការបំពេញការងាររដ្ឋបាល និងការសម្របសម្រួលការងាររជាមួយអង្គភាពផ្សេងៗក្នុងអគ្គនាយកដ្ឋានពន្ធដារ។ អគារនេះ ក៏ត្រូវបានរៀបចំឱ្យមានបន្ទប់ផ្សាយផ្ទាល់ និងមជ្ឈមណ្ឌលទិន្នន័យ។

អគារទាប ត្រូវបានរៀបចំជា «មជ្ឈលមណ្ឌលសន្និសីទ និងផ្សារទំនើប» ដើម្បីបម្រើដល់មុខងារសេវាសាធារណៈ ការជួបជុំ និងការផ្សព្វផ្សាយចំណេះដឹងអំពីប្រព័ន្ធពន្ធដារ និងសេវាកម្មនានា ដែលប្រទាក់ក្រឡាជាមួយការបង់ពន្ធ។

អគារនេះត្រូវបានសាងសង់ដោយមានការផ្ចិតផ្ចង់គ្រប់ផ្នែករួមទាំងផ្នែកសំណង់ ផ្នែកបច្ចេកវិទ្យា និងផ្នែកវប្បធម៌។

១៖ ផ្នែកសំណង់ សាងសង់ឡើងដោយមានភាពរឹងមាំ និងទាន់សម័យអនុលោមតា​មរាល់​ច្បាប់ បទប្បញ្ញត្តិ និងស្តង់ដារវិស្វកម្ម និងសំណង់ជាតិ និងអន្តរជាតិសំខាន់ៗក្នុងសំណង់។
២៖ ផ្នែកបច្ចេកវិទ្យា ត្រូវបានបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធនានា ដែលមានលក្ខណៈ​ទំនើប និងប្រកបដោយនវានុវត្តន៍ខ្ពស់។
៣៖ ផ្នែកវប្បធម៌ មានការបញ្ចូលគ្នារវាងការរចនាបែបទំនើប និងស្នាដៃសិល្បៈ​ខ្មែរ​មួយចំនួន ដែលរក្សាបាននូវអត្តសញ្ញាណវប្បធម៌ខ្មែរយ៉ាងស្រស់ស្អាត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.