ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ ៖ នៅ​ថ្ងៃ​ចន្ទ ៥​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ១,២៤៥​នាក់ នារី ៥៧២​នាក់ បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។​

​លោកស្រី ទេព កូលាប សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ បានឲ្យដឹងថា និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នេះ មាន​និស្សិត​បញ្ចប់​ការសិក្សា​កម្រិត​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​។ ក្នុងចំណោម​និស្សិត​ទទួល​សញ្ញាបត្រ​នេះ មាន​និស្សិត​អាហារូបករណ៍​របស់​ស​ម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៦៦​នាក់ (​នារី ២៨​នាក់​) និង​និស្សិត​ពិការ​កាយសម្បទា​ចំនួន ៣​នាក់ (​នារី ១​នាក់​)​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បានបញ្ជាក់​ថា អ្នក​ដែល​ទទួលបាន​នីតិ​សម្បទាន​ខាង​នយោបាយ អាចធ្វើ​សកម្មភាព​របស់​ខ្លួន​បាន​ធម្មតា ប៉ុន្ដែ​អ្នក​មិនទាន់​ទទួលបាន​នីតិ​សម្បទាន មិន​អាច​ធ្វើ​សកម្មភាព​បាន​ឡើយ បើ​ហ៊ាន​តែ​ធ្វើ​សកម្មភាព​នឹង​ប្រឈមមុខ​ជាមួយ​ផ្លូវច្បាប់​។​

​ក្រៅពី​ស្នើ​ឲ្យមាន​ការបែងចែក​គ្នា​ឲ្យ​ច្បាស់លាស់ ចំពោះ​អ្នក​ទទួលបាន​នីតិ​សម្បទាន​នយោបាយ និង​អ្នក​មិនទាន់​ទទួលបាន​ហើយ​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​លើកឡើង​ថា អ្នក​ដែល​ទទួលបាន​នីតិ​សម្បទាន​នយោបាយ អាច​ធ្វើ​សកម្មភាព​បាន​គ្រប់​ទម្រង់​ទាំងអស់ តែ​រាល់​សកម្មភាព​នោះ ត្រូវ​បញ្ជាក់​ថា មិន​ស្ថិត​ក្រោម​រូបភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​រំលាយ​ឡើយ​។​

​ការ​មាន​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៩​នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ប្រគល់​ស​ញ្ញាប​ត្រ័ដល់​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ១,២៤៥​នាក់ នារី​៥៧២​នាក់ បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ដទៃទៀត គេ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ជួបជុំ​ក្រុម​អ្នកគាំទ្រ ប៉ុន្ដែ​សូម​បញ្ជាក់​អា​បក្ស​មួយ​ដែល​ស្លាប់​ទៅហើយ គេ​មិន​ត្រូវ​ធ្វើ​សកម្មភាព តាម​រូបភាព​បក្ស​នេះ​ទេ​អត់​បាន​ទេ​។ ប៉ុន្ដែ​គេ​អាច​ជួប​ជាមួយ​អតីត​អ្នកគាំទ្រ​បក្ស​ហ្នឹង ក្នុង​ទម្រង់​ណាមួយ​រឿង​របស់​គេ ប៉ុន្ដែ​ទម្រង់​ងាប់​ទៅហើយ​នេះ វា​អត់​រស់​ឡើង​វិញ​ទេ អញ្ចឹង​សូម​បង្កលក្ខណៈ​លើ​បញ្ហា​នេះ​»​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បាន​បន្ដថា «​ប៉ុន្ដែ​សូម​ជម្រាប​ដែរ អ្នក​ដែល​មិន​បាន​ទទួល​នីតិ​សម្បទាន​ខាង​នយោបាយ​ទេ អ្នក​ឯង​ធ្វើ​សកម្មភាព គឺ​ខុសច្បាប់ ខ្ញុំ​ត្រូវតែ​ចាត់ការ​អ្នកឯង​ហើយ​។ ពីរ​ចែកឲ្យដាច់​ពី​គ្នា មួយ​អ្នក​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ មួយទៀត​អ្នក​ដែល​មិន​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោបាយ តាម​សាលដីកា​តុលាការ​កំពូល​។ ហើយ​បើ​អ្នក​ធ្វើឲ្យ​ចលនា​ខុសច្បាប់ និង​បក្ស​ខុសច្បាប់ អាហ្នឹង​ទោស​កាន់តែ​ធ្ងន់ធ្ងរ គឺ​ការប្រឆាំង​សាលដីកា​តុលាការ​កំពូល​»​។​

​សម្ដេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សង្កត់ធ្ងន់​ថា រាល់​បុគ្គលិក​ទាំង​ជាប់​បំរាម​ទាំងឡាយណា ដែល​មិន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ទេ​នោះ ត្រូវតែ​រង់ចាំ​រហូតដល់​ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។​

​សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​មានប្រសាសន៍​បន្ថែម​ថា ប្រទេស​កម្ពុជា​បាន​រំលាយ​គណបក្សនយោបាយ​មួយ ដែល​បាន​ធ្វើ​សកម្មភាព​ខុសច្បាប់ មុន​ពេល​បោះ​ឆ្នោត​មួយ​ឆ្នាំ ប៉ុន្ដែ​ប្រទេស​ថៃ​វិញ បាន​រំលាយ​គណបក្សនយោបាយ ក្នុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​តែម្ដង ដូច្នេះ​ហើយ​ប្រទេស​ដទៃ​ដែល​ពូកែ​វាយតម្លៃ​លើ​បញ្ហា​នេះ គិត​យ៉ាងដូចម្ដេច​ដែរ​?​។​

​លើសពីនេះ នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ គ្រប់​ទីកន្លែង​ទាំងអស់ ជួយ​សម្រួល​ដល់​អ្នក​ដែល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ មាន​ឱកាស​ធ្វើ​នយោបាយ​ពិតប្រាកដ តាមរយៈ​ការជួបជុំ​នៃ​អ្នកគាំទ្រ ឬ​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត​។​

​សូម​រំលឹក​ថា គិត​រហូត​ដល់​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៩ មាន​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​៩​រូប​ហើយ ត្រូវបាន​ព្រះមហាក្សត្រ និង​ប្រមុខរដ្ឋស្តីទី ផ្តល់​នីតិសម្បទា​នយោបាយ​ឡើងវិញ​។​

​អតីត​ថ្នាក់ដឹកនាំ អតីត CNRP ទាំង​៩​នោះ​រួមមាន ទី​១៖ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២៖ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣៖ លោក ស៊ីម សុវណ្ណនី និង​ទី​៤៖ លោក រៀល ខេមរិន្ទ ដែល​ជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥៖ លោក អ៊ូ ច័ន្ទ​រ័ត្ន​, ទី​៦៖ លោកស្រី ទេព សុ​ទ្ធី​, ទី​៧៖ លោក កង គឹម​ហាក់ ទី​៨៖ លោក ជីវ កត្តា និង ទី​៩៖ លោក ច័ន្ទ សិលា ផងដែរ​។​ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏​បាន​ជួយ​ជំរុញ​ជូន​ប្រគល់​ស​ញ្ញាប​ត្រ័ដល់​និស្សិត​សកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ១,២៤៥​នាក់ នារី​៥៧២​នាក់ បន្ទាប់ពី​ពួកគេ​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​បន្ត​ពី​សម្តេច​តេជោ ហ៊ុន សែន ជូន​រួច​នេះ​ឯកឧក​ឧត្តមក៏​បញ្ជាក់​ថា​ការ​ការចែក​សញ្ញាបត្រ័​ថ្ងៃ​នេះ​និស្សិត​ទាំងអស់​នេះ​ត្រូវបាន​ការងារ​ធ្វើ​គ្រប់ៗ​គ្នា​បើ​សិស្ស​និស្សិត​ណាមួយ​មិនទាន់​បាន​ការងារ​ធ្វើ​ត្រូវ​ទំនាក់​ទង​ទៅ​សកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ៕
​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.