ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពោធិ៍សាត់៖ ក្នុងស្មារតីអភិរក្សប្រពៃណី និងរំលឹកគុណូបការៈ ចំពោះវីរបុរសស្នេហាជាតិ នាថ្ងៃសៅរ៍-អាទិត្យ ៨-៩រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី០៩-១០ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រារព្ធពិធីបុណ្យឡើងរោងជូនទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ យ៉ាងអធិកអធម នៅទីតាំងបូជនីយដ្ឋានប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន។

ពិធីដ៏សក្ការៈនេះ ស្ថិតក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដោយបានការចូលរួមពី ឧកញ៉ា ភួ ពុយ តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងលោកស្រីតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ។

កម្មវិធីនេះរៀបចំឡើងយ៉ាងសមរម្យតាមគន្លងប្រពៃណី និងជំនឿសាសនា ដើម្បីឧទ្ទិសកុសល និងសម្ដែងការដឹងគុណ ចំពោះបុព្វបុរស។ *ពេលរសៀលថ្ងៃសៅរ៍ ទី០៩ ខែឧសភា ជួបជុំភ្ញៀវកិត្តិយស និងទទួលព្រះសង្ឃ, ពិធីសែនក្រុងពាលីតាមបែបសាសនា, នមសិកា សមាទានសីល និងព្រះសង្ឃ៩អង្គ ចម្រើនព្រះបរិត្ត និងពិធីអភិសេករូបសំណាក ទេពឧកញ៉ាឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ។ *ពេលព្រឹកថ្ងៃអាទិត្យ ទី១០ ខែឧសភា ព្រះសង្ឃនិមន្តដល់ និងចាប់ផ្តើមទទួលវន្តរកិច្ច នមសិកាសីល, ព្រះសង្ឃចំនួន១៣៥អង្គ និមន្តបិណ្ឌបាត្រ, គណៈអធិបតីអុជទៀនធូប និងឧទ្ទិសដង្វាយ (វន្តទាអាវុធចំនួន៣ដង), ពិធីសែនជូនកងទ័ព ដើម្បីជាកិច្ចរំលឹកគុណូបការៈ, អធិបតីអញ្ជើញស្រោចទឹកផ្នូរ និងទស្សនារបាំ ចែកទានកុសល ជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។

គួរជម្រាបជូនថា បើតាមការរំលឹកពីគណៈកម្មការគ្រប់គ្រងបូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង គឺជាមេទ័ពដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គច័ន្ទរាជា។ ដើម្បីកម្ចាត់សត្រូវ លោកបានសម្រេចចិត្តបូជាជីវិត លោតចូលរណ្ដៅលំពែងទៅកេណ្ឌ “ទ័ពខ្មោច” រហូតទទួលបានជ័យជម្នះដ៏អស្ចារ្យ។ ក្នុងស្មារតីស្នេហាជាតិដ៏មុតមាំនេះ ជំទាវ ខាន់ ខៀវ និងបុត្រា២រូបទៀត ក៏បានលោតសម្លាប់ខ្លួនតាមលោកតាផងដែរ។ ចាប់តាំងពីពេលនោះមក វិញ្ញាណក្ខន្ធដ៏មានប្ញទ្ធិបារមីរបស់ទេពឧកញ៉ា តែងតែជួយថែរក្សាទឹកដីខេត្តពោធិ៍សាត់ និងប្រទេសជាតិឱ្យជួបតែសេចក្តីសុខ ទើបអ្នកស្រុកតែងតែធ្វើពិធីឡើងរោងរៀងរាល់ឆ្នាំ ពិសេសក្នុងខែពិសាខនេះ។ បច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត និងមន្ទីរវប្បធម៌ វិចិត្រសិល្បៈខេត្ត បូជនីយដ្ឋាននេះត្រូវបានអភិវឌ្ឍឱ្យមានសោភ័ណភាពស្រស់ស្អាត ក្លាយជាទីតាំងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត និងបន់ស្រន់មិនដែលដាច់ឡើយ។

ឆ្លៀតក្នុងឱកាសនោះ លោក ខូយ រីដា អភិបាលខេត្ត បានថ្លែងសង្កត់ធ្ងន់ថា ពិធីនេះមិនត្រឹមតែជាការគោរពជំនឿប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបួងសួងសុំឱ្យបារមីទេពឧកញ៉ា តាមជួយថែរក្សាដល់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗនៃជាតិ និងជាពិសេសសូមឱ្យបារមីទេពឧកញ៉ា តាមកម្ចាត់សត្រូវដែលចង់លេបត្របាក់ទឹកដីកម្ពុជា ឱ្យវិនាសអន្តរាយ។ សូមឧទ្ទិសបួងសួងសុំឱ្យបារមីទេពឧកញ៉ា តាមជួយគាំពារដល់កងកម្លាំងការពារព្រំដែន ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី និងសូមឱ្យបញ្ហាព្រំដែនត្រូវបានដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែង​។​

លោកក៏សូមបួងសួងដល់បារមីសក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាជាតិកម្ពុជាទាំងមូល ឱ្យជួបតែសេចក្តីសុខចម្រើន និងទទួលបានទឹកភ្លៀង សម្រាប់កិច្ចការងារបង្កបង្កើនផលស្រែចម្ការ ឱ្យទទួលបានភោគផលល្អប្រសើរផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.